ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្ងន់ធ្ងរខ្លាំង! ភ្នំពេញរកឃើញអ្នកឆ្លងកូវីដ១៩ ដល់ទៅ១០៣នាក់ និងស្លា.ប់២នាក់បន្ថែម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​ ៨ ខែមេសា ឆ្នាំ​២០២១​នេះ អំពី​ករណី​វិជ្ជមាន​កូ​វី​ដ​-១៩ ថ្មី​ចំនួន ១១៣ នាក់…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​ ៨ ខែមេសា ឆ្នាំ​២០២១​នេះ អំពី​ករណី​វិជ្ជមាន​កូ​វី​ដ​-១៩ ថ្មី​ចំនួន ១១៣ នាក់ ក្នុងនោះ ១០៣ នាក់នៅរាជធានីភ្នំពេញ ខណៈ​ករណីស្លា.ប់ ដោយកូវីដ ១៩​ មានចំនួន ២ នាក់ផងដែរ ។

យោងតាមប្រកាសរបស់ក្រសួងសុខាភិលបាលដដែលបានបញ្ជាក់ថា រកឃេីញករណីឆ្លងថ្មីចំនួន ១១៣នាក់ ក្នុងសហគមន៍ ១១៣នាក់ ដោយរាជធានីភ្នំពេញ ឆ្លងច្រើនខ្លាំងដល់ទៅ ១០៣ នាក់ ខេត្តស្វាយរៀង ៣ នាក់ ព្រះសីហនុ ៣ នាក់ ខេត្តកណ្ដាល ៣ នាក់ និងកំពត ១ និងមានអ្នកជាសះស្បើយ ៩០នាក់ ។

ដូច្នេះការឆ្លងក្នុងសហគមន៍សរុបកេីនដល់ ២៤៩៦នាក់ នៃអ្នកឆ្លងសរុប ៣០២៨នាក់ និងអ្នកសម្រាកព្យាបាល ១០៨៥នាក់ករណី អ្នកស្លាប់ដោយកូវីដ-១៩ ឡើងដល់ ២៤នាក់ ។

ជំងឺ​កូ​វី​ដ​-១៩ នៅ​តែ​បន្ត​គម្រាមកំហែង​យេី​ង​ជាប់​ជា​និច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជា​និច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បេ​ី​មិន​ចាំបាច់ ព្រោះ​ប្រទេស​យេី​ង​កំពុង​រា​ត្បា​ត​ក្នុង​សហគមន៍​ហេី​យ និង​ប្រទេស​ជិតខាង​យេី​ង និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ ដ៏​ខ្លាំងក្លា​នៅ​ឡេី​យ ៕