ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​​ឡើងទៅ​គោះទ្វារម្តងអត់ឆ្លើយ លុះជិត​អធ្រាត្រ​សង្ស័យ​ ក៏​ផ្អើល​ឈុល​​ពេញក្នុង​​ផ្ទះ​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ​៖ នារីជនជាតិ​វៀតណាមដ៏​ស្រស់​ស្អាត​ម្នាក់ បាន​ធ្វើ​អត្ត.ឃាត​.ចង.កសម្លា.ប់​ខ្លួនឯង​និង​ច​ង្រឹ​ង​បង្អួច​ដោយសារ​តែ​ប្រើប្រាស់​គ្រឿង.ញៀន​ហួស​កំរិត និង​មាន​សម្ពាធ​​ពី​គ្រួសារ​ផង​ ។ ហេតុ​ការ​ណ៍ដ៏រន្ធត់​នេះ​ កើតឡើង​​កាលពី​​យប់​ថ្ងៃ​ទី​២៨ ​មីនា ឆ្នាំ​២០២១…

ខេត្តកណ្តាល ​៖ នារីជនជាតិ​វៀតណាមដ៏​ស្រស់​ស្អាត​ម្នាក់ បាន​ធ្វើ​អត្ត.ឃាត​.ចង.កសម្លា.ប់​ខ្លួនឯង​និង​ច​ង្រឹ​ង​បង្អួច​ដោយសារ​តែ​ប្រើប្រាស់​គ្រឿង.ញៀន​ហួស​កំរិត និង​មាន​សម្ពាធ​​ពី​គ្រួសារ​ផង​ ។ ហេតុ​ការ​ណ៍ដ៏រន្ធត់​នេះ​ កើតឡើង​​កាលពី​​យប់​ថ្ងៃ​ទី​២៨ ​មីនា ឆ្នាំ​២០២១ តែ​បង្កការ​ភ្ញាក់ផ្អើល​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មីនា ឆ្នាំ​២០២១ ស្ថិតក្នុងផ្ទះ​លេខ​៨​វីឡា​បុរី​ពិភព​ថ្មី​១ ផ្លូវ​លេខ​៨ ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

ប្រភពឱ្យ​ដឹងទៀតថា ជន​រង​គ្រោះ​ខាងលើ ឈ្មោះង្វៀ​ង ធី​ធូ​ថាវ (NGUYEN THI THU THAO) ភេទ​ស្រី អាយុ​២១​ឆ្នាំ ជនជាតិ​វៀតណាម​(Vietnam)​។ វត្ថុ​តាង​ជាក់ស្តែងមានអាវ​ក្រណាត់ ដៃ​វែង​ពណ៌​ស​ប្រវែង​០.៥១​ម៉ែត្រ​។

បើ​តាម​របាយ​ការ​ណ៌​របស់​សមត្ថកិច្ច​បានអោយ​ដឹង​ថា តាម​ការ​បំភ្លឺ​ទី​១​-ឈ្មោះ ដូ វ៉ា​ន់​យ៉ុ​ង​( Do Van Dong) ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​វៀតណាម ទី​២-ឈ្មោះ ង្វៀ​ង ធុ​យ​យឿ​ង (NGUYEN THUY DUONG)​ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជនជាតិ​វៀតណាម ទី​៣​ឈ្មោះ ង្វៀ​ង ធី​ធូ​វូ​យ (NGUYEN THI VUI)​ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជនជាតិ​វៀតណាម ដែល​បាន​ជួល​ផ្ទះ​នៅ​ជាមួយ​គ្នា​បានអោយ​ដឹង​ថា​៖ ជន​រង​គ្រោះ​និង​គ្នា​៣​នាក់ បាន​មក​ជួល​បុរី​ពិភព​ថ្មី​១ ​នៅ​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល រយៈពេល​៤​ខែ​មក​ហើយ ដែល​មក​ពី​ខេត្ត​ក្រុងព្រះសីហនុ​។

នៅ​ថ្ងៃ​ទី​២៨ មីនា ឆ្នាំ​២០២១ វេលា​ម៉ោង​១៦​និង​០០​នាទី មិនឃើញ​ជន​រង​គ្រោះ​ចុះ​មក​ក្រោម​ហូប​បាយ ហូប​ទឹក​តាំង​ព្រឹក បាន​ឡើង​ទៅ​លើ​ជាន់​ទី​៣​គោះ​ទ្វារ​បន្ទប់​ហៅ​ជន​រង​គ្រោះ ប៉ុ​ន្តែ​ជន​រង​គ្រោះ​មិន​ឆ្លើយ​តបនឹកឃើញ​ថា​ សង្ស័យ​ជន​រង​គ្រោះ​អស់កំលាំង​ដេកក៏​បាន​ចុះ​មក​ក្រោម​វិញ ។

លុះ​វេលា​ម៉ោង​២៣​និង​០០​នាទី​យប់ ក៏​សង្ស័យ​មិនឃើញ​ជន​រង​គ្រោះ​ចុះ​មក​ក្រោម ​ហើយក៏​ឡើង​ទៅ​លើ ដោយ​មាន​សោ​បន្ទប់ បាន​ចាក់​ចូល​ក្នុង​បន្ទបឃើញ​បន្ទប់រ​យ៉ៃរយ៉ៃពេញ​ និង​​បានឃើញ​ជន​រង​គ្រោះចង.ក​ទៅ​និង​ក្រណាត់​ជាប់​ទ្វារ​បន្ទប់ទឹក ដៃ​ជន​រង​គ្រោះ​មាន​ឈាម ស្នាម.​អារ​.ដៃ​បាន​នាំ​គ្នា​លើក​ជន​រង​គ្រោះ​មក​លើ​ឥដ្ឋ​ក្នុង​បន្ទប់ ដោយ​មានការ​ភ័យ​ខ្លាច​បាន​ខ​ល​ប្រាប់​ម្ទា​ស់​ផ្ទះ​ជួល ហើយ​សន្តិសុខ​បុរី​ចុះ​មក ​។ បន្ទាប់​មក​រាយការណ៍​អោយ​សមត្ថកិច្ច​ជំនាញ​ចុះ​ពិនិត្យ​។

តាម​ការ​សាកសួរ​នារី​ទាំង​០២​នាក់​ខាងលើបាន​ឲ្យ​ដឹង​ទៀត​ថា​ ពួក​គេ​ទាំង​០៣​នាក់​(​មានជន​រង​គ្រោះ​)​រស់នៅ​ប្រទេស​វៀតណាម ភាគ​ខាងជើង​ជាប់​ព្រំដែន​ចិន បាន​ឆ្លង​ដែន ចូល​មក​កម្ពុជា​តាម​ច្រករបៀង​លួចលាក់​(​មាត់ជ្រូក​)​ប្រហែល​១ ខែ​មុន​ហើយ​បាន​មក​ជួល​បន្ទប់​ស្នាក់​នៅ​ក្នុង​រាជធានី ភ្នំពេញ​។ បន្ទាប់​ពី​នារី​រង​គ្រោះ​បាន​ស្គាល់​បុរសម្ចាស់ផ្ទះ ដែល​បាន​ជួល​(​ផ្ទះ​កើត ហេតុ​)​ហើយ ក៏​បាន​មក​រស់នៅ​ជាមួយ​គ្នា​។

នៅ​យប់​ថ្ងៃ​ទី​២៧ មីនា ឆ្នាំ​២០២១ ម៉ោង​ប្រហែល​២១ ​ពួក​គេ​ទាំង​៤ នាក់​បាន​នាំ​គ្នា​ជក់​គ្រឿងញៀន​រហូត​ដល់​ម៉ោង​ជិត​៥​ទៀប​ភ្លឺ​បានបែក​គ្នា​ទៅ​ដេក​បន្ទប់​រៀងខ្លួន​(​បុរស​ម្ចាស់ផ្ទះ​ដេក​បន្ទប់​១, ​ជន​រង​គ្រោះ​ដេក​បន្ទប់​១ ​និង​នារី ២ នាក់ទៀត​ដេក​បន្ទប់​១)​​។​នៅ​ក្នុង​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២១​ម៉ោង​ប្រហែល​១៩ ​ដោយ​ពុំ​ឃើញ​ជន​រង​គ្រោះ​ចេញពី​បន្ទប់​បុរស​ម្ចាស់ផ្ទះ​បាន​ទៅ​គោះ​ទ្វារ​បន្ទប់​ជន​រង​គ្រោះ​តែ​ពុំ​មានការ​ឆ្លើយ​តប ក៏​ចុះ​មក​វិញ​។

លុះដល់​ម៉ោង​ប្រហែល​២២ ក៏​នៅ​តែ​ពុំ​ឃើញ​ជន​រង​គ្រោះ​ចេញពី​បន្ទប់​មក​ហូប​បាយ ក៏​បានឱ្យ​នារី​ម្នាក់​ក្នុង​ចំណោម ២​នាក់ ទៅ​ហៅ​នារី​រង​គ្រោះ ឱ្យ​ចុះ​មក​ហូប​បាយ ពេល​ដែល​ទៅ​គោះ​ទ្វារ​បន្ទប់​នៅ​តែ​ពុំ​មានការ​ឆ្លើយ​តប​តែ​ទ្វារ​បន្ទប់​មាន​ចុច​គន្លឹះ​ពី​ក្នុង​។ បុរស​ម្ចាស់ផ្ទះ ក៏​បាន​យក​កូនសោរ ទៅ​ចាក់​បើកទ្វារ​បន្ទប់​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ចងក​នឹង​ទ្វារ បន្ទប់ទឹក​ស្លាប់​ទៅ​ហើយ​។​តាំងពី​នារី​ទាំង​៣ រូប​មក​រស់នៅ​ជាមួយ​បុរស​ម្ចាស់ផ្ទះ​នេះ​គឺ​បាន​ប្រព្រឹត្ត​ជក់​គ្រឿងញៀន​ចំនួន​៣​លើក និង​មាន​សំបុត្រ​បណ្ដាំ​សរសេរ ជា​អក្សរ​វៀតណាម​ចំនួន​១​ច្បាប់​។ កូនកាំបិត​ចិតបន្លែ​នៅ​ក្នុង​បន្ទប់ទឹក​។ ដោយ៖ ឆដា

អត្ថបទសរសេរ ដោយ