ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្តិសុខធានា​គារ ​ABA​ បា.ញ់​បុរស​ម្នាក់​ស្លា.ប់ នៅ​ក្រោម​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ ត្រូវ​បាន​សន្តិសុខ យាម​នៅ​ធានា​គារ​វឌ្ឍនៈ​អាស៊ី ចំកាត់ (ABA) សាខា​ទឹកថ្លា បាញ់​ស្លា​.​ប់ នៅ​ក្រោម​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ ត្រូវ​បាន​សន្តិសុខ យាម​នៅ​ធានា​គារ​វឌ្ឍនៈ​អាស៊ី ចំកាត់ (ABA) សាខា​ទឹកថ្លា បាញ់​ស្លា​.​ប់ នៅ​ក្រោម​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ដោយ​សន្តិសុខ​រូប​នោះ​អះ​ង​ថា បាញ់​ការពារ​ខ្លួន ខណៈ​ពេល ដែល​ជន​នោះ យក​កូន​កាំ​បិត កាន់​ក្នុង​ដៃ​ប្រុង​ចាក់​មក​លើ​ខ្លួន ។

ហេតុការណ៍​នេះ បង្ក​អោយ​មានការ​ភ្ញាកផ្អើល​ឡើង (ក្នុងថិរវេលាបម្រាមគោចរ) ​កាលពី​វេលា​ម៉ោង​ប្រមាណ​០៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​ធានា​គារ​វឌ្ឍនៈ​អាស៊ី ចំកាត់ (ABA) សាខា​ទឹកថ្លា ដែល​ស្ថិត​នៅ ក្រោម​ស្ពាន​អាកាស ផ្សា​ដី​ហុយ ក្នុងភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ បានអោយ​ដឹង​ជាបឋម​ថា ក្រោយ​ពី​ផ្ទះ​អាវុធ សន្តិសុខ​រូប​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ ធ្វើការ​ឃាត់ខ្លួន ព្រមទាំង​ដកហូត​កាំភ្លើង ខ្លី​មួយ​ដើម​ផង​ដែរ ។

ជន​រង​គ្រោះ ដែល​បាត់បង់​ជី​វីត​ភ្លាម​ៗ ពុំ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ​ទេ បាន​ដេក​ស្លា​.​ប់​នៅ​កន្លែង ក្រោម​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ នៅ​មុខ​ធានា​គារ​ខាងលើ ។​ចំណែក សន្តិសុខ​រូប​នោះ ក៏​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន ខណ្ឌ​សែន​សុខ ភ្លាម​ៗ ។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ បាន​ប្រាប់​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ មាន​គ្នា​២​នាក់ បាន​ឈ្លោះប្រកែក​គ្នា នៅ​តាម​ដងផ្លូវ តាំងពី​លិច រហូត​ដល់​មុខ​ធានា​គារ ។ ខណៈនោះ សន្តិសុខ​ដែល​គេ​អះអាង​ថា ជា​មន្ត្រី​នគរបាល​ដែរ​នោះ ក៏​បាន​ដេញ​ចេញ ហើយ​ជន​រង​គ្រោះ​រូប​នោះ ក៏​បាន​ទៅ​បាត់​ទៅ ។ លុះ​ក្រោយមក ជន​រង​គ្រោះ​ម្នាក់​នោះ ក៏​បាន​ត្រឡប់​មក​វិញ កាន់​កាំបិត​ទៅ​រករឿង ប្រុង​ស្ទុះ​ទៅ​ចាក់​សន្តិសុខ ហើយ​ត្រូវ​សន្តិសុខ​រូប​នោះ​ដក​កាំភ្លើង បាញ់​ចំនួន​៣​គ្រាប់ បណ្តាល​អោយ​ដួល​ស្លា​.​ប់​តែ​ម្តង ។ បន្ទាប់​ពី​ផ្ទុះអាវុធ​សន្តិ​សុ រូប​នោះ​ពុំ​បាន​រត់គេច​ខ្លួន​ទេ ត្រូវ​បាន​នគរបាល​ខណ្ឌ​សែន​សុខ ចុះ​ទៅ​សាកសួរ និង​ឃាត់ខ្លួន ប​ញ្ចូ​ន​ទៅ​កាន់​អធិការដ្ឋាន ខណ្ឌ​សែន​សុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ