Siam City Cement ទិញហ៊ុន 40% ពី Chip Mong Group
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនស៊ីម៉ងត៍ Siam City Cement (SCCC)របស់ប្រទេសថៃបានទិញយកភាគហ៊ុនប្រមាណជា៤០ភាគរយពីក្រុមហ៊ុនស៊ីម៉ងត៍ Chip Mong Group កម្ពុជា ដើម្បីទាញយកប្រយោជន៍ពីសមាហរណកម្ម
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនស៊ីម៉ងត៍ Siam City Cement (SCCC)របស់ប្រទេសថៃបានទិញយកភាគហ៊ុនប្រមាណជា៤០ភាគរយពីក្រុមហ៊ុនស៊ីម៉ងត៍ Chip Mong Group កម្ពុជា ដើម្បីទាញយកប្រយោជន៍ពីសមាហរណកម្ម
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនស៊ីម៉ងត៍ Siam City Cement (SCCC)របស់ប្រទេសថៃបានទិញយកភាគហ៊ុនប្រមាណជា៤០ភាគរយពីក្រុមហ៊ុនស៊ីម៉ងត៍ Chip Mong Group កម្ពុជា ដើម្បីទាញយកប្រយោជន៍ពីសមាហរណកម្មអាស៊ានដែលចូលមកដល់នាចុងខែធ្នូខាងមុខនេះ ។ នេះបើយោងតាមកាសែត The Nation របស់ប្រទេសថៃ ។
កាសែតThe Nation បានដកស្រង់សម្តីរបស់លោក Siva Mahasandana ដែលជាអនុប្រធាននាយកប្រតិបត្តិស្តីទី និងជាអនុប្រធានជាន់ខ្ពស់ទទួលបន្ទុកផ្នែកទីផ្សារ និងផ្នែកលក់របស់SCCC ថា ការចូលភាគហ៊ុននេះគឺទាក់ទងនឹងការសាងសង់រោងចក្រស៊ីម៉ងត៍ ប្រតិបត្តិការនិងជំនួញផ្សេងៗ ។
លោក Siva Mahasandana មានប្រសាសន៍បញ្ជាក់ថា ៖ «ក្រុមហ៊ុន SCCCបានចុះហត្ថលេខាអំពីកិច្ចព្រមព្រៀងជាក់លាក់មួយនេះជាមួយក្រុមហ៊ុន Chip Mong Group ជាមួយនឹងបុគ្គលសំខាន់ៗរបស់ក្រុមហ៊ុនផ្សេងៗទៀតដែលត្រូវបានស្គាល់ជារួមថា CMG ដើម្បីបង្កើតនៃការចូលហ៊ុននេះ ដែលរំពឹងថា នឹងដំណើរការនៅខែធ្នូខាងមុខនេះ» ។
លោក Sivaបានមានប្រសាសន៍ថា ទុនវិនិយោគដែលបានចុះបញ្ជីក្នុងភាគហ៊ុននេះមាន ប្រមាណជា១៥០លានដុល្លារ ប្រហែលជា ៥,៣៨ប៊ីលានបាត ដោយបញ្ចូលជាមួយនឹងហ៊ុនធម្មតាប្រមាណជា៧៥.០០០ហ៊ុន ដែលក្នុងមួយហ៊ុនមានតម្លៃ២០០០ដុល្លារ ។ លោកថា នៅពេលការបង្កើតនេះរួចរាល់ជាស្ថាពរ ក្រុមហ៊ុននេះនឹងប្តូរឈ្មោះថ្មីទៅជា Chip Mong Insee Cement Corp ។
លោក Siva បន្តថា កម្ពុជាជាប្រទេសដែលមានការទាក់ទាញការវិនិយោគល្អបំផុត និងតម្លៃពលកម្មទាប ។ លោក Siva មានប្រសាសន៍បញ្ជាក់ថា ៖ « យើងជឿជាក់ថាជំនួញរួមគ្នានេះគឺពិតជាស្ថិតស្ថេរជានិរន្តរ៍នៅកម្ពុជា ហើយក្នុងពេលនេះដែរ យើងកំពុងស្វែងរកឱកាសវិនិយោគថ្មីៗបន្ថែមទៀតនៅក្នុងបណ្តាប្រទេសអាស៊ាន ជាពិសេសបណ្តាលប្រទេស CLMV ដែលមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម » ។
គួរបញ្ជាក់ថា រោងចក្រស៊ីម៉ងត៍ថ្មីនៅកម្ពុជានេះ នឹងបង្កើនសមត្ថភាពផលិតប្រចាំឆ្នាំប្រមាណជា១,៥លានតោន ។
លោក ប៊ូ អ៊ាវ គង់ ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុនអេស៊ារៀលអុីស្ទេត ខេមបូឌា ប្រាប់កោះសន្តិភាពថា ការផ្គត់ផ្គង់ស៊ីម៉ងត៍ និងសង្វាក់ផលិតកម្មនៅលើទីផ្សារបស់ក្រុមហ៊ុនស៊ីម៉ងត៍នៅស្រុកខ្មែរ គឺមិនទាន់បំពេញតម្រូវការនៃសាងសង់នៅកម្ពុជាបាននៅឡើយទេ ។
លោក ប៊ូ អ៊ាវ គង់ មានប្រសាសន៍បញ្ជាក់ថា ៖« ដូច្នេះយើងឃើញមានការនាំចូលស៊ីម៉ងត៍ពីទីផ្សារខាងក្រៅដូចជា ចិន វៀតណាម និងថៃ ជាដើម ដោយសារកម្ពុជាមានក្រុមហ៊ុនផលិតស៊ីម៉ងត៍ក្នុងស្រុកធំៗចំនួន២ ដូច្នេះមានក្រុមហ៊ុននាំចូលស៊ីម៉ងត៍មកស្រុកខ្មែរមិនតិចជាង១០ទេនា ពេលឥឡូវ » ។
បើតាមរបាយការណ៍ពីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងរយៈពេល៦ខែឆ្នាំនេះ រាជធានីភ្នំពេញ អគារខ្ពស់ដែលបានស្នើសុំសាងសង់មានប្រមាណជា៦២៨អគារ ចំនួនបុរី និងបណ្តុំលំនៅឋានមានលក្ខណៈជាបុរី មានចំនួន១១០ទីតាំង ដែលបានសាងសង់ និងកំពុងសាងសង់ ។ ការចុះបញ្ជីក្រុមហ៊ុនអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់គិតពីឆ្នាំ២០០០មកដល់៦ខែឆ្នាំ២០១៥ មាន១៥៨១ក្រុមហ៊ុន ប៉ុន្តែនៅមានសុពលភាពតែ៦៤៦ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនបរទេស មានចំនួន២០២ក្រុមហ៊ុន៕
ចែករំលែកព័តមាននេះ