ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើករថយន្ត​បំ​បុក​ប៉ូលិស​ជិត​វិមាន​កា​ពី​តូ​ល ​ស្លា.ប់​ប៉ូលិស​ម្នាក់

2 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ មានការ​វាយប្រហារ​ថ្មី​​នៅ​តាម​ច្រកចូល​វិមាន​កា​ពី​តូ​ល​ក្រុង​វ៉ា​ស៊ិ​ន​តោន កាលពី​ថ្ងៃ​ទី​២ មេ​សា ដោយ​បុរស​វ័យក្មេង​ម្នាក់បាន​បើករថយន្ត BERLINE BLEUE របស់គេ​បំ​បុក​ប៉ូលិស​សម្លា.ប់​ប៉ូលិស​ម្នាក់ ហើយ​ប៉ូលិសម្នាក់​ទៀត​រង​របួស​មុន​ពេល​បាញ់​សម្លា.ប់​ជន​នោះ។…

សហរដ្ឋអាមេរិក ៖ មានការ​វាយប្រហារ​ថ្មី​​នៅ​តាម​ច្រកចូល​វិមាន​កា​ពី​តូ​ល​ក្រុង​វ៉ា​ស៊ិ​ន​តោន កាលពី​ថ្ងៃ​ទី​២ មេ​សា ដោយ​បុរស​វ័យក្មេង​ម្នាក់
បាន​បើករថយន្ត BERLINE BLEUE របស់គេ​បំ​បុក​ប៉ូលិស​សម្លា.ប់​ប៉ូលិស​ម្នាក់ ហើយ​ប៉ូលិសម្នាក់​ទៀត​រង​របួស​មុន​ពេល​បាញ់​សម្លា.ប់​ជន​នោះ។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ បៃ​ដិ​ន អះអាងថា លោក​ពិតជា​មានការ​ក្ដុកក្ដួល​ណាស់ចំពោះ​អំពើ​នេះ ដែល​កើត​មាន​ជិត​៣​ខែ​ប៉ុណ្ណោះ ក្រោយ​ការ​លុកលុយ​ចូល​អុកឡុក​វិមាន​កា​ពី​តូ​ល បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​ច្រើន​នាក់​មក ។

កាលពី​ថ្ងៃ​ទី​២ មេ​សា អ្នក​បើករថយន្ត​ម្នាក់​បានបើករថយន្ត ដេញ​បុក​បណ្ដា​ភ្នាក់ងារ​ប៉ូលិស​ដែល​ការពារ​វិមាន​កា​ពី​តូ​ល ។ ជន​នោះ​បាន​បុក​ប៉ូលិស​២​នាក់​ជាមួយ​ថ​យន្ត​របស់​គេ បន្ទាប់​មក​បាន​បុក​របាំង​មួយ ។ វិមាន​កា​ពី​តូ​ល​ស្ថិត​ក្នុង​ការ​ប្រកាស​អាសន្ន​រយៈពេល​ប៉ុន្មាន​ម៉ោង ហើយ​កង​ទាហាន​ឆ្មាំ​ជាតិ​ត្រូវ​បាន​ដាក់​ពង្រាយ ។

បរិវេណ​វិមាន​កា​ពី​តូ​ល​ស្ថិត​ក្រោម​កិច្ចការពារ​ខ្ពស់​បំផុត ក្រោយ​ការ​លើកគ្នា​ចូល​អុកឡុក​វិមាន​សភា​នោះ កាលពី​ថ្ងៃ​ទី​៦ មក​រា ដោយ​ពួក
អ្នកគាំទ្រ​អតីត​ប្រធានាធិបតី​លោក​ដូ​ណា​ល់ ត្រាំ តែ​របាំង​សន្តិសុខ​ទើប​ដក​យក​ចេញ​នា​ពេល​ថ្មី​២​នេះ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ