នៅក្នុងភទ្ទកប្បនេះមានព្រះពុទ្ធត្រាស់ដឹងចំនួន៥ព្រះអង្គ តែបួនព្រះអង្គបានត្រាស់ដឹងធម៌រួចហើយ ដូច្នេះនៅសល់តែមួយព្រះអង្គទៀតគឺព្រះអរិយមេត្តេយ្យដែលព្រះអង្គកំពុងតែបន្ទុំបារមីនៅនាឋានតុសិតទេវលោក ដើម្បីត្រៀមនឹងត្រាស់ដឹងធម៌បន្តអំពីព្រះសមណគោតមជាគម្រប់៥ព្រះអង្គក្នុងភទ្ទកប្បនេះ ។ ព្រះពុទ្ធទាំង៥ព្រះអង្គនោះមានកម្ពស់និងព្រះជន្មមិនដូចគ្នាទេគឺៈ
១-ព្រះពុទ្ធ កក្កុសន្ធោ មានកម្ពស់៤០ ហត្ថ ព្រះជន្ម៤ម៉ឺនឆ្នាំ ។
២-ព្រះពុទ្ធ កោនាគមនោ មានកម្ពស់ ៣០ហត្ថ ព្រះជន្ម ៣ម៉ឺនឆ្នាំ ។
៣-ព្រះពុទ្ធ កស្សបោ មានកម្ពស់ ២០ហត្ថ ព្រះជន្ម ២ម៉ឺនឆ្នាំ ។
៤-ព្រះពុទ្ធ គោតម មានកម្ពស់ ១៦ហត្ថ ព្រះជន្ម៨០ឆ្នាំ ។
៥-ព្រះពុទ្ធសិអារ្យមេត្រិយ មានកម្ពស់៨៨ហត្ថ ព្រះជន្ម៨ម៉ឺនឆ្នាំ ។
សូមបញ្ជាក់ថា ហត្ថក្នុងទីនេះសំដៅយកហត្ថរបស់មហាបុរសគឺបុរសពេញលក្ខណៈជាមនុស្សប្រុស ។ សេចក្តីនេះមានប្រាកដនៅក្នុងគម្ពីរពុទ្ធវង្សសង្ខេបដែលស្រង់ចេញពីព្រះត្រៃបិដកភាគ១៦ សូមអនុមោទនាបុណ្យ ៕ សាន សារិន
ចែករំលែកព័តមាននេះ