ខេត្តបាត់ដំបង ៖ ប្រភពព័ត៌មានច្បាស់ការមួយបានឲ្យដឹងនៅម៉ោង៦ល្ងាច ថ្ងៃទី២៤ កញ្ញា ២០១៥នេះថា ស្ត្រីឈ្មោះ សូ ដាម៉ុន ហៅមុំ ដែលស្រវឹងជោកជាំបើករថយន្តបង្កគ្រោះថ្នាក់ចរារចណ៍ ហើយជេរប្រមាថសមត្ថកិច្ចនោះ គឺកំពុងសម្ងំលាក់ខ្លួននៅប្រទេសថៃ ហើយសមត្ថកិច្ចបាននិងកំពុងទំនាក់ទំនងសហការជាមួយអាជ្ញាធរថៃ ដើម្បីចូលទៅតាមឃាត់ខ្លួនស្ត្រីជើងខ្លាំងនេះក្នុងទឹកដី នៃប្រទេសថៃហើយ តែមិនទាន់មានលទ្ធផលបែបណានោះទេ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ