ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អណ្តូងទឹកមរណៈ​​ ឆក់ជីវិតបុរសចំណាស់ម្នាក់ ឯ​៣នាក់​ទន់ដៃទន់ជើង​ពេល​ចុះ​ស្រង់

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ កម្លាំងនគរបាល​ស្រុក​ចិត្រ​បុរី​បាន​ឲ្យ​ដឹង​ថា បុរស​​វ័យ​៥០​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​ស្លា.ប់​នៅ​ក្នុង​អណ្ដូង​​មួយ​កន្លែង ក្រោយ​ពី​ចុះ​ទៅ​យក​ទុ​យ៉ូ​ទឹក​ដែល​ធ្លាក់​ចូល​ក្នុង​អណ្តូង​នោះ កើតឡើងកាលពី​ព្រឹក​ថ្ងៃ​ទី៣០ ​មីនា ឆ្នាំ​២០២១ នៅ​ភូមិ​អញ្ចាញ ឃុំ​ដារ…

ខេត្តក្រចេះ ៖ កម្លាំងនគរបាល​ស្រុក​ចិត្រ​បុរី​បាន​ឲ្យ​ដឹង​ថា បុរស​​វ័យ​៥០​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​ស្លា.ប់​នៅ​ក្នុង​អណ្ដូង​​មួយ​កន្លែង ក្រោយ​ពី​ចុះ​ទៅ​យក​ទុ​យ៉ូ​ទឹក​ដែល​ធ្លាក់​ចូល​ក្នុង​អណ្តូង​នោះ កើតឡើងកាលពី​ព្រឹក​ថ្ងៃ​ទី៣០ ​មីនា ឆ្នាំ​២០២១ នៅ​ភូមិ​អញ្ចាញ ឃុំ​ដារ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​ ។

មន្ត្រី​នគរបាល​ស្រុក​ចិត្រ​បុរី​បាន​ឲ្យ​ដឹង​បន្ត​ថា​៖​ ជន​រង​គ្រោះ​ដែល​លង់ទឹក​ស្លា.ប់​ក្នុង​អណ្ដូង​នេះ ​ឈ្មោះ ឃី​ន ជឿន ភេទ​ប្រុស អាយុ ៥០​ឆ្នាំ ​ជនជាតិ​ខ្មែរ ទីលំនៅ​ភូមិ-ឃុំ កើតហេតុ​ខាងលើ​។ ការ​ស្លាប់​របស់​ជន​រង​គ្រោះ ​គឺ​ដោយសារ​ជន​រង​គ្រោះ​ពេល​កំពុង​បូមទឹក​អណ្តូង ស្រាប់តែ​ដាច់​ទុ​យ៉ូ​ទឹកធ្លាក់​ចូល​ក្នុង​អណ្តូង ពេល​នោះ​ជន​រង​គ្រោះ​ក៏​បាន​ចុះ​ទៅ​ក្នុង​អណ្តូង​ដើម្បី​យក​ទុ​យ៉ូ ពេល​នោះ​ជន​រង​គ្រោះ​មាន​អាកា​រៈ​ទុន​ដៃ ទុន​ជើង​នៅ​ក្នុង​អណ្តូង​ដែល​គ្មាន​ខ្យល់​ឧ​អុក​ស៉ី​សែន​គ្រប់គ្រាន់​សំរាប់​ដកដង្ហើម​នោះ​ទេ​។

ភ្លាម​ៗ​នោះ ​កូនស្រី​របស់​ជន​រង​គ្រោះ​ឃើញ​សភាព​ឪពុក​បែប​នេះ ក៏​ស្រែកហៅ​អ្នក​ជិតខាង​អោយមក​ជួយ លុះ​អ្នក​ជិតខាង​មាន​គ្នា​០៣​នាក់​បាន​ចុះ​ទៅ​ជួយ​ស្រង់​ជន​រង​គ្រោះ​ចេញពី​ក្នុង​អណ្តូង​តៅ​នោះ​ដើ​យក​មក​ដាក់​នៅ​ខាងលើ តែ​ជា​អកុសល​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

គួរ​បញ្ជាក់​ថា អ្នក​ភូមិ​៣​នាក់​ដែល​បាន​ចុះ​ទៅ​ជួយ​ស្រង់​ជន​រងគ្រោះ​​ក្នុង​ហេតុការណ៍​នេះ ក៏​ស្ថិត​ក្នុង​សភាព​ទុន​ដៃ​ទុន​ជើង​ផង​ដែរ តែ​​មិន​គ្រោះថ្នាក់​ដល់​ជីវិត​នោះ​ទេ​។ ដោយ៖ ប៊ុ​ន លី​ន​ណា​​

អត្ថបទសរសេរ ដោយ