ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀមមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល សម្រាប់​ព្យាបាល​អ្នកជំងឺកូវីដ១៩ មួយកន្លែងទៀត

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង៖ ឯកឧត្ដម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការ​ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត​ នៅវេលាថ្ងៃត្រង់ ថ្ងៃ​ទី៣០ ​ខែមីនា ឆ្នាំ២០២១នេះ​ បានដឹកនាំក្រុមការងារ និងកម្លាំងជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល​ ស្ថិតនៅស្រុករំដួល​ ខេត្តស្វាយរៀង​ ​ដើម្បីបំពាក់សម្ភារៈបរិក្ខាពេទ្យផ្សេងៗ​ ត្រៀមបម្រុងទុក សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩​ ក្នុងករណីទីតាំងអាគារមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ ស្រុកស្វាយជ្រំ​ គ្រប់ចំនួនកំណត់។

រដ្ឋបាលខេត្តស្វាយរៀង​ សូមអំពាវនាវដល់បងប្អូនប្រជាពល​​រដ្ឋទាំងអស់​ សូមអនុវត្តឲ្យបាន​ម៉ឺងម៉ាត់​តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដោយប្រកាន់ភ្ជាប់ “៣ការពារ​ ៣កុំ”​ ក្រសួងសុខាភិបាល​ រដ្ឋបាលខេត្តស្វាយរៀង ក្នុងការប្រយុទ្ធប្រឆាំង​ នឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលជាសាកលលោក ដោយរក្សាគម្លាតសុវត្ថិភាព លាងសម្អាតដៃជាប្រចាំ ដើម្បីជៀសផុតពីការឆ្លងជំងឺដ៏កាចសាហាវមួយនេះ៕