ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្ពៅ កសិករដំាបានមានតម្លៃស្ទើរស្មើសូន្យ !

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ កសិករត្អូញថា ឆ្នាំនេះល្ពៅកាន់តែមានតម្លៃទាបខ្លំាង ពោលផ្លែល្ពៅមានតម្លៃត្រឹម ២០០ ទៅ ២៥០រៀលប៉ុណ្ណោះក្នុង ១គីឡូក្រាម គឺកសិករដំាល្ពៅបាន…

ខេត្តកំពង់ឆ្នាំង ៖ កសិករត្អូញថា ឆ្នាំនេះល្ពៅកាន់តែមានតម្លៃទាបខ្លំាង ពោលផ្លែល្ពៅមានតម្លៃត្រឹម ២០០ ទៅ ២៥០រៀលប៉ុណ្ណោះក្នុង ១គីឡូក្រាម គឺកសិករដំាល្ពៅបាន ១តោនលក់បានតែពី ២០ម៉ឺនទៅ ២៥ម៉ឺនរៀលប៉ុណ្ណោះ ។ នៅពេលល្ពៅធ្លាក់ថ្លៃខ្លំាងបែបនេះ កសិករដាំបន្លែនៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ស្នើសុំមន្ទីរ ក្រសួងពាក់ព័ន្ឋជួយរកទីផ្សារដល់កសិករផង ។ 

អ្នកស្រី ស៊ឹម ឆែម អាយុ ៤៧ឆ្នាំ កសិករនៅខេត្តកំពង់ឆ្នាំងបានសម្តែងក្តីបារម្ភខ្លំាងនៅពេលល្ពៅធ្លាក់ថ្លៃបែបនេះ ។ កសិករមិនដឹងថាដោយសារជំងឺកូវីដ ១៩ ឬបញ្ហាអ្វីផ្សេងដែលបណ្តាលឲ្យល្ពៅដែលគាត់ខិតខំដាំមានតម្លៃថោកបែបនេះនោះទេ ។ កសិករ ស៊ឹម ឆែម ដែលមានដីចម្ការជាង ១ហិកតា នៅជាប់មានទន្លេក្នុងភូមិយុគន្ឋ ឃុំឆ្នុកទ្រូ និយាយទំាងទឹកមុខស្ងួតក្រោមកម្តៅថ្ងៃថា ឱ្យតែដល់ខែទឹកស្រកគាត់តែងមករស់នៅធ្វើចម្ការនៅមាត់ទន្លេ រហួតខែវស្សាពេលទឹកទន្លេឡើងលិចខ្នងកោះ ទើបត្រឡប់ទៅផ្ទះវិញ ។ នៅចម្ការគាត់ដាំដំណាំ បន្លែច្រើនប្រភេទ និងឆ្លាស់ពេលគ្នាដំាដុះពីមួយប្រភេទទភមួយប្រភេទ ទៅតាមរដូវកាល និងតម្រូវការទីផ្សារ ។ ប៉ុន្តែឆ្នាំនេះគាត់មានការខាតបង់ច្រើនណាស់ ដោយសារតែផ្លែល្ពៅមានតម្លៃថោកពេក ។

កសិករដដែលនិយាយបន្តថា បើទោះជាឆ្នាំកន្លងទៅល្ពៅធ្លាក់ថ្លៃប៉ុន្តែមិនដល់ថ្នាក់មួយគីឡូ ២០០រៀលបែបនេះដែរ ។ កាលពីឆ្នាំកន្លងទៅកសិករលក់ល្ពៅបានចន្លោះពី ពី ៨០០ទៅ ១ ០០០រៀលក្នុង១គីឡូក្រាម ។ «ថោកបែបនេះ បើទូទាត់ទៅលើការចំណាយថ្លៃប្រេងបូមទឹក ថ្លៃជី ថ្លៃពូជ និងកម្លាំងពលកម្ម លើការដំាដុះ គឺខាតច្រើនណាស់» អ្នកស្រីស៊ឹម ឆែម ត្អូញត្អែរ ។

ចំណែកលោក វ៉ាន់ ធៀប ឈ្មួញដើរទិញពីកសិករនៅតំបន់ខេត្តកំពង់ឆ្នាំង ក៏មិនដឹងពីមូលហេតុដែលបណ្តាលឲ្យល្ពៅធ្លាក់ថ្លៃខ្លំាងបែបនេះដែរ ។ លោកដឹងត្រឹមថា ល្ពៅដែលគាត់ទិញពីកសិករយកទៅលក់បន្តគេព្រមទិញក្នុងតម្លៃទាបដែលដូច្នេះគាត់មិនអាចទិញពីកសិករតម្លៃខ្ពស់បាននោះទេ ។ លោកថា គាត់ទិញពីកសិករ ២០០ទៅ ២៥០រៀល ក្នុង ១គីឡូក្រាម ពេលគាត់លក់បន្តឱ្យឈ្មួញយកលក់តាមបណ្តាខេត្ត បានត្រឹម ៣០០ទៅ ៣៥០រៀលក្នុង ១គីឡូក្រាមគឹចំណេញត្រឹម ៥០រៀលប៉ុណ្ណោះ ។ ទំាងកសិករអ្នកដំាដុះ និងឈ្មួញកណ្តាលបានទទួចសូមឲ្យស្ថាប័នពាក់ព័ន្ធជួយដោះស្រាយបញ្ហាល្ពៅធ្លាក់ថ្លៃនេះ ដើម្បីលើកកម្ពស់ជីវភាពកសិករ និងផ្តល់លទ្ធភាពឲ្យពួកគាត់បន្តការដំាដុះនៅឆ្នាំក្រោយៗទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ