ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញបុរសម្នាក់​វិជ្ជមានកូវីដ​ដំបូងគេ​ក្នុង​ខេត្ត​រតន​គិរី

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី​ ៖ ​នៅ​ខេត្តរតនគិរី​បាន​រក​ឃើញ​បុរស​ម្នាក់វិជ្ជមាន​កូ​វី​ដ​១៩ ជា​លើក​ដំបូង​​សម្រាប់​ខេត្តមួយនេះ​ ខណៈ​ដែល​បុរសរូបនេះ​ជាប់ពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ​២០​ កុម្ភៈ ។ នេះ​​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​រដ្ឋបាល​ខេត្តរតនគិរី បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៤…

ខេត្តរតនគិរី​ ៖ ​នៅ​ខេត្តរតនគិរី​បាន​រក​ឃើញ​បុរស​ម្នាក់វិជ្ជមាន​កូ​វី​ដ​១៩ ជា​លើក​ដំបូង​​សម្រាប់​ខេត្តមួយនេះ​ ខណៈ​ដែល​បុរសរូបនេះ​ជាប់ពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ​២០​ កុម្ភៈ ។ នេះ​​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​រដ្ឋបាល​ខេត្តរតនគិរី បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៤ ​ខែមេសា​ ឆ្នាំ​២០២១​នេះ​។

ក្នុង​សេចក្តីជូនដំណឹង​បាន​បញ្ជាក់​ថា ​បុរស​ដែល​កើត​ជំងឺ​កូ​វី​ដ​១៩​​ខាងលើនោះ​ឈ្មោះ ញឹក សុ​ជា​ អាយុ​៣១​ឆ្នាំ ​រស់នៅ​ក្នុងភូមិ​តា​វែង​ ឃុំ​តា​វែង​លើ ​ស្រុក​តា​វែង ​ខេត្តរតនគិរី​។

បើ​តាម​ការ​ស្រាវជ្រាវ​បាន​ឱ្យ​ដឹង​​ថា ​បុរស​រូប​នេះ​ចេញពី​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។

ក្នុង​សេចក្តីជូនដំណឹង​បាន​បញ្ជាក់​ថា ​បុរស​រូប​នេះ​ កាលពី​ថ្ងៃ​ទី​១៤​ ដល់​ថ្ងៃ​ទី​២៤​ ខែមីនា ឆ្នាំ​២០២១​ បាន​ដើរ​លេងភ្លេង និង​មាន​​ទំនាក់ទំនង​ជាមួយ​បងប្អូន មិត្តភក្តិ​មួយ​ចំនួន​នៅ​ក្នុង​ខេត្តក្រចេះ​។

លុះ​នៅ​ថ្ងៃ​ទី​២៥ ខែមីនា​ បុរសរូបនោះ​បាន​ធ្វើ​ដំណើរ​ទៅ​ខេត្តរតនគិរី ដល់​ចំណុច​អូរ​ពងមាន់​ឈប់​រថយន្ត​ទិញ​ទឹក តែ​មិន​ចុះ​ពីលើ​រថយន្ត​នោះ​ទេ​ហើយ​ក៏​បាន​ចុះ​ចាក់​ប្រេង និង​ទិញ​បាយ​ម្ហូប​នៅ​ចំណុច​អូរ​ចេ​ង ​ភូមិ​តា​អង​ ឃុំ​តា​អង ស្រុក​កូន​មុំ ខេត្តរតនគិរី ។

​តាម​ប្រភព​​ខាងលើ​បាន​បន្ត​ថា​ បុរសរូប​នោះ​បាន​បន្ត​ធ្វើ​ដំណើរ​ដល់​ស្រុក​តា​វែង ហើយ​អាជ្ញាធរបានឱ្យ​បុរសរូបនោះ​​ធ្វើ​ច​ត្តា​ឡី​ស័ក​​រយៈពេល​១៤​ថ្ងៃ​ផង​ដែរ​។

លុះដល់​ថ្ងៃ​ទី​១ ខែមេសា ​ឆ្នាំ​២០២១ ដោយ​មានការ​សង្ស័យ​បុរស​រូប​នោះ​បាន​ទាក់ទង​​ទៅ​​មន្ត្រី​សុខាភិបាល ដើម្បី​​យក​សំណាក​ទាំង​ប្តី​ប្រពន្ធ​ទៅ​ពិនិត្យ​។

ក្រោយ​ពី​ពេទ្យ​​ជំនាញ​ពិនិត្យរួច​​ ចេញ​លទ្ធផល​វិភាគ​ថ្ងៃ​ទី​៤ ខែមេសា ​ឆ្នាំ​២០២១ ​បាន​​បង្ហាញ​ថា​ បុរស​ឈ្មោះ ញឹក សុ​ជា មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​​១៩ តែម្តង​​។

រដ្ឋបាល​ខេត្តរតនគិរី បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​សាធារណជន ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បុរស​​ឈ្មោះ ញឹក សុ​ជា សូម​ផ្តល់​ព័ត៌មាន ដើម្បី​មន្ត្រី​ចុះ​យក​សំណាក និង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ខ្លួនឯង​រយៈពេល​១៤​ថ្ងៃ​។

ក្នុង​ករណី​សង្ស័យ​ឬ​ការ​ប្រែប្រួល​សុខភាព សូមបងប្អូន​រួសរាន់​​ទាក់ទង​ទៅ​ទូរស័ព្ទ​លេខ ០៩៧ ៥៩៥ ៧៧៨ ៨ និង ០៩២ ១២១ ៣៨៣​ជា​បន្ទាន់​ភ្លាម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ