ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​ផលិត​គ្រាប់បែក​បុក​នុយក្លេអ៊ែរ​បង្កើត​ស៊ូ​ណា​មី

3 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី​ ៖ ដើម្បី​ឆ្លើយ​តប​ចំពោះ​ម​ហិ​ច្ឆតា​របស់​ប្រធានាធិបតី​រុ​ស្ស៊ី​ លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​នដែល​ចង់​ឲ្យ​រុ​ស្ស៊ី​​ក្លាយជា​មហាអំណាច​យោធាអន្តរជាតិ ប្រទេស​នោះ​បាន​ផលិត​គ្រាប់បែក​បុកនុយក្លេអ៊ែរ​ស៊ូ​ណា​មី មានឈ្មោះ​ថា POSEIDON ដែល​ក្នុង​រឿងនិទាន​ក្រិ​ក​ជា​ឈ្មោះ​អាទិទេព​សមុទ្រ​និង​មហាសមុទ្រ ។ អាវុធ​មហា​ខ្លាំង​នោះ​កំពុង​តែ​ផលិត…

ប្រទេស​រុ​ស្ស៊ី​ ៖ ដើម្បី​ឆ្លើយ​តប​ចំពោះ​ម​ហិ​ច្ឆតា​របស់​ប្រធានាធិបតី​រុ​ស្ស៊ី​ លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​នដែល​ចង់​ឲ្យ​រុ​ស្ស៊ី​​ក្លាយជា​មហាអំណាច​យោធា
អន្តរជាតិ ប្រទេស​នោះ​បាន​ផលិត​គ្រាប់បែក​បុកនុយក្លេអ៊ែរ​ស៊ូ​ណា​មី មានឈ្មោះ​ថា POSEIDON ដែល​ក្នុង​រឿងនិទាន​ក្រិ​ក​ជា​ឈ្មោះ​អាទិទេព​សមុទ្រ​និង​មហាសមុទ្រ ។

អាវុធ​មហា​ខ្លាំង​នោះ​កំពុង​តែ​ផលិត ។ យោងតាម​អ្នក​ជំនាញការ​ជា​ច្រើន​រូប​ដកស្រង់​សម្ដី​ដោយ​ទូរទស្សន៍ CNN ថា នោះ​ជា​គ្រាប់បែក​បុក
នុយក្លេអ៊ែរ ដែល​អាច​បង្ក​ឲ្យ​មានការ​រញ្ជួយ​នៅ​បាតសមុទ្រ និង​អាច​បង្ក​ជា​ស៊ូ​ណា​មី​វិទ្យុសកម្ម ។ គ្រាប់បែក​បុក​នុយក្លេអ៊ែរ​ឈ្មោះ POSEIDON 2M39 នោះ អាច​ញ្ចេ​ញ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​មាន​កម្លាំង​ច្រើន​មេ​ហ្គា​តោន​ដែល​អាច​កម្ទេចតំបន់ឆ្នេរ​ទាំងមូល និង​ប្រែក្លាយ​តំបន់​ទាំងនោះ​មិន​អាច​រស់នៅ​បាន​ក្នុង​រយៈពេល​ដ៏​យូរ ។

ពួក​អ្នក​ជំនាញការ​អន្តរជាតិ​ពិសេស​របស់​អា​មេ​រិ​ក បាន​សិក្សា​ដោយ​ល្អិតល្អន់​លើ​ការ​គំរាមកំហែង​នេះ​។ ពី​មុន​មក​គឹ​កាលពី​ឆ្នាំ​២០១៥​គ្រាប់​បែក​បុក​បែប​នោះ​គ្រាន់តែ​ជា​គម្រោង​មួយ សម្រាប់​កម្លាច តែ​ការ​ផលិត​អាវុធ​ស៊ុប​ព័រ​នោះ ទីបំផុត​បង្ហាញ​រូបរាង​និង​ត្រូវ​បាន​ជម្រុញ​។

លោកពូ​ទី​ន​បាន​ជម្រុញ​ឲ្យ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​លោក គឹ​លោក​ស័​រ​ហ្គេ​យ​ឆ​យ​ហ្គូ រៀបចំគម្រោង​ផលិត​គ្រាប់បែក​បុក POSEIDON 2M39 ដែល​នឹង​អាច​ឈាន​ចូល​ដល់​ដំណាក់កាល​សាកល្បង នា​បណ្ដា​ខែ​ខាង​មុខ ។ បណ្ដា​នាវា​មុជទឹក​ផលិត​សម្រាប់​ផ្ទុក​គ្រាប់បែក​បុក​បំបាំងកាយ​នេះ​ត្រូវ​បាន​ធ្វើការ​សាកល្បង​រួច​ហើយ ។ នេះ​បើតាម​បណ្ដា​សារព័ត៌មាន​រុ​ស្ស៊ី​ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ