រាជធានីភ្នំពេញ កម្មករកាត់ដេរម្នាក់ត្រូវបានរកឃើញវិជ្ជមាន covid 19ហើយត្រូវបានក្រុមគ្រូពេទ្យសហការជាមួយអាជ្ញាធរខណ្ឌទួលគោកចុះទៅយកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលកាលពីវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី៤ ខែមេសាឆ្នាំ២០២១។
ទន្ទឹមនឺងការរកឃើញកម្មករម្នាក់វិជ្ជមានកូវីដ19 ខាងលើនោះដែរ នៅព្រឹកថ្ងៃទី 5 ខែមេសាឆ្នាំ 2021 នេះ អាជ្ញាធរខណ្ឌទួលគោក សហការជាមួយក្រុមគ្រូពេទ្យបានចុះទៅយកសំណាកអ្នកដែលពាក់ព័ន្ធដោយប្រយោលនិងផ្ទាល់ប្រមាណជាង100 នាក់ទៀត។
អ្នកវិជ្ជមានកូវីដ19 ដែលរកឃើញឈ្មោះភោគ គង់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនរោងចក្រម៉េង អៀង ស្នាក់នៅចំណុចផ្ទះលេខ១០A ផ្លូវ៥២៨ ភូមិ២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជាមួយគ្នានោះដែរ ប្រពន្ធដែលជាកម្មការីនីកាត់ដេរ និងប្អូនប្រុសម្នាក់ដែលជាកម្មករនៅផ្សារអូឬស្សីត្រូវបានក្រុមគ្រូពេទ្យដឹកបញ្ជូនយកទៅធ្វើចិត្តាឡីសក្តិនៅមណ្ឌលចិត្តាឡីស័ករាជធានីភ្នំពេញដែលស្ថិតនៅក្នុងខណ្ឌព្រែកព្នៅផងដែរ។
ដោយឡែកផ្ទះជួលប្រមាណជាង 20 បន្ទប់ដែលសុទ្ធសឹងជាកម្មករស្នាក់នៅ ត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចធ្វើការឡោមព័ទ្ធដើម្បីឱ្យធ្វើចត្តាឡីស័កចំនួន 14 ថ្ងៃនិងយកសំណាក់អ្នកពាក់ព័ន្ធទៅធ្វើការត្រួតពិនិត្យផងដែរ។
ចំណែកបុគ្គលិកកម្មកររោងចក្រម៉េង អៀង ដែលស្ថិតក្នុងបរិវេណរោងចក្រភីភីអេសកម្ពុជា ទល់មុខផ្ទះជួលខាងលើត្រូវបានអាជ្ញាធររកឃើញអ្នកពាក់ព័ន្ធចំនួន2ក្រុមប្រមាណជាង100នាក់ ហើយត្រៀមឱ្យទៅយកសំណាកនៅបរិវេណតារាងបាល់មួយដែលស្ថិតនៅផ្នែករោងចក្រ ស្ថិតក្នុងសង្កាត់បឹងកក់ទី 1 ខណ្ឌទួលគោក 2 រាជធានីភ្នំពេញ ផងដែរ។
គេពុំទាន់ដឹងថាកម្មករផ្សេងទៀតរកឃើញវិជ្ជមានកូវីដ ឬយ៉ាងណានោះទេ រង់ចាំលទ្ធផលសិន ។ ទោះបីជាយ៉ាងណា គេមានការព្រួយបារម្ភជាខ្លាំងជុំវិញការរីករាល់ដាលនៃជំងឺកូវីដ១៩នៅក្នុងរោងចក្រនេះ៕
ចែករំលែកព័តមាននេះ