ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការងារ​ទាំងនេះ អ្នក​អាច​រក​ប្រាក់​ចំណូល​បន្ថែម​បានក្នុង​សម័យ​កូ​វី​ដ-​១៩ !

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យោង​តាម​ការ​ចែករំលែក មិន​ចេះ​រីងស្ងួត​របស់​អ្នកជំនាញ​ម្នាក់ ថ្មី​ៗ​នេះ​បាន​ធ្វើការ​ចែករំលែក​ផ្ទាល់​មក​កាន់​សារព័ត៌មាន​ «កោះសន្តិភាព» អំពី​មុខរបរ​ជា​ច្រើន​ដែល​យើង​ម្នាក់​ៗ សុទ្ធតែ​អាច​ឆ្លៀត​រកបានក្នុង​សម័យកាល​កូ​វី​ដ ​១៩ ​។ជា​ការ​ពិត​គ្នា​យើង​ខ្លះ​ប្រាកដជា​បាន​ស្គាល់​លោក…

រាជធានីភ្នំពេញ ៖ យោង​តាម​ការ​ចែករំលែក មិន​ចេះ​រីងស្ងួត​របស់​អ្នកជំនាញ​ម្នាក់ ថ្មី​ៗ​នេះ​បាន​ធ្វើការ​ចែករំលែក​ផ្ទាល់​មក​កាន់​សារព័ត៌មាន​ «កោះសន្តិភាព» អំពី​មុខរបរ​ជា​ច្រើន​ដែល​យើង​ម្នាក់​ៗ សុទ្ធតែ​អាច​ឆ្លៀត​រកបានក្នុង​សម័យកាល​កូ​វី​ដ ​១៩ ​។
ជា​ការ​ពិត​គ្នា​យើង​ខ្លះ​ប្រាកដជា​បាន​ស្គាល់​លោក ស៊ា​ន ធនិន ជា​អគ្គនាយក​ក្រុមហ៊ុន CEO Master Club Investment តាម​រយៈ​ការ​បង្រៀន​នានា ដែល​ទាក់ទង​នឹង​ចំណេះដឹង​ហិរញ្ញវត្ថុ ការ​វិនិយោគ កិច្ច​ជំនួញ ។​ល​។

តាម​រយៈ​ការ​ចែករំលែក​ផ្ទាល់តាមរយៈសារព័ត៌មាន «​កោះសន្តិភាព» លោក ស៊ា​ន ធនិន បាន​និយាយ​ថា ៖ «​គ្រប់​គ្នា​សុទ្ធតែ​មានឱកាស​រក​លុយ​បន្ថែម ឬ​ធ្វើការ​ក្រៅ​ម៉ោង ក៏​ព្រោះថា​មាន​ជំនាញ​បច្ចេកវិទ្យា​ជា​ច្រើនកំពុង​ត្រូវការ​អ្នកមាន​សមត្ថភាព​ដូច​ជា​ខាង​ផ្នែក​ឌី​ជី​ថ​ល​នេះឯង ​។ ហើយ​នៅ​ពេល​យើង​មាន​ឱ​កាស យើង​ត្រូវ​តែ​ឆ្លៀត​ធ្វើ កុំ​ខ្លាច​ហត់​កុំ​ខ្លាច​នឿយ អ្វី​ដែល​សំខាន់​នៅ​ចំពោះ​មុខ ត្រូវ​ប្រឹងរក​ចំណូល​ឱ្យ​បាន​កាន់តែ​ច្រើន​ទៅ​តាម​សមត្ថភាព​និង​លទ្ធភាព​របស់​យើង តែ​ក៏​ត្រូវការ​ការ​ថែរក្សារ​សុខភាព​របស់​យើង​ដែរ ​។ ប្រសិនជា​យើង​កំពុង​មាន​ឳ​កាស​ច្រើន​ហើយ ប៉ុន្តែ​យើង​ឈឺ ដូចនេះ​តើ​យើង​អាច​ធ្វើការ​ឱ្យ​បាន​ដែរ​ ឬទេ​ ។ អត់​ទេ ដូចនេះ​ហើយ​បាន​សុខភាព​គឺ​សំខាន់​ដែរ​ក្នុង​សម័យនេះ​»​ ។

ដូចនេះ តោះ ​! ​មក​ស្តាប់​បន្តិច​មើល​ថា លោក​និយាយ​អ្វីខ្លះ ពី​ការងារ​ក្នុង​សម័យ​កូ​វី​ដ​ ១៩ ដែល​អ្នក​អាច​ឆ្លៀត​ធ្វើការ​បាន ​។
នៅ​ក្នុង​ការ​ស្វែងរក​ចំណូល​បន្ថែម លោកគ្រូ ស៊ា​ន ធនិន បាន​បែងចែក​ប្រភព​ចំណូល​ជា ២ ​ប្រភេទ គឺ​ប្រភេទ​ចំណូល​សកម្ម និង​ចំណូល​អកម្ម ប៉ុន្តែ​នា​ឱកាស​នេះ​សូមលើកយកប្រភេទ​ចំណូល​សកម្ម មក​ធ្វើការ​បកស្រាយ​ជា​មុន​សិន ​៖
ទី​ ១ ប្រភព​ចំណូល​សកម្ម ៖ ជា​ធម្មតា​ប្រភព​ចំណូល​នេះ ទាល់តែ​យើង​មាន​សកម្មភាព ទើប​យើង​អាច​មាន​ចំណូល​បាន ហើយ​នៅ​ខាងក្រោម​នេះ ជា​កូនចៅ​របស់​ប្រភេទ​ចំណូល​សកម្ម​ ។

ប្រភព​ចំណូល​ទី ​១ ៖ បាន​មក​ពី​ប្រាក់ខែ គឺ​ទទួល​បាន​ពី​ការ​បម្រើការងារ​ជូន​អង្គភាព ​ឬ​ស្ថាប័ន វា​គឺជា​ប្រភព​ចំណូល​គោល​មួយ ប៉ុន្តែ​មាន​ស្ថាប័ន​ខ្លះបាន​ក្ស័យធន មាន​អាជីវកម្ម​ខ្លះ​បិទទ្វា និង​មាន​ស្ថាប័ន​ខ្លះ​កាត់​បន្ថយ​បុគ្គលិក​ ។

ប្រភព​ចំណូល​ទី ​២ ៖ បាន​មក​ពី​ការ​ធ្វើការ​បន្ថែម​ម៉ោង​ឱ្យ​គេ​ ។ នៅ​ពេល​យើង​មាន​ជំនាញ ខាង​ផ្នែក​ឌី​ស្សាញ កុំ​ព្យូ​រ​ទ័​រ​ ឬ​ហៅ​ថា​ឌី​ជី​ថ​ល បច្ចេកវិទ្យា ចេះ​ថតរូប ​និង​វី​ដេ​អូ ចេះ​ឡាយ​ជាដើម សុទ្ធតែ​ជា​ការងារ​ដែល ក្នុង​សម័យនេះ​ត្រូវការ ។ សម័យនេះ អ្នកចេះ​បច្ចេកវិទ្យា គឺជា​មនុស្ស​ដែល​មាន​អតិ​ភាព​មុន​ហើយ ​។ មាន​ក្រុមហ៊ុន​ខ្លះ​គេ​បាន​កាត់​បន្ថយ​បុ​គ្គិល តាម​រយៈ​ការ​វិនិច្ឆ័យ​យ៉ាង​ល្អិតល្អន់ ក្រុមហ៊ុន​ខ្លះ​គ្មាន​លុយ​សម្រាប់​ជួល​យើង ឯ​ក្រុមហ៊ុន​ខ្លះ​ទៀត​គេ​ចំរាញ់​យក​តែ​អ្នកចេះ​បច្ចេកវិទ្យា មិនមែន​គ្នា​មិន​ចង់​ជួល​យើង​នោះ​ទេ​ ។ ប៉ុន្តែ​ប្រ​សិន​យើង​ធ្វើ​ការងារ​បន្ថែម​ម៉ោង​នោះ យើង​ប្រាកដ​ណាស់​ថា ត្រូវ​តែ​គិត​ពី​សុខភាព​ជា​ចំបង​មាន​ន័យ​ថា​មានការ​ងារ​ធ្វើ​ហើយ តែ​យើង​បែរជា​ឈឺ​នោះ វា​បែរជា​ត្រូវ​ខាតបង់​ឳ​កាស​ទៅ​វិញ ​។

ប្រភព​ចំណូល​ទី ​៣ ៖ បាន​មក​ពី​ការ​ធ្វេី​ជា​ភ្នាក់ងារ​លក់​ផលិតផល និងអចលនទ្រព្យ ដែល​ជា​សេវាកម្ម​អាច​ធ្វើ​បាន​នៅ​ម៉ោង​សម្រាក​ឬ​អាច​និយាយ​បាន​ថា​ម៉ោង​ស្អុយ​នឹង ​។

ប្រភព​ចំណូល​ទី​៤ ៖ ប្រាក់​ចំណូល​ពី​កា​រប​ង្កើតរបរ​ថ្មី​ៗ ងាយ​ៗ​តាម Online ។ អ្នកខ្លះ​គាត់​យក​ទំនិញ​ពី​ណា​ពី​ណៃ​មក​លក់ អ្នកខ្លះ​គាត់​លក់​ខ្លួនឯង បង្កើត​ទំនិញ​ខ្លួនឯង​លក់​ខ្លួនឯង​តែ​ម្តង​ ។ នៅ​ក្នុង​សម័យនេះ មិន​មាន​នរណា​ម្នាក់​ទៅ​ទិញ​ដល់​ហាង​នោះ​ទេ គេ​ទិញ​តាម​រយៈ​អន​ឡាញ អុីចឹង​បើ​ទោះបី​យើង​មិន​ចេះ​ធ្វើ​អន​ឡាញ​ក៏​ត្រូវ​តែ​ចេះ​ដែរ អត់​ចេះ​ឡាយ​ក៏​ត្រូវ​តែ​ឡាយ​ដែរ​ ។

ប្រភព​ចំណូល​ទី ​៥ ៖ ប្រាក់​ចំណូល​ពី​ការ​បំ​រេី​សេវាកម្ម​ផ្សេង​ៗ ចេញពី​ជំនាញ​របស់​អ្នក ដូច​ជា​ការ​ប្រឹក្សា​យោបល់ វាយ​អត្ថបទ ការ​សរសេរ​អត្ថបទ ថត​វី​ដេ​អូ កាត់ត​វី​ដេ​អូ​ ជាដើម ។​ល​។ ជំនាញថតវីដេអូ ក្នុងសម័យកូវីដ ១៩ ពិតជាត្រូវការអ្នកចេះណាស់ ។ មុខរបរមួយទៀត ប្រសិនជាអ្នក​ពូកែ​សរសេរ​អត្ថបទ ឃ្លាឃ្លោង ដូចនេះអា ធ្វើ​ការងារ​ក្រៅ​ម៉ោង​ឱ្យ​គេបានហើយ ​។

ប្រភព​ចំណូល​ទី ​៦ ៖ ការ​បង្កើត​របរ​បន្ទាប់បន្សំ ដូច​ជា កសិកម្ម​រយៈពេល​ខ្លី (​ដំណាំ​ផល​ខ្លី រឺ​ចិញ្ចឹមសត្វ​វត្ត​ខ្លី​ៗ) រឺ​ជា​ឈ្មួញ​កសិផល ហើយ​លក់​តាម​បណ្តាញ​សង្គម និង​បណ្តាញ​មិត្តភក្តិ ​សមាជិកគ្រួសារ​គ្រប់​គ្នា​ទាំងអស់ ដែល​មាន​សមត្ថភាព និង​លទ្ធភាព​បំពេញការងារ ត្រូវ​តែ​ចូលរួម​ផលិត​ចំណូល​ ។ ដូច​គ្រប់​គ្នា​ដឹង​ស្រាប់​ថា បច្ចុប្បន្ន​មនុស្ស​ចូល​ចិត្ត​ញ៉ាំ​បន្លែ​គ្មាន​ជាតិ​គីមី គេ​ចូល​ចិត្តបន្លែ​បែប​ធម្មជាតិ ដូចនេះ​ដើម្បី​ធ្វើ​អា​អស់​នឹង​បាន ដី​ដែល​យើង​មាន​ហើយ​នៅ​ទំនេរ យើង​អាច​ឆ្លៀត​ដាំ​ដំណាំ​ទាំងអស់​នឹង​បាន ​។ ចុះ​សួរ​ថា ​លក់​តាម​ណា តាម​អន​ឡាញ​ទៀត បងប្អូន​ឃើញ​ទេ​ថា អ្វី​ៗ​គ្រប់យ៉ាង​សុទ្ធតែ​ត្រូវការ​បច្ចេកវិទ្យា និង​ឌី​ជី​ថ​ល​នេះ​ណាស់ ។ ប៉ុន្តែ​ត្រូវ​ចាំ​ថា លក់​អ្វី​ក៏​ដោយ​កុំ​លក់​បោកប្រាស់​គេ កុំ​លក់​ផលិតផល​មិន​សុទ្ធ​ហើយ​ស្រែ​កថា​សុទ្ធ​នោះ ​។

សូម​ជម្រាប​ជូន​ផង​ដែរ​ថា នា​ឱកាស​ក្រោយ​សារព័ត៌មាន​យើងខ្ញុំ​នឹង​លើកយក​ចំណុច​ទី ​២ គឺ​ប្រភព​ចំណូល​អកម្ម​មក​ផ្សាយ​ជូន​ប្រិ​យ​មិត្ត​បន្ ត​៕

អត្ថបទសរសេរ ដោយ