ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រ​កាត់ដេរ​ម៉េ​ង អៀង ហ្គា​មេន នឹង​កាត់​ប្រាក់​ខែ​៥០%​ចំពោះ​កម្មករ-​ក​ម្ម​ការី​នី​ធ្វើ​ច​ត្តា​ឡី​ស័ក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​កម្មករ ក​ម្មា​ការី​នី​របស់​រោងចក្រ​កាត់ដេរ​ម៉េ​ង អៀង ហ្គា​មេន ហ្វា​ក់​តូ​រី​អិ​ល​ធី​ឌី ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក បន្ទាប់​ពី​កម្មករ​ម្នាក់​រក​ឃើញ​វិជ្ជមាន​កូវីដ​១៩​ ក្រុមហ៊ុននឹង​កាត់​ប្រាក់ខែ​ចំនួន​៥០​ភាគរយ…

រាជធានី​ភ្នំពេញ ​៖ ​កម្មករ ក​ម្មា​ការី​នី​របស់​រោងចក្រ​កាត់ដេរ​ម៉េ​ង អៀង ហ្គា​មេន ហ្វា​ក់​តូ​រី​អិ​ល​ធី​ឌី ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក បន្ទាប់​ពី​កម្មករ​ម្នាក់​រក​ឃើញ​វិជ្ជមាន​កូវីដ​១៩​ ក្រុមហ៊ុននឹង​កាត់​ប្រាក់ខែ​ចំនួន​៥០​ភាគរយ ហើយ ប្រាក់រ​ង្វ​ន់​នឹង​រក្សា​ទុក​អោយ​នៅដដែល​។​នេះ​បើ​តាម​រដ្ឋបាល​រោងចក្រ​ខាងលើ បានអោយ​លោក​ឯក ឃុន ដឿ​ន អភិបាល​ខណ្ឌ​ទួល​គោក ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែ មេ​សា ឆ្នាំ ២០២១​នេះ នៅ​ពេល​លោក​ចុះ​ទៅ​ចែក​អំណោយ​ដល់​កម្មករ ក​ម្ម​ការី​នី​នៅ​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក ដែល​ស្ថិត​នៅផ្ទះ​លេខ ១០A ផ្លូវ​លេខ ៥២៨ សង្កាត់​បឹង​កក់​ទី​១​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ គួររំលឹកថា ហានិភ័យ​ណាស់​! រក​ឃើញ​កម្មករ​កាត់ដេរ​ម្នាក់​វិជ្ជមាន​កូ​វី​ដ និង​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​ជាង​១០០​នាក់

បើ​​តាម​រដ្ឋបាល​រោងចក្រ​កាត់ដេរ​ម៉េ​ង អៀង ហ្គា​មេន ហ្វា​ក់​តូ​រី​អិ​ល​ធី​ឌី បានអោយ​លោក​អភិបាល​ខណ្ឌទួលគោក​ដឹង​ថា ចំពោះ​កម្មករ ក​ម្មការី​នីរបស់​រោងចក្រ ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក មិន​បាន​ទៅ​ធ្វើការ​ក្រុមហ៊ុន នឹង​បើក​ប្រាក់ខែ​អោយ​ចំនួន​៥០​ភាគរយ តែ​ប្រាក់​រង្វាន់ និង​លើកទឹកចិត្ត​ផ្សេង​ៗ​ពុំ​បាន​កាត់​ឡើយ ។​ នៅ​ព្រឹក​នោះ​ដែរ លោក​ឯក​ ឃុន​ដឿ​ន អភិបាល​ខណ្ឌទួលគោក ក៍បាន​ប្រកាសប្រាប់​អោយ​កម្មករ​ក​ម្ម​ការី​នី​ដឹងផង​ដែរ ។​ ទោះបីជា​យ៉ាងណា គេ​ពុំ​ដឹង​ថា ការ​កាត់​ប្រាក់ខែកម្មករ ក​ម្មការី​នី ដែល​ជួប​បញ្ហាកូ​វី​ដ​១៩​ធ្វើ​ច​ត្តា​ឡី​ស័ក​នេះ ធ្វើ​ទៅ​តាម​ច្បាប់​ ឬ​យ៉ាងណានោះ​ឡើយ ​។

ជុំវិញ​ការ​កាត់​ប្រាក់ខែ៥០​ភាគរយ​នេះ​ដែរ​ កម្មករមួយចំនួនដែល​កំពុង​តែ​ធ្វើ​ច​ត្តា​ឡី​ស័ក ក៍​មាន​ប្រតិកម្ម​ផង​ដែរ ហើយ បាន​ចាត់​ទុក​ថា ពួក​គាត់​មិន​ចង់​ឈប់​នោះទេ​ ស្រាប់តែ​នៅ​ល្ងាចថ្ងៃ​អាទិត្យ​ ទី​៤ ខែមេសា ខ​ណៈពេល​​ដែល​ពួក​គាត់​ឈប់​សម្រាក​នៅផ្ទះ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ទៅ​យក​អ្នកជំងឺ ហើយ​បិទ​ផ្ទះ​ជួល​របស់​កម្មករ ក​ម្មា​ការី​នី​នោះ​តែ​ម្តង ។

​គួរ​បញ្ជាក់​ថា កម្មករ រោងចក្រ​ម៉េ​ង អៀង​ហ្គា​មេន ហ្វា​ក់​តូ​រី​អិ​ល​ធី​ឌី​ ប្រមាណ​ជាង​១០៩​នាក់​បាន​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​និង​ប្រយោល​នៅ​កន្លែងធ្វើការ បន្ទាប់​ពី​កម្មករ​ម្នាក់​ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​​កូវីដ​១៩ ​ហើយ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​និង​អាជ្ញាធរ​ខណ្ឌទួលគោក​ចុះ​ទៅ​យក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ថ្ងៃ​ទី​៤ ខែមេសា​ ឆ្នាំ​២០២១​។​ ក្រៅពី​នោះ មាន​កម្មករ ក​ម្មាការី​នីប្រមាណ​ជិត​១០០​នាក់​ទៀត ស្នាក់​នៅ​ផ្ទះ​ជួល ច្រកចូល​តែ​មួយ​ត្រូវ​បាន​អាជ្ញាធរ​បិទ​ហ៊ុម​ព័ទ្ធ​ដើម្បី អោយធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេលចំនួន​១៤​ថ្ងៃ​។

កម្មករ​ដែលរកឃើញ​​វិជ្ជមាន​កូ​វី​ដ​19​ ​មួយរូប​​នោះ​ឈ្មោះ​ភោគ គង់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ ជា បុគ្គលិក​ក្រុមហ៊ុន​រោងចក្រ​ម៉េ​ង អៀង​ហ្គា​មេន ហ្វា​ក់​តូ​រី​អិ​ល​ធី​ឌី​ ស្នាក់​នៅ​បន្ទប់​ជួល​លេខ C ៤ ផ្ទះ​លេខ​១០A ផ្លូវ ៥២៨ ភូមិ​២ សង្កាត់​បឹង​កក់​ទី​១​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ​។ ​ទន្ទឹម​ការ​ចុះ​ទៅ​នាំ​អ្នក​វិជ្ជមាន​ទៅ​ព្យាបាល ក្រុម​គ្រូពេទ្យ​ក៍បាន​យកប្រពន្ធ​របស់​អ្នក​វិជ្ជមាន ដែល​ជាក​ម្មា​ការី​នី​កាត់ដេរ​ជាមួយ​គ្នា និង​ប្អូនប្រុស​ម្នាក់​ដែល​ជា​កម្មករ​នៅ​ផ្សារ​អូ​ឬ​ស្សី​បញ្ជូន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ចិ​ត្តា​ឡី​ស័ក​រាជធានី​ភ្នំពេញ​ដែល​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​។

ដោយឡែក ​បន្ទប់​ផ្ទះ​ជួល​ចំនួន​៥៣​បន្ទប់​ចេញចូល​ផ្លូវ​តែ​មួយ​ក្នុង​នោះ​មាន​កម្មករ ក​ម្មការី​នី​ស្ទើរតែ​ទាំងអស់​ស្នាក់​នៅ​ត្រូវ​បាន​អាជ្ញាធរ​និង​សមត្ថកិច្ច​ធ្វើការ​ឡោម​ព័ទ្ធ​ដើម្បី​ឱ្យធ្វើ​ចត្តាឡី​ស័ក​ចំនួន​១៤​ថ្ងៃ ហើយ ប្រឈម​មុខ​នឹង​ក្រុមហ៊ុន​កាត់​ប្រាក់ខែ​៥០​ភាគរយ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ