ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចក្កវាឡ​វិនាស​ដោយ​ខ្យល់

3 ឆ្នាំ មុន

នៅ​ក្នុង​គម្ពីរ​កប្ប​កថា​បាន​បរិយាយ​ថា កប្ប​វិនាស​ដោយ​ខ្យល់​កាលបើ​លោកធាតុ​ឬ​ចក្កវាឡ​ទាំងមូល​នេះ​មាន​អាយុ​គ្រប់​មួយ​កប្ប​ហើយ ត្រូវ​វិនាស​ទៅ​វិញ​ដោយ​ខ្យល់​វាយប្រហារ​ឱ្យ​អន្តរធាន​ទៅ ។ ការ​ដែល​វិនាស​ដោយ​ខ្យល់​នោះ​មាន​ទំនាក់ទំនង​ដូច​គ្នា​នឹង​វិនាស​ដោយ​ភ្លើង​ដែរ គ្រាន់តែ​ប្លែក​គ្នា​ដូច្នេះ​គឺ មហាមេ​ឃ​ញ៉ាំង​ខ្យល់ព្យុះ​ធំ​ឲ្យ​កើតឡើង​បក់​បំ​ប៉ើង​ធូលី​ល្អិត​ៗ​ឲ្យ​ហុយ​ទៅ​ព្ធ​ដ៏​អាកាស​វិនាស​បាត់​អស់​ទៅ​ជា​មុន ទើប​បក់​បំ​ប៉ើ​ង​នូវ​ដីខ្សាច់​ក្រួស​តូច​ៗ​និង​ដុំ​ថ្ម​ធំ​ៗ​ដរាប​ដល់​ដើមឈើ​និង​ភ្នំ​ឲ្យ​ប៉ះទង្គិច​គ្នា​អណ្ដែត​ទៅ​ព្ធ​ដ៏​អាកាស វិនាស​អស់​ឥត​ស​ល់​កម្ទេច ទើប​បក់​បំបែក​ផែនដី​ក្នុង​មួយ​សែន​ចក្កវាឡ​និង​ស្ថានសួគ៌​៦​ជាន់…

នៅ​ក្នុង​គម្ពីរ​កប្ប​កថា​បាន​បរិយាយ​ថា កប្ប​វិនាស​ដោយ​ខ្យល់​កាលបើ​លោកធាតុ​ឬ​ចក្កវាឡ​ទាំងមូល​នេះ​មាន​អាយុ​គ្រប់​មួយ​កប្ប​ហើយ ត្រូវ​វិនាស​ទៅ​វិញ​ដោយ​ខ្យល់​វាយប្រហារ​ឱ្យ​អន្តរធាន​ទៅ ។

ការ​ដែល​វិនាស​ដោយ​ខ្យល់​នោះ​មាន​ទំនាក់ទំនង​ដូច​គ្នា​នឹង​វិនាស​ដោយ​ភ្លើង​ដែរ គ្រាន់តែ​ប្លែក​គ្នា​ដូច្នេះ​គឺ មហាមេ​ឃ​ញ៉ាំង​ខ្យល់ព្យុះ​ធំ​ឲ្យ​កើតឡើង​បក់​បំ​ប៉ើង​ធូលី​ល្អិត​ៗ​ឲ្យ​ហុយ​ទៅ​ព្ធ​ដ៏​អាកាស​វិនាស​បាត់​អស់​ទៅ​ជា​មុន ទើប​បក់​បំ​ប៉ើ​ង​នូវ​ដីខ្សាច់​ក្រួស​តូច​ៗ​និង​ដុំ​ថ្ម​ធំ​ៗ​ដរាប​ដល់​ដើមឈើ​និង​ភ្នំ​ឲ្យ​ប៉ះទង្គិច​គ្នា​អណ្ដែត​ទៅ​ព្ធ​ដ៏​អាកាស វិនាស​អស់​ឥត​ស​ល់​កម្ទេច ទើប​បក់​បំបែក​ផែនដី​ក្នុង​មួយ​សែន​ចក្កវាឡ​និង​ស្ថានសួគ៌​៦​ជាន់ ស្ថាន​ព្រហ្ម ដរាប​ទៅ​ទល់​ស្ថាន​ព្រហ្ម​ឈ្មោះ​វេ​ហ​ប្ជ​លា ឲ្យ​ល្អិត​ខ្ទេចខ្ទី​អស់​ឥត​មាន​សល់​ធូលី​បន្តិចបន្តួច​ឡើយ ។

ខ្យល់​នោះ​ក៏​វិនាស​បាត់​អស់​ទៅ ទី​ខាងក្រោម​ជា​អាកាស​ទទេ ខាងលើ​ក៏​ជា​អាកាស​ទទេ​ដូច​គ្នា​ទាំងអស់ មាន​ងងឹត​ធំ​តែ​មួយ នេះ​ជា​ធម្មតា​នៃ​ការ​វិនាស​របស់​កប្ប ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ