ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​ស​.​ព​បុរស​ម្នាក់​! សមត្ថកិច្ច​ហ៊ុម​ព័ទ្ធ​ទុក​១​ថ្ងៃ រង់ចាំ​លទ្ធផល​កូ​វី​ដ​សិន ទើប​ហ៊ាន​ចូល​ពិនិត្យ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ​បញ្ចប់ជីវិត​ដោយ​យកក្រមាចងភ្ជាប់​នឹង​ទុយោទឹក​នៅក្បែររបង ច្រកចូល​ខុនដូរមួយកន្លែងជិតផ្លូវចូលវត្តនាគវ័ន ដោយពុំដឹងពីមូលហេតុអ្វី​ឡើយ ហើយ​សមត្ថកិច្ចពុំហ៊ានចូលត្រួតពិនិត្យឡើយ ដោយ​រង់ចាំ​ក្រុមគ្រូពេទ្យចុះ​ទៅធ្វើតេស្តរកមេរោគកូវីដ និងរង់ចាំលទ្ធផលសិន​ ទើបនគរបាលហ៊ាន​ចូល​ទៅធ្វើការត្រួត​ពិនិត្យ។ ហេតុការណ៍​ខាងលើនេះ​បាន​បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៥ព្រឹកថ្ងៃទី៦ ខែ…

រាជធានីភ្នំពេញ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ​បញ្ចប់ជីវិត​ដោយ​យកក្រមាចងភ្ជាប់​នឹង​ទុយោទឹក​នៅក្បែររបង ច្រកចូល​ខុនដូរមួយកន្លែងជិតផ្លូវចូលវត្តនាគវ័ន ដោយពុំដឹងពីមូលហេតុអ្វី​ឡើយ ហើយ​សមត្ថកិច្ចពុំហ៊ានចូលត្រួតពិនិត្យឡើយ ដោយ​រង់ចាំ​ក្រុមគ្រូពេទ្យចុះ​ទៅធ្វើតេស្តរកមេរោគកូវីដ និងរង់ចាំលទ្ធផលសិន​ ទើបនគរបាលហ៊ាន​ចូល​ទៅធ្វើការត្រួត​ពិនិត្យ។

ហេតុការណ៍​ខាងលើនេះ​បាន​បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៥ព្រឹកថ្ងៃទី៦ ខែ មេសា ឆ្នាំ២០២១ ស្ថិត​ក្នុងភូមិទី១០ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បុរស​រងគ្រោះខាងលើ​ពុំត្រូវបានស្គាល់អត្តសញ្ញាណឡើយ មានអាយុប្រមាណ៣០ឆ្នាំ ដោយនៅក្បែរស.ពនោះ គេឃើញ​មានសាក់កាដូដាក់ខោអាវមួយ ទុកនៅក្បែរខ្លួន ។

ទាក់ទិនករណីបញ្ចប់ជីវិត​របស់​បុរសរងគ្រោះខាងលើ​​នេះ គេពុំដឹងថា​កើតឡើង​តាំង​ពីពេលណា និងមានវិបត្តិអ្វីនោះឡើយ ស្រាប់តែព្រឹកឡើង ​ប្រជាពលរដ្ឋ​រស់​នៅក្បែរនោះប្រទះឃើញ​​បញ្ចប់ជីវិត​បាត់ទៅហើយ ។

តាម​ប្រភពពី​នគរបាលអោយដឹងថា បុរសរងគ្រោះ​រូបនោះ​បានយក​ក្រមាចងភ្ជាប់ទៅទុយោទឹកប៉ុនកដៃ នៅកៀន​របង បណ្តាលអោយ​បាត់បង់ជីវិត​តែម្តង ។ នៅព្រឹកនោះ​ដែរ ​នគរ​បាលជំនាញនិងនគរបាលមូលដ្ឋាន ក៍បានចុះទៅ​កាន់​កន្លែងកើតហេតុ ហើយ​បានធ្វើការហ៊ុំព័ទ្ធខ្សែ ដើម្បីរង់ចាំ ក្រុមគ្រូពេទ្យ ចុះ​ទៅធ្វើតេស្តរកមេរោគកូវីដ និងរង់ចាំលទ្ធផលសិន​ ទើបនគរបាលហ៊ាន​ចូល​ទៅធ្វើការត្រួត​ពិនិត្យ ។

តាមនគរបាលមូលដ្ឋាន​អោយដឹងថា នៅវេលាម៉ោងប្រមាណ២រសៀលថ្ងៃទី៦ ខែ មេសា ក្រុមគ្រូពេទ្យ ពុំទាន់​ផ្តល់​ដំណឹងពីលទ្ធផលតេស្ត​នៅ​ឡើយទេ​ ហើយស.ពត្រូវបានហ៊ុម​ព័ទ្ធ​ទុកចោលរហូតរង់ចាំ នៅពេល​​ទទួល​បានលទ្ធផល ទើបនគរបាលជំនាញចុះទៅត្រួតពិនិត្យសព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ