ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២នាក់ដឹកថ្នាំ​ទៅ ប្រុសស្រីក្នុងផ្ទះសំណាក់ដេកចាំជក់ អស់លក្ខណ៍ទាំងក្រុម​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ ​កំលាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀ.ន​ស្រុក​ស្អាង​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្អាង​ភ្នំ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ពី​នាក់ កំពុង​ដឹក​យក​គ្រឿង​ញៀ.ន​ទៅ​ជក់​ក្នុងផ្ទះ​សំណាក់​​​យីហោ ស្វាយតានី ៦១១ ជាមួយ​នឹង​មនុស្ស​ស្រី ប្រុស​៧​នាក់​ទៀតផ្សេងទៀត​ ដែល​ដេកចាំ​រួច​ជា​ស្រេច…

ខេត្ត​កណ្តាល ​៖ ​កំលាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀ.ន​ស្រុក​ស្អាង​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្អាង​ភ្នំ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ពី​នាក់ កំពុង​ដឹក​យក​គ្រឿង​ញៀ.ន​ទៅ​ជក់​ក្នុងផ្ទះ​សំណាក់​​​យីហោ ស្វាយតានី ៦១១ ជាមួយ​នឹង​មនុស្ស​ស្រី ប្រុស​៧​នាក់​ទៀតផ្សេងទៀត​ ដែល​ដេកចាំ​រួច​ជា​ស្រេច ។ បន្ទាប់​ពី​ធ្វើការ​ឃាត់ខ្លួន សាកសួរ​រួច មនុស្ស​ប្រុស​ស្រី​៧​នាក់ មិន​មាន​សារធាតុ​ញៀ.ន ទើប​សមត្ថកិច្ច​អនុញ្ញាត្តិ​អោយ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ហេតុ​ការ​ណ៌​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​វាល ឃុំ​ស្អាង ស្រុក​ស្អាង ខេត្តកណ្តាល ។

ជនសង្ស័យ​ទី​១​-ឈ្មោះ ឆេ​ង សុខ​ឡាយ ភេទ​ប្រុស អាយុ​១៦ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ កំពង់​ទ្រា ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្ត កណ្តាល (​ធ្លាប់​ជាប់ពន្ធ​ធានា​គា​រយះ​ពេល​១​ខែ ពី​បទ​ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ.ន ។ ទី​២​-ឈ្មោះ​ទូច អ៊ី​តាន់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ នៅ​ភូមិ​កំពង់​ទ្រា ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ​ខេត្តកណ្តាល​។

វត្ថុ​តាង​ចាប់​យក​រួម​មាន​ ​ម្សៅ​ក្រាម ពណ៌ស​ថ្លា សង្ស័យ​ជា​គ្រឿងញៀ.ន (​ម៉ា​ទឹកកក) ​ចំនួន៤​កញ្ចប់​តូច ។​ ម៉ូតូ​ចំនួន​១​គ្រឿង​ម៉ាក BeAT​ ព​ណ៌សលាយ​ខៀវ ពាក់ស្លាក​លេខ កណ្តាល 1AG6468 ទូ​ស​ព្ឌ័​ចំនួន​១​គ្រឿង ម៉ាក​អិន​ចុច​ពិល ​ពណ៌​ខ្មៅ ។

សមត្ថកិច្ច​ស្រុក​ស្អាង​បានអោយ​ដឹង​ថា កំលាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀ.ន​ស្រុក​ស្អាង​សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្អាង​ភ្នំ​បាន​ធ្វើការ​ចេញ​ល្បាត​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដល់​ចំណុច​កើតហេតុ ប្រទះ​ឃើញ​ជនសង្ស័យ​ទាំង​ពីរ​ខាងលើ កំពុង​ជិះ​ម៉ូតូ​លើ​ផ្លូវជាតិ​លេខ​១២១០ ក៏​បាន​ឃាត់​ធ្វើការ​ត្រួតពិនិត្យ​រក​ឃើញ​ម្សៅ​ក្រាម​ព​ណ៍​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន៤​កញ្ចប់​តូច រួច​នាំ​ខ្លួន​ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង បញ្ជូន​មក​ប៉ុស្តិ៍​នគរបាល ស្អាង​ភ្នំ ដើម្បី​សាកសួរ ។

នៅ​ចំពោះ​មុខ​ ឈ្មោះ​ឆេ​ង ​សុខ​ឡាយ​ និង​ឈ្មោះ ទូច អ៊ី​តាន់ សារភាព​ថា គ្រឿងញៀ.ន​ខាងលើ​ខ្លួន​បាន​ទិញ​ពី​ឈ្មោះ​សា​រឹម ពៅ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​តា​នូ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល៤​កញ្ចប់​ តូច​តំលៃ​៣០០០០រៀល (​បី​ម៉ឺន​រៀល​)​ ដើម្បី​យក​ទៅ​ប្រើប្រាស់​ ។

បន្ទាប់​ពី​សាកសួរ​រួច ឈាន​ដល់​ឃាត់ខ្លួន​មនុស្ស​ប្រុស ស្រី ៧​នាក់​នៅ​ក្នុងផ្ទះ​សំណាក់ស្វាយតានី ៦១១​ ធ្វើការ​ពិនិត្យ មិន​មាន​សារធាតុ​ញៀន ទើប​សមត្ថកិច្ច​អនុញ្ញាតអោយ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

នៅ​វេលា​ម៉ោ​១០​និង៣០​នាទីថ្ងៃដដែល​ លោក​ហោ លី​ណា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​បាន​បញ្ជា​អោយ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

​ប្រជា​ពលរដ្ឋ​បានអោយ​ដឹង​ថា ផ្ទះសំណាក់​យីហោ ស្វាយ តានី ៦១១ ដែល​ស្ថិត​នៅ​ភូមិ​ស្វាយ​តានី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល ជា​ផ្ទះសំណាក់​លួចលាក់ និង​ប្រមូលផ្តុំ​ដោយ​ក្រុម​គ្រឿងញៀ.ន និង​ក្រុម​ក្មេង​ទំនើង យ៉ាង​អាណា​ធិ​ប​តេ​យ​ផង​ដែរ ។ មិនតែប៉ុណ្ណោះ​ផ្ទះសំណាក់​នោះ ក៌​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​បង្ក្រាប​ក្រុម​គ្រឿងញៀ.ន​ច្រើន​ដង​ដែរ តែ​មិនឃើញ​មាន​វិធានការ​សោះ ។

ជុំវិញ​បញ្ហា​ខាងលើ​នេះ​ដែរ​ ​ប្រជា​ពលរដ្ឋ​សង្ឃឹមថា ​លោក​ឧត្តម​សេនី​យ៌​ទោ ឈឿ​ន សុចិត្រ ស្នងការ​នគរបាល​ខេត្តកណ្តាល និង​ពិនិត្យ មាន​វិធានការ​ចំពោះ​ផ្ទះសំណាក់​យីហោ ស្វាយ តានី ៦១១ ។

ដោយឡែក​ម្ចាស់ផ្ទះ​សំណាក់​យីហោរ ស្វាយ តានី ៦១១ បាន​ប្រាប់​តាម​ទូ​រស​ព្ឌ័​ដែរ​ថា ពិតជា​មាន​ករណី​សមត្ថកិច្ច​មក​ឃាត់ខ្លួន​ក្រុម​ក្មេង មក​ដេក​ផ្ទះសំណាក់​គាត់​ពិតមែន ។ ពួកក្មេង​ទាំងនោះ​ដេក​រួច ចេញ​ចូល​ៗតែ​ម្តង ។ បន្ទាប់​ពី​ធ្វើការ​ឃាត់ខ្លួន​រួច លោក​អភិបាលស្រុក​ស្អាង និង​លោក​អធិការ​ស្រុក​ស្អាង បានអោយ​គាត់​ធ្វើ​កិច្ចសន្យា​រួច​ហើយ​ដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ