ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សន្សំ​សំចៃ​អាច​ធ្វើ​ឱ្យ​លុយ​របស់​អ្នកមាន​តម្លៃ ហើយ​ ៥ ចំណុច​នេះ​អាច​ជួយឱ្យ​អ្នកសន្សំ​ប្រាក់​ដោយ​ភាព​ឆ្លាតវៃ ​!

2 ឆ្នាំ មុន

ការ​សម្រេចចិត្ត​ធ្វើ​កម្មវិធី​អ្វីមួយ​ដូច​ជា​ការ​ជួបជុំ​មិត្ត ដើម្បី​ផឹកស៊ី អ្នកខ្លះ​ធ្វើ​ឡើង​ពី​ភាព​តានតឹង​នៅ​ក្នុង​ចិត្ត​របស់​ពួក​គេ ដែល​ពួក​គេ​ទាំងនោះ​ត្រូវធ្វើ​កម្មវិធី​សប្បាយ​ៗ ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​ទាំងនោះ រីឯ​អ្នកខ្លះ​ទៀត​មាន​ភាព​តានតឹង​ដែរ ប៉ុន្តែ​គេ​បន្ធូរបន្ថយ​ភាព​តានតឹង​តាម​រយៈ​ការ​ដើរ​កម្សាន្ត ការ​ទិញ​អីវ៉ាន់ និង​ការ​ទិញ​សម្ភារៈ​នានា​ដែល​ពួក​គេ​ចូល​ចិត្ត​ ។…

ការ​សម្រេចចិត្ត​ធ្វើ​កម្មវិធី​អ្វីមួយ​ដូច​ជា​ការ​ជួបជុំ​មិត្ត ដើម្បី​ផឹកស៊ី អ្នកខ្លះ​ធ្វើ​ឡើង​ពី​ភាព​តានតឹង​នៅ​ក្នុង​ចិត្ត​របស់​ពួក​គេ ដែល​ពួក​គេ​ទាំងនោះ​ត្រូវធ្វើ​កម្មវិធី​សប្បាយ​ៗ ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​ទាំងនោះ រីឯ​អ្នកខ្លះ​ទៀត​មាន​ភាព​តានតឹង​ដែរ ប៉ុន្តែ​គេ​បន្ធូរបន្ថយ​ភាព​តានតឹង​តាម​រយៈ​ការ​ដើរ​កម្សាន្ត ការ​ទិញ​អីវ៉ាន់ និង​ការ​ទិញ​សម្ភារៈ​នានា​ដែល​ពួក​គេ​ចូល​ចិត្ត​ ។ ប៉ុន្តែ​ពេល​ខ្លះ​វិធី​ទាំងនេះ​ក៏​មិនមែន​ជា​ដំណោះស្រាយ​ល្អ​ដែរ ដូចនេះ​ឈ្វេង​យល់​ទាំងអស់​គ្នា​ក្នុង​ការ​ចំណាយ និង​សន្សំ​ដោយ​ភាព​វៃឆ្លាត​ ។

យោង​តាម​ការ វេ​ប​សាយ Discover Bank, Member FDIC បានឱ្យ​ដឹង​ថា អ្នក​ចាំបាច់​ត្រូវ​មើល​ការ​ចំណាយ​របស់​អ្នកជា​និច្ច​ ។ ជួនកាល​អ្នក​គិត​ថា​ការ​បញ្ចុះតម្លៃ​ថ្ងៃ​ចុង​ក្រោយ​នៃ​ទំនិញ​ប្រាកដជា​ល្អ​ប្រសិនជា​អ្នកទិញ​បាន ប៉ុន្តែ​មិន​ដូច​ច្នេះ​នោះ​ទេ តើ​អ្នក​ធ្លាប់​សួរ​ខ្លួនឯង​ទេ ថា​តើ​ការ​សន្សំ​សំចៃ​អាច​ធ្វើ​ឱ្យ ខ្ញុំ​អាច​ជួយ​ប្រាក់​របស់ខ្ញុំ​កើនឡើង​បាន​ដែរ​ ឬទេ ? ប្រសិនជា​អ្នក​មានការ​ចាប់អារម្មណ៍​តែ​បន្តិច នោះ​អ្នក​នឹង​ដឹង​ថា មាន​ពេល​ខ្លះ​ប្រាក់​សន្សំ​សំចៃ​របស់​អ្នក មាន​តម្លៃ​ណាស់ ហើយ​រឹតតែ​សល់​បាន​ច្រើន​នៅ​ពេល​អ្នក​កាត់​បន្ថយ ការ​ចំណាយ​នានា​ដែល​មិន​ចាំបាច់ ហើយ​ជួនកាល​ក៏​ព្រោះតែ​រង្វាន់ ការ​សន្សំ​ពិន្ទុ បាន​ធ្វើ​ឱ្យ​ការ​ចំណាយ​ដែល​អ្នក​គិត​ថា​វា​តិចតួច​នោះ ធ្វើ​ឱ្យ​អ្នក​បាន​ឈ្នះ​ឬ​បានកា​ដូរ​អ្វីមួយ ប៉ុន្តែ​វា​មិន​ដូច​ច្នេះ​នោះ​ទេ តោះ​មក​ឈ្វេង​យល់ការចំណាយ​ខ្លះ​ៗ ដែល​ធ្វើ​ឱ្យ​អ្នក​សន្សំ​លុយ​ដោយ​គ្មាន​ឧបសគ្គ​ ៖

ទី​ ១) ទិញ​ផលិតផល​ដែល​មានគុណ​ភាព​ទាប ​៖
តើ​របស់​ដែល​អ្នក​កំពុង​ទិញ មានគុណ​ភាព​យូរអង្វែង​ហើយ​ឬ​នៅ ? ប្រសិនជា​អ្នកចេះ​តែ​ទិញ​តាម​ចិត្ត​ដែល​ធ្វើ​ឱ្យ​អ្នក​សប្បាយចិត្ត​តែ​មួយ​រយៈពេល​ខ្លី​នោះ នោះ​វា​គឺ​ធ្វើ​ឱ្យ​អ្នក​ខាតបង់​លុយ​ហើយ ​។ យោង​តាម​អ្នកជំនាញ​ផ្នែក​អតិថិជន​សន្សំ​ប្រាក់ លោក Andrea Woroch មាន​ប្រសាសន៍​ថា​ ៖ «​ការ​ផ្តោតអារម្មណ៍​ខ្លាំង​ពេក​ទៅ​លើ​តម្លៃ​ជា​ជាង​គុណភាព វា​អាច​ធ្វើ​ឱ្យ​អ្នក​ចំណាយ​កាន់តែ​ច្រើន ក្នុង​មួយ​ខែ​ៗ​ ឬ​មួយ​ឆ្នាំ​ៗ ហើយ​ប្រសិនជា​អ្នក​នៅ​តែ​គិត​បែប​នេះ អ្នក​នឹង​នៅ​តែ​បន្ត​ចំណាយ​រហូត​ទៅ​លើ​របស់​ថោក​នោះ ហើយ​អ្នក​ត្រូវ​តែ​ឧស្សាហ៍​ទិញ​ដែរ​ ។ ឧ​ទា​ហរ​ណ៏ ខោ​ខ្មៅ​មួយ​ឈុត ស្តង់ដារ​របស់​វា​គឺ​សម្រាប់​អាជីព​ជា​ច្រើន ដែល​គេ​អាច​ពាក់​បាន (​តម្រូវ​ក្នុង​អាជីព​ណាមួយ​ដែល​អ្នក​អាច​ប្រើ​បាន​) ​។ តើ​អ្នក​គួរតែ​ទិញ​យក​របស់​នឹង​ដូច​គ្នា ប៉ុន្តែ​ហាង​ខ្លះ​លក់​ថោក ខ្លះ​លក់​ធម្មតា រីឯ​ហាង​ខ្លះ​លក់​ថ្លៃ? អ្នក​ត្រូវ​គិត​និង​ធ្វើការ​សម្រេចចិត្ត​ថា របស់​ដូច​គ្នា​មែន ប៉ុន្តែ​របស់​ដែល​ថោក មាន​តំលៃ $២០ នោះ​អាច​ប្រើ​បាន​តែ​ ៣ ​ខែ​ទេ ចំណែក​ហាង​មួយទៀត​លក់​ថ្លៃ ៨០ ដុល្លារ ប៉ុន្តែ​មើលទៅ​គុណភាព​វា អាច​ពាក់​បាន​យូរ​ឆ្នាំ ដូចនេះ​ប្រាកដ​ណាស់​ថា ​អ្នក​គួរតែ​ទិញ​របស់​ថ្លៃ​ដែល​មានគុណ​ភាព​នោះ​ ។ Chelsea Knapp ទីប្រឹក្សា​ហិរញ្ញវត្ថុ​បាន​ផ្តល់​អនុសាសន៍​ថា អ្នក​គួរ​វិនិយោគ​ទៅ​លើ​វត្ថុ​ដែល​សំខាន់​ៗ និង​មានគុណ​ភាព​ជា​ជាង​អ្នកទិញ​របស់របរ​ថោក​ៗ យក​មក​ឱ្យ​ពេញ​តែ​ក្នុងផ្ទះ ដូច​ជា​គ្រឿង​សម្ភារតុទូ​ជាដើម ទិញ​ឱ្យ​គុណភាព​ដើម្បី​ប្រើប្រាស់​បាន​យូរ រីឯ​សំលៀក​បំពាក់​ក៏​អុីចឹង​ដែរ របស់​ថោក​ៗ​គ្មាន​គុណភាព​ទិញ​មក​នាំ​ឱ្យ​តែ​ចង្អៀត​ទូ​ខោអាវ​ ។ នៅ​ពេល​អ្នក​បើក​ទូ​ខោអាវ​មក​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​យើង​សប្បាយចិត្ត​ទេ តែ​វា​ក៏​បាន​ជួយ​សន្សំ​ប្រាក់​អ្នក​បាន​យូរ​ឆ្នាំ​ដែរ​ ។

ទី​ ២) អ្នក​គួរ​ទុក​ប្រាក់​សន្សំ​ក្នុង​ធនាគារ និង​ត្រូវ​មាន​គណនេយ្យ​ដែល​អាច​ផ្តល់​កម្រៃ​មក​វិញ​តាម​រយៈ​ប្រាក់​សន្សំ​របស់​អ្នក​ ៖
អ្នក​ត្រូ​វា​ម​ភាព​ឆ្លាត​វៃ​ក្នុង​សន្សំ​ប្រាក់​ក្នុង​ធនាគារ​ដែល​អាច​ផ្តល់​កម្រៃ​ខ្លះ​ៗ​មក​អ្នក​វិញ​ពី​ការ​សន្សំ​ប្រាក់​របស់​អ្នក​ ។ អ្នក​ត្រូវ​មាន​គណនេយ្យ​ផ្សេង​មួយទៀត​ដែល​មិន​អាច​ដក​ឬ​ប្រើប្រាស់​លុយ​តាមតែ​ចិត្ត​នោះ​ទេ (​គណនីមាន​កាលកំណត់​) ធ្វើ​ដូចនេះ​អ្នក​នឹង​មិន​ចាយ​លុយ​នៃ​ប្រាក់​សន្សំ​របស់​អ្នក​តាមតែ​ចិត្តបាន​នោះ​ទេ​ ។ ហើយ​ម្យ៉ាងវិញទៀត​ប្រាក់​សន្សំ​មាន​កាលកំណត់​នេះឯង​ដែល​អាច​ផ្តល់​ការ​ប្រាក់​បាន​ច្រើន ​។ អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ម្នាក់​បាន​និយាយ​ថា ៖ «​ការ​ដាក់​ប្រាក់​សន្សំ​ប្រចាំខែ​ឬ​ប្រចាំឆ្នាំ​ក្តី សុទ្ធតែ​មាន​ប្រយោជន៍​ដល់​អ្នក​វិញ ជួនកាល​អ្នក​អាច​មានឱកាស​ទទួល​បានការ​លើកទឹកចិត្ត​ដោយ​ការ​ចាប់​រង្វាន់ បាន​ដើរ​លែង​ទៅ​ក្រៅប្រទេស ឬ​ក៏​ទទួល​បានការ​ប្រាក់​បន្ថែម​ជាដើម​ ។ មាន​ធនាគារ​ខ្លះ​ផ្តល់​ការ​ប្រាក់​ឱ្យ​អ្នក​បាន​ច្រើន​ទៅ​តាម​ទំហំ​ទឹកប្រាក់​ដែល​អ្នក​អាច​សន្សំ​បាន​»​ ។

ទី​ ៣) សុខភាព​ពិតជា​សំខាន់ ប៉ុន្តែ​ក៏​ត្រូវ​កាត់​បន្ថយ​ការ​ចំណាយ​ខ្លះ​ដែរ ប្រសិនជា​សេវា​ខ្លះ​ដែល​មិន​ចាំបាច់​ ៖
ពេល​ខ្លះ​អ្នក​ត្រូវ​តែ​គិត​ពី​សុខភាព ប៉ុន្តែ​ប្រសិនជា​សេវាកម្ម​សុខភាព​ខ្លះ មិន​ចាំបាច់​អ្នក​ត្រូវ​គិតគូរ​ឡើង​វិញ ដើម្បី​ចៀសវាង​ការ​ចំណាយ​ចោល​ឥតប្រយោជន៍​ ។ ដូច​ជា​ការ​ណាត់ជួប​ពិភាក្សារ​ជាមួយ​គ្រូពេទ្យ​ជាដើម ប្រសិនជា​អាច​ចាប់​ឆែក​សុខភាព​នៅ​ពេល​ណា​យើង​មាន​អារម្មណ៍​ថា មិន​ស្រួល ​។ ប្រសិនជា​យើង​គិត​ថា យើង​មាន​សុខភាព​ប្រក្រតី ដូចនេះ ការ​ទម្លាប់​ទៅ​ជួប​គ្រូពេទ្យ​មួយ​អាទិត្យ​ម្តង​គួ​កាត់​បន្ថយ ហើយ​ក្នុង​មួយ​ខែ ទៅ ​៣ ខែ ចាំ​យើង​ឆែក​ម្តង​ក៏​មិន​ទាស់​អ្វី​ដែរ​ ។ អ្វី​ដែល​សំខាន់​យើង​គួរ​ថែរក្សា​សុខភាព​របស់​យើង ដោយ​ការ​ហាត់ប្រាណ បរិភោគ​អាហារ​ទៀងទាត់​ និង​អាហារ​ដែល​មាន​សុវត្ថិភាព និង​បន្លែ​ផ្លែ​ឈើ​ឱ្យ​បាន​ច្រើន ​។ អ្នក​គិត​មើលទៅ ប្រសិនជា​អ្នកមាន​សុខភាព​ល្អ ការ​ចំណាយ​ទៅ​លើ​ការ​បង់ថ្លៃ​នានា​ពេល​យើង​ឈឺ ​គឺ​ពិតជា​ថ្លៃ​ ។ (អ្នកជំនាញក៏បានជំរុញឱ្យអ្នកទិញធនារ៉ាប់រ៉ងសុខភាពវិញប្រសើរជាង) ។ ម្យ៉ាងវិញទៀត​អ្នកជំនាញ​បាន​សង្កេត​ឃើញ​ថា ការ​ចំណាយ​លុយ​ទៅ​លើ​ការ​លាង​សម្អាត​ធ្មេញ​របស់​អ្នកខ្លះ អាច​ដល់​ទៅ​រាប់​ពាន់​ឯនោះ​ ។ ប៉ុន្តែ​មាន​កិច្ចការ​ខ្លះ​ប្រសិនជា​មិន​ចាំបាច់ យើង​គួរ​កាត់​បន្ថយ​ខ្លះ លើកលែងតែ​វា​ចាំបាច់​ដូច​ជា​ការ​ឈឺចាប់ ឬ​ធ្មេញ​យើង​បាក់​ហើយ​ត្រូវការ​ធ្មេញ​ថ្មី​ជំនួស​ ។

ទី​ ៤) ព្យាយាម​ធ្វើ​កិច្ចការ​ដែល​អ្នក​អាច​ធ្វើ​ដោយ​ខ្លួនឯង​បាន ៖
មនុស្ស​ជា​ច្រើន ទទួល​បានការ​លើកទឹកចិត្ត និង​រីករាយ​ជាមួយនឹង​អ្វី​ដែល​ពួក​គេ​អាច​ធ្វើ​ដោយ​ខ្លួនឯង​បាន​ ។ ឧទាហរណ៍​ថា អ្នកមាន​ផ្ទះ​មួយ​ខ្នង ការងារ​នៅ​ក្នុងផ្ទះ​មួយ​ចំនួន​ប្រសិនជា​អាច​អ្នក​គួរ​រៀន​ធ្វើ​ និង​ជួសជុល​ខ្លួនឯង លើក​តែ​ការងារ​នោះ​ប្រើ​កម្លាំង​មនុស្ស​ច្រើន ត្រូវការ​បច្ចេកទេស​ខ្ពស់​ជាដើម​ ។ ត្រឹម​ជួសជុល​បង្គន់​បន្ទប់ទឹក ភ្លើង ពី​ដាន លាប​ពណ៌​ថ្នាំ​នៅ​លើ​ជញ្ជាំង ។​ល​។ នៅ​ស្រុក​អា​មេ​រិ​ក​ការ​កែ​ច្នៃ​ និង​ការ​រៀប​ឥដ្ឋ​តំឡើង​ផ្ទះ ជាដើម ម្ចាស់​ខ្លះ​គេ​សាងសង់​ខ្លួនឯង ហើយ​អ្នកខ្លះ​ទៀត​ត្រូវ​បាន​អ្នក​ជិតខាង​ជួយ​ផង​ដែរ ​។ ក៏​ព្រោះតែ​សេវាកម្ម​ទាំង​អស់នេះ​វា​ប្រើប្រាស់​លុយ​ច្រើន ទាំង​ចំណាយ​លើ​ជាង​និង​សម្ភារៈ ប៉ុន្តែ​ប្រសិនជា​អ្នក​អាច​ធ្វើ​កិច្ចការ​ងា​រក​ប៉ិច​កំប៉ុក​បាន​អ្នក​គួរតែ​ធ្វើ ដូចនេះ​អ្នក​អស់​លុយ​តែ​លើ​សម្ភារៈ​នោះ​ទេ​ ។ និយាយ​រួម​នៅ​ស្រុក​អា​គាំង មិនសូវ​ប្រើ​សេវា​អស់នេះ​ទេ ប្រហែលជា​ពួក​គេ​មាន​ជំនាញ​នេះ​ស្រាប់​កាលពី​នៅ​រៀន​វិទ្យាល័យ (​បញ្ជាក់​ខ្មែរ​ក៏​មានកម្ម​វិធី​សិក្សា​នេះ​ដែរ ដែល​គេ​ស្គាល់​ថា មុខ​វិជ្ជា​រោង​ជាង ឬ​បំ​និ​ន​ជីវិត​)​ ។

ទី​ ៥) អ្នក​គិត​ថា​ ពេលវេលា​ផ្ទាល់ខ្លួន​អ្នក​មិន​មាន​តម្លៃ ​៖
ទាំង​ការងារ​នៅ​ក្នុង​ការិយាល័យ និង​ការងារ​នៅផ្ទះ​សុទ្ធសឹងតែ​មាន​ប្រយោជន៍ រួម​ទាំង​ការ​ជួបជុំ​គ្រួសារ​ផង​ដែរ​ ។ នៅ​ពេល​ដែល​អ្នកមាន​ពេលវេលា​នៅ​ជុំ​គ្រួសារ ការ​ជួយ​សន្សំ​ប្រាក់​ក៏​មាន​ព្រោះ​អ្នក​បរិភោគ​អាហារ​នៅ​ក្នុងផ្ទះ មិន​ត្រូវការ​ចំណាយ​អ្វី​ផ្សេង​នោះ​ទេ ​។ ការ​ធ្វើ​កិច្ចការ​ខ្លួនឯង​នៅផ្ទះ ការ​ជួបជុំ​គ្រួសារ​នៅផ្ទះ វា​មិន​ត្រឹមតែ​ជួយ​ការ​សន្សំ​ប្រាក់​នោះ​ទេ គឺ​សន្សំ​ទាំង​ពេលវេលា​ល្អ​ៗ និង​រីករាយ​ខាង​សុខភាព​ផ្លូវចិត្ត ដែល​វា​ពិតជា​សំខាន់​សម្រាប់​អ្នក​និង​ក្រុម​គ្រួសារ​អ្នក​ ។ ដើម្បី​ជា​ការ​លើកទឹកចិត្ត អ្នកជំនាញ​ណែនាំ​ឱ្យ​អ្នក​គ្រប់​គ្នា គួរតែ​ឧស្សាហ៍​សួរ​ខ្លួនឯង ថា​តើ​ពេលវេលា​របស់​អ្នក​សំខាន់​ប៉ុន្មាន​ក្នុង​ជីវិត​របស់​អ្នក ? លោក Knapp មាន​ប្រសាសន៍​ថា ​៖ «​ខ្ញុំ​ចូល​ចិត្ត​គិត​ថា​ពេលវេលា​របស់ខ្ញុំ​ គឺ​មាន​តម្លៃ​ណាស់ មាន​ន័យ​ថា​ពេលវេលា​ជា​មាសប្រាក់ ​។ មនុស្ស​ធ្វើការ​ជាមួយ​ខ្ញុំ បាន​រៀន​ពី​ខ្ញុំ​ច្រើន​ណាស់ ខ្ញុំ​បាន​ប្រាប់​ថា ពេលវេលា​ទាំង​ការងារ​ទាំង​ក្នុង​គ្រួសារ​សុទ្ធតែ​ត្រូវ​ចំណាយ​ ។ ធ្វើ​យ៉ាងណា​ត្រូវ​មាន​ពេលវេលា​ជាមួយ​គ្រួសារ បើ​ទោះបី​អ្នកមាន​ការងារ​ច្រើន​យ៉ាងណា​ក្តី អ្នក​ត្រូវ​តែ​ឆ្លៀត​ឱ្យ​បាន​» ៕

អត្ថបទសរសេរ ដោយ