ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញការស្ល.ាប់ក្នុងឡានរបស់​លោក​មេបញ្ជាការ​រង​​​អាវុធហត្ថ​ស្រុក​​លើក​​ដែក​​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ​៖ លោកនូវ សា​វឿ​ន ជាមេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ស្រុក​លើក​ដែក បាន​បើករថយន្ត​ធ្លាក់​ផ្លូវ ក៏បណ្តាល​ឱ្យ​ស្លា.ប់​នៅក្នុង​រថយន្តខ្លួនតែ​ម្តង ដែលហេតុ​ការ​ណ៍​នេះ បង្កការភ្ញាក់ផ្អល​កើតឡើង​នៅ​ថ្ងៃ​ទី​២៩ មីនា…

ខេត្តកណ្តាល ​៖ លោកនូវ សា​វឿ​ន ជាមេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ស្រុក​លើក​ដែក បាន​បើករថយន្ត​ធ្លាក់​ផ្លូវ ក៏បណ្តាល​ឱ្យ​ស្លា.ប់​នៅក្នុង​រថយន្តខ្លួនតែ​ម្តង ដែលហេតុ​ការ​ណ៍​នេះ បង្កការភ្ញាក់ផ្អល​កើតឡើង​នៅ​ថ្ងៃ​ទី​២៩ មីនា ឆ្នាំ​២០២១ វេលា​ម៉ោង​០៤​​ទៀប​ភ្លឺ ស្ថិតនៅ​លើ​ផ្លូវជាតិ​លេខ​១​ ចន្លោះ​គីឡូម៉ែត្រ​៤៣-៤៤​ ក្នុងភូមិ​ព្រែក​ត្រែង ​ឃុំ​សំរោង​ធំ ស្រុក​កៀកស្វាយ ខេត្ត​កណ្តា​ល ។

បើ​តាម​របាយ​ការ​ណ៍​របស់​សមត្ថកិច្ច​ដែល​ទទួល​បាន​បញ្ជាក់​ថា ​នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ មាន​រថយន្ត​០១​គ្រឿង​ម៉ាក CAMRY​ព​ណ៌ស ស្លាកលេខ​កណ្តាល 2A-2895 ដែលអ្នកបើកបរ​​មានមុខងារជា​មេបញ្ជាការ​រង​អាវុធហត្ថ​ស្រុក​លើក​ដែកខេត្ត​កណ្តាល​ ឈ្មោះ នូវ សា​វឿ​ន ភេទ​ប្រុស ឣា​យុ​៥៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខ​ណ្ឌ​ច្បារ​អំពៅ រាជធានី ភ្នំពេញ ​(​ស្លាប់​ក្នុង​រថយន្ត​)​ តែ​​រថយន្ត​មិន​ខូចខាត​ទេ ។ ​តាមការពិនិត្យ គាត់បាន​បើកបរ​មាន​ទិស​ដៅ​ពី​អ្នក​លឿង ទៅ​ភ្នំពេញ ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ ​ស្រាប់តែ​បើករថយន្ត​ធ្លាក់​ផ្លូវ​ដោយ​ខ្លួនឯង និង​បណ្តាល​អោយ​ស្លា.ប់​នៅ​កន្លែង​កើត​ហេតុតែ​ម្តង​
ទៅ​។

លោក​វរ​សេនី​យ៍​ឯក ព្រុំ សំណាង អធិការ​នគរបាល​ស្រុក​កៀនស្វាយ បាន​ប្រាប់​អោយ​ដឹង​ថា លោក នូវ សា​វឿ​ន ជាមេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ស្រុក​លើក​ដែក ធ្លាប់​មាន​ជំងឺលើសឈាម និង​ជំងឺ​បេះដូង ។ បច្ចុប្បន្ន​ សាកសព ត្រូវ​បាន​សា​ចិ​ញាត្តិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ដោយ៖ ឆ ដា

អត្ថបទសរសេរ ដោយ