ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ម្នាក់ ដែល​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០២១ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ម្នាក់​ដែល​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ក្រុង​ប៉ោយ​ប៉ែ​ត​ត្រូវ​បាន​ចាត់ការ​តាម​ច្បាប់​។ លោក​វរៈសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​៖…

ខេត្តបន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០២១ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ម្នាក់​ដែល​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ក្រុង​ប៉ោយ​ប៉ែ​ត​ត្រូវ​បាន​ចាត់ការ​តាម​ច្បាប់​។ លោក​វរៈសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​៖ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ ហៀ​រី អាន់​តូ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ស្នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​បាន​បញ្ជាក់​ថា​៖ នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី គឺ​កម្លាំង​ទទួល​ពាក្យបណ្តឹង​ជន​រង​គ្រោះ​ឈ្មោះ ឡា​ត់ ភី ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្តឹង​បាន​បាត់​ម៉ូតូ​ម៉ាក់​វ៉េវ​ពណ៌​ខ្មៅ​ពាក់​ស្លាក់​លេខ បន្ទាយ​មាន​ជ័យ 1A.7527 ដែល​ចោរ​ធ្វើ​សកម្មភាព​លួច​នៅ​ចំណុច​មុខ​កាស៊ីណូ​ផ្កាយ​ប្រាំ​កាលពី​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២១​ស្ថិត​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​វរៈសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​បញ្ជាក់​ថា​៖ ក្រោយ​ទទួល​ពាក្យបណ្តឹង​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី ដកហូត​វត្ថុ​តាង​ម៉ូតូ​នៅ​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២១​នៅ​ចំណុច​ស្ថានីយ​រថភ្លើង​ស្ថិត​ភូមិ​ល​ក្បាលស្ពាន​មួយ សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត​។ ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី និង​ដកហូត​ម៉ូតូ​បាន​មក​វិញ នាំ​យក​ទៅ​សាកសួរ​តាម​ចម្លើយ​សារភាព​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​៕ ដោយ ៖ ប៊ុ​ន ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ