ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លុតចិត្ត​! ពេល​ឃើញ​មុខមាត់​កីឡាការិនី​ម្នាក់​ មុន​និង​ក្រោយ​ការ​ប្រកួត

2 ឆ្នាំ មុន

អន្តរជាតិ ៖ ការ​ប្រកួត​ប្រដាល់​ផ្នែក​នារី​១​គូ​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​កីឡាការិនី​អា​ល្លឺ​ម៉​ង់ Cheyenne Hanson អាយុ​២៣​ឆ្នាំ រង​របួស​ហើម​ក្បាល​មួយ​ចំហៀង​យ៉ាង​ធំ​មើល​លែង​ស្គាល់ ក្រោយ​ការ​ប៉ះទង្គិច​ក្បាល​គ្នា​ជាមួយនឹង​គូប្រកួត​របស់​នាង​។ កីឡាការិនី​អា​ល្លឺ​ម៉​ង់​រូប​ស្រស់​ខាងលើ…

អន្តរជាតិ ៖ ការ​ប្រកួត​ប្រដាល់​ផ្នែក​នារី​១​គូ​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​កីឡាការិនី​អា​ល្លឺ​ម៉​ង់ Cheyenne Hanson អាយុ​២៣​ឆ្នាំ រង​របួស​ហើម​ក្បាល​មួយ​ចំហៀង​យ៉ាង​ធំ​មើល​លែង​ស្គាល់ ក្រោយ​ការ​ប៉ះទង្គិច​ក្បាល​គ្នា​ជាមួយនឹង​គូប្រកួត​របស់​នាង​។

កីឡាការិនី​អា​ល្លឺ​ម៉​ង់​រូប​ស្រស់​ខាងលើ បាន​ប៉ះទង្គិច​ក្បាល​គ្នា​យ៉ាង​ខ្លាំង​ជាមួយ​គូប្រកួត​របស់​នាង​គឺ​កីឡាការិនី Alina Zaitseva មក​ពី​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​បាន​បង្ខំ​នាំ​ឱ្យ​អាជ្ញាកណ្តាល​គ្មាន​ជម្រើស​ផ្សេង​ក្រៅពី​បញ្ឈប់​ការ​ប្រកួត​របស់​ពួក​គេ​ទាំង​២​។

បើ​ទោះបីជា​ការ​ប្រកួត​ត្រូវ​បាន​បញ្ឈប់​ពាក់កណ្តាល​ទី​ក៏​ពិតមែន ប៉ុន្តែ​កីឡាការិនី Hanson ត្រូវ​បាន​ប្រកាស​ថា​ជា​អ្នក​ឈ្នះ​សម្រាប់​ការ​ប្រកួត​នេះ បន្ទាប់​ពី​ការ​បូក​ពិន្ទុ​របស់​អាជ្ញាកណ្តាល​ទាំងអស់​។

នេះ​បើ​យោង​តាម​ច្បាប់​ប្រកួត​នៅ​ទីនោះ​បាន​ចែង​ថា រាល់​ការ​ប្រកួត​ដែល​ត្រូវ​បញ្ឈប់​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​រវាង​អ្នក​ប្រកួត​ទាំង​២​។ នោះ​ការ​សម្រេច​ម្ចាស់​ជ័យជម្នះ​គឺ​ដោយ​ការ​បូក​សរុប​ពិន្ទុ មុន​ពេល​ដែល​អ្នក​ប្រកួត​ទាំង​២​ប៉ះទង្គិច​គ្នា​។

ដោយឡែក​ក្រោយ​នាង​ការ​បង្ហោះ​រូបភាព​មុន និង​ក្រោយ​ការ​ប្រកួត​អ្នកគាំទ្រ Hanson បាន​នាំ​គ្នា​ជូនពរ​នាង​ឱ្យ​ឆាប់​ជា​សះស្បើយ​៕ (​ដកស្រង់​ចេញពី Dailymail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ