ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិនិត្យរ​កកូ​វី​ដ​-១៩ លទ្ធផល​មិន​ទាន់​ចេញ ស​.​ព​បុរស​ម្នាក់ទុក​ចោល​តាំងពី​ព្រឹក​រហូត​យប់​ជ្រៅ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស​.​ព​បុរស​ម្នាក់ ដែល​ចង​.​កស​ម្លា​.​ប់​ខ្លួន ត្រូវ​ទុក​ចោល​តាំង​ព្រឹក រហូត​ដល់​យប់​ជ្រៅ​ទៅ​ហើយ ត្រូវ​បាន​នគរបាល​ជំនាញ ក៏​ដូច​ជា​នគរបាល​មូលដ្ឋាន អង្គុយ​ចាំ​ត្រួតពិនិត្យ និង​ទ​ទួ​ច​សុំ​ក្រុម​គ្រូពេទ្យ…

រាជធានី​ភ្នំពេញ ៖ ស​.​ព​បុរស​ម្នាក់ ដែល​ចង​.​កស​ម្លា​.​ប់​ខ្លួន ត្រូវ​ទុក​ចោល​តាំង​ព្រឹក រហូត​ដល់​យប់​ជ្រៅ​ទៅ​ហើយ ត្រូវ​បាន​នគរបាល​ជំនាញ ក៏​ដូច​ជា​នគរបាល​មូលដ្ឋាន អង្គុយ​ចាំ​ត្រួតពិនិត្យ និង​ទ​ទួ​ច​សុំ​ក្រុម​គ្រូពេទ្យ ដែល​ចុះ​ទៅ​ធ្វើតេស្ត​សាកស​.​ពរក​វីរុស​កូ​វី​ដ​-១៩ សូម​មេត្តា​ផ្តល់​លទ្ធផល​អោយ​បាន​ឆាប់ ដើម្បី​អោយ​នគរបាល​ចុះ​ពិនិត្យ​និង​ចាត់ចែង​ដឹក​ស​.​ព​ចេញ កុំ​ទុក​ចោល​បែប​នេះ ។ ការ​យឺតយ៉ាវ ក្នុង​ការ​ចេញ​លទ្ធផល​នេះ​ទៀត​សោត ជា​ហេតុ​ធ្វើ​អោយ​មាន​ប្រតិកម្ម ពី​ក្រុម​គ្រួសារ​ស​.​ព និង​ម្យ៉ាងទៀត វា​ធ្វើ​អោយ​មានការ​ប៉ះពាល់​ដល់​សតិអារម្មណ៍ មហាជន​ផង​ដែរ ។

គួរ​បញ្ជាក់​ថា បុរស​ម្នាក់ ត្រូវ​បាន​ប្រជាពលរដ្ឋ ប្រទះ​ឃើញ​ចង​ស​ម្លា​.​ប់​ខ្លួន នៅ​ក្បែរ​របង​ច្រកចូល​ខុន​ដូរ​មួយ​កន្លែង ជិត​ផ្លូវ​ចូល​វត្ត​នាគ​វ័ន ដោយ​ពុំ​ដឹង​ពី​មូលហេតុ​អ្វី ឡើយ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​យក​សំណាក​តាំងពី​ម៉ោង​៩​ព្រឹក ហើយ​សមត្ថកិច្ច​ពុំ​ហ៊ាន​ចូល​ត្រួតពិនិត្យ​ឡើយ​រង​ចាំ​លទ្ធផល កូ​វី​ដ​-១៩ សិន ។

ហេតុការណ៍​ខាងលើ​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​ព្រឹក ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០២១ ក្នុងភូមិ​ទី​១០ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ស​.​ព​បុរស​ខាងលើ ពុំ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ មាន​អាយុ ប្រមាណ​៣០​ឆ្នាំ នៅ​ក្បែរ​នោះ មាន​សាក់​កាដូ​ដាក់​ខោអាវ​មួយ ទុក​នៅ​ក្បែរ​ខ្លួន ។

ទាក់ទិន​ការ​ចង​.​កស​ម្លា​.​ប់​ខ្លួន​នេះ គេ​ពុំ​ដឹង​ថា បុរស​នោះ​ស​ម្លា​.​ប់​ខ្លួន​តាំងពី​ពេល​ណា​មក​ទេ និង​មាន​វិបត្តិ​អ្វី​នោះ​ឡើយ ស្រាប់តែ​ព្រឹក​ឡើង​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​ប្រទះ​ឃើញ ស្លា​.​ប់​បាត់​ទៅ​ហើយ ។

បើ​តាម​មន្ត្រី​នគរបាល អោយ​ដឹង​ថា បុរស​រូប​នោះ ចង​.​កស​ម្លា​.​ប់​ខ្លួន​នឹង​ក្រមា​ភ្ជាប់​ទៅ​ទុយោ​ទឹក​ប៉ុនកដៃ នៅ​គៀន​របង ។ នៅ​ព្រឹក​នោះ​ដែរ មន្ត្រី​នគរបាល​ជំនាញ និង​នគរបាល​មូលដ្ឋាន ក៏​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ហើយ​បាន​ធ្វើការ​ហ៊ុំ​ព័ទ្ធ​ខ្សែ ដើម្បី​រង​ចាំ​ក្រុម​គ្រូពេទ្យ ទៅ​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ និង​រង​ចាំ​លទ្ធផល ទើប​នគរបាល​ហ៊ាន ទៅ​ធ្វើការ​ត្រូ​ពិនិត្យ ។

តាម​គោលការណ៍​ថ្នាក់លើ គ្រប់​សព​ទាំងអស់ ត្រូវ​តែ​ធ្វើតេស្ត រក​វិជ្ជមាន​កូ​វី​ដ​-១៩​សិន ទើប​អនុញ្ញាតិ​អោយ​នគរបាល​ធ្វើ​កោសល​វិច័យ ចៀសវាង​វា​បង្ក​ជា​ហានិភ័យ​នៅ​ពេល​ដែល​ក្រុម​គ្រួសារ​យកស​.​ព ដែល​មាន វិជ្ជមាន កូ​វី​ដ​១៩ ទៅ​ធ្វើបុណ្យ ។

មន្ត្រី​នគរបាល អោយ​បញ្ជាក់​ថា រហូត​ដល់​វេលា​ម៉ោង​ប្រមាណ​៩​យប់ ថ្ងៃ​ទី​០៦ ខែមេសា ក្រុម​គ្រូពេទ្យ ពុំ​ទាន់​អោយដំណឹង​ពី​លទ្ធផល​ឡើយ ហើយ​ស​.​ព​ត្រូវ​បាន​ហ៊ុំ​ព័ទ្ធ ទុក​ចោល​រហូត​រង​ចាំ​លទ្ធផល ទើប​នគរបាល​ជំនាញ​ចុះ​ទៅ​ត្រួតពិនិត្យ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ