ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ករណី​លួច និង​ទទួល​បញ្ចាំ​ផល​នៃ​អំពើ​លួច ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ករណី​លួច​ម៉ូតូ​កើតឡើង បង្ក​ដោយ​ជន​មិន​ស្គាល់​អត្ត សញ្ញាណ​ម្នាក់ ចូល​បរិវេណ​អគារ​លួច​យក​ម៉ូតូ​ចំនួន​២​គ្រឿង (​ម៉ូតូ​ម៉ាក AIR BLADE ពណ៌​ក្រហម​+​ខ្មៅ…

ខេត្ត​ព្រះ​សីហ​នុ ៖ ករណី​លួច​ម៉ូតូ​កើតឡើង បង្ក​ដោយ​ជន​មិន​ស្គាល់​អត្ត សញ្ញាណ​ម្នាក់ ចូល​បរិវេណ​អគារ​លួច​យក​ម៉ូតូ​ចំនួន​២​គ្រឿង (​ម៉ូតូ​ម៉ាក AIR BLADE ពណ៌​ក្រហម​+​ខ្មៅ គ្មាន​ស្លាក​លេខ ១​គ្រឿង និង​ម៉ាក ម៉ាក​VISION ពណ៌​ស្ករ គ្មាន​ស្លា​កល​ខេ ១​គ្រឿង​) កាលពី​វេលា​ម៉ោង​២២​និង​០៦​នាទី ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០២១ ស្ថិត​នៅ​អគារ​ចិន ក្នុង​ក្រុម​ទី​៤ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

ក្រោយ​ពី​បាន​ទទួល​បណ្តឹង​ពី​ជន​រង​គ្រោះ ឈ្មោះ ឆេ​ន ឆាត ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​បុគ្គលិក​សន្តិសុខ​ឯកជន បច្ចុប្បន្ន​ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ កម្លាំង​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ និង​ពិនិត្យ​តាម​ម៉ាស៊ីន​ចាប់​រូបភាព អាច​កំណត់​បាន​អត្តសញ្ញាណ​ជនសង្ស័យ ។ នៅ​ថ្ងៃ​ទី​០៥​ខែមេសា វេលា​ម៉ោង​១៣:០០​នាទី ទើប​កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ធ្វើការ​សាកសួរ ។

ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​លួច​យក​ម៉ូតូ​ខាងលើ​កាលពី​យប់មិញ​ពិតប្រាកដ​មែន ហើយ​ម៉ូតូ​ដែល​លួច​បាន​យក​ទៅ​ដាក់ បញ្ចាំ​ឲ្យ​គេ​នៅ​ម្តុំ​ឧតុនិយម​ក្រុម​ទី​២៦ ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ ។

ក្រោយ​ពី​បាន​សុំ​គោលការណ៍​ពី​ថ្នាក់ដឹកនាំ​កម្លាំង​ជំនាញ​បន្ត​តាម​នីតិវិធី​ចុះ​ទៅ​ធ្វើការ​ឆែកឆេរ​នៅ​ក្នុង​ហាង​ទទួល​បញ្ចាំ ក៏​ឃើញ​ម៉ូតូ​ដូច​ខាងលើ​នៅ​ក្នុង​ហាង​ដែល​មាន​ម្ចាស់​ឈ្មោះ សោម សំណាង ភេទ​ស្រី អាយុ​២៨​ឆ្នាំ និង​បន្ត​ធ្វើការ​ត្រួតពិនិត្យ រក​ឃើញ​ម៉ូតូ​ចំនួន​១៩​គ្រឿង​ទៀត ដែល​ម្ចាស់​ហាង​ទទួល​បញ្ចាំ​ដោយ​គ្មាន​លិខិត​បញ្ចា​ក់​ពី​អត្តសញ្ញាណ​ម៉ូតូ​ត្រឹមត្រូវ ក៏​បាន​ធ្វើការ​ដកហូត​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​ជា​បណ្តោះអាសន្ន រួម​មាន :
-​ម៉ាក AiR BLADE ចំនួន​៣​គ្រឿង
-​ម៉ាក HONDA.C125 ចំនួន​៣​គ្រឿង
-​ម៉ាក​WAVE ចំនួន​៣​គ្រឿង
-​ម៉ាក​NEX ១​គ្រឿង
-​ម៉ាក​SCOPY​ចំនួន​៣​គ្រឿង
-​ម៉ាក​ZOOMER ចំនួន​២​គ្រឿង
-​ម៉ាក​ViSiON ចំនួន​២​គ្រឿង
-​ម៉ាក​LAP ១​គ្រឿង
-​ម៉ាក​LEAD ១​គ្រឿង
-​ម៉ាក​SiRiUS ១​គ្រឿង
-​ម៉ាក​EXCTER ១​គ្រឿង
-​ម៉ាក​SMASH.V១​គ្រឿង និង​ម៉ាស៊ីន​កែ​ឆ្នៃ​ធ្វើ​សោរ​ម៉ូតូ​១​គ្រឿង ។

ជនសង្ស័យ​ខាងលើ​មាន ១-​ឈ្មោះ អោ​ង ណា​ង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ (​ជន​ដៃដល់​) ។
២-​ឈ្មោះ សោម សំណាង ភេទ​ស្រី អាយុ​២៨​ឆ្នាំ (​ទទួល​បញ្ចាំ​ផល​នៃ​អំពើ​លួច​) ។
បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ​កម្លាំង​ជំនាញ​កំពុង​បន្ត​តាម​នីតិវិធី ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ