ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ខ្លះ​ៗ ដើម្បី​ឱ្យ​អាជីវ​ម្ម​ខ្នាត​តូច​ និង​មធ្យម​នៅ​តែ​បន្តក្នុង​កំឡុង​ពេល​កូ​វី​ដ​ ១៩ កំពុង​រាតត្បាត

3 ឆ្នាំ មុន

ដូច​គ្រប់​គ្នា​បានដឹង​ស្រាប់​ហើយ​ថា ជំងឺ​រាតត្បាត​កូ​វី​ដ​ ១៩ បាន​ជះ​ឥទ្ធិពល​ស្ទើរតែគ្រប់មុខ​ជំនួញ ហើយ​ជំនួញ​ខ្លះ​ក៏​មាន​ភាព​ប្រសើរ​ឡើង ហើយ​ខ្លះ​ក៏​កាន់តែ​អាក្រក់​ៗ​ទៀត​ផង ខណៈ​ពេល​ដែល​ក្រុមហ៊ុន​ឌី​ជី​ថ​ល​មួយ​ចំនួន​កំពុង​ស​ំងំកើប​លុយ ដូច​ជា Amazon, Facebook,…

ដូច​គ្រប់​គ្នា​បានដឹង​ស្រាប់​ហើយ​ថា ជំងឺ​រាតត្បាត​កូ​វី​ដ​ ១៩ បាន​ជះ​ឥទ្ធិពល​ស្ទើរតែគ្រប់មុខ​ជំនួញ ហើយ​ជំនួញ​ខ្លះ​ក៏​មាន​ភាព​ប្រសើរ​ឡើង ហើយ​ខ្លះ​ក៏​កាន់តែ​អាក្រក់​ៗ​ទៀត​ផង ខណៈ​ពេល​ដែល​ក្រុមហ៊ុន​ឌី​ជី​ថ​ល​មួយ​ចំនួន​កំពុង​ស​ំងំកើប​លុយ ដូច​ជា Amazon, Facebook, Zoom និង​បណ្តាញ​សង្គម​មួយ​ចំនួន​ផង​ដែរ​ ។ ហើយ​ជំងឺ​នេះ​ផង​ដែរកំពុង​កំទេច​អាជីវកម្ម​រាប់​ពាន់ឱ្យ​បិទទ្វារ​ជា​បណ្តោះអាសន្ន និង​ខ្លះ​ទៀត​អាច​បិទ​ជា​អចិន្ត្រៃយ៍​តែ​ម្តង​ ។ អាជីវកម្ម​ខ្លះ​បាន​រស់រាន​មានជីវិត​ឡើង​វិញ ប៉ុន្តែ​តម្រូវ​ឱ្យ​ពួក​គេ​ដឹង​អំពី​របៀប​ធ្វើ​អាជីវកម្ម​នៅ​សម័យ​យុគ​ឌី​ជី​ថ​ល ដើម្បី​សម្រប​ខ្លួន​ទៅ​នឹង​ភាព​ពិត​ថ្មី​របស់​ពិភពលោក ហើយ​នេះ​ទំនង​ត្រូវការ​ផ្លាស់​ប្តូរ​ជា​ច្រើន​ណាស់ ប្រសិនជា​ចង់ឱ្យ​អាជីវកម្ម​បន្ត​ចូល​ទៅ​ក្នុង​ពិភពលោក​ក្រោយ​ការ​រាតត្បាត​នេះ​ ។

ដូចនេះ​ខាងក្រោម​នេះ​ជា​គន្លឹះ​ខ្លះ​ៗ ក្នុង​ការ​ធ្វើ​ឱ្យ​អាជីវ​ម្ម​ខ្នាត​តូច​និង​មធ្យម​របស់​លោក​អ្នក​នៅ​តែ​បន្ត ក្នុង​កំឡុង​ពេល​កូ​វី​ដ​១៩ កំពុង​រាតត្បាត ដែល​សារព័ត៌មាន​កោះសន្តិភាព​បាន​ដកស្រង់​ចេញពី​អត្ថបទ​បរទេស​មួយ ៖

គន្លឹះ​ទី​ ១) ត្រូវ​ចេះ​វិនិយោគ​ក្នុង​ទីផ្សារ ៖ លោក Todd Hollander ប្រធាន​ផ្នែក​អាជីវកម្ម នៅ​ធនាគារ Union បាន​មាន​ប្រសាសន៍​ថា ៖ ការ​ធ្វើការ​វិនិយោគ​ទីផ្សារ​ជា​ថ្មី គឺជា​កូនសោរ​មួយ ​។ ការ​ស្ទង់​មតិ​លើ​ការ​ចំណាយ​របស់​អតិថិជន នៅ​ធនាគារ Union ថ្មី​ៗ​នេះ បាន​បង្ហាញ​ថា​អតិថិជន បាន​នឹង​កំពុង​ចំណាយ ៣៥ ភាគរយ នៃ​អ្នកទិញ​ឥ​វ៉ា​ន់តា​មរយៈ​ធនាគារ (​ប្រើ credit Card) ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​អតិថិជន​ពិបាក និង​ជា​ឧបសគ្គ​សម្រាប់​ពួក​គេ​នោះ គឺ​ពួក​គេ​មិន​ទទួល​បាន​ព័ត៌មាន ដែល​វា​ជា​ឧបសគ្គ​មួយ សម្រាប់​ការ​ទិញ​អី​វា់ន់ ទៅ​លើ​អាជីវកម្ម​ខ្នា​តូច ឬ​មធ្យម​។ ដូចនេះ​សម្រាប់​អាជីវកម្ម​ខ្នាត​តូច​និង​មធ្យម ពិតជា​មាន​សារៈសំខាន់​ណាស់ ដែល​ពួក​គេ​ត្រូវ​តែ​គិតគូ​មើល​លើ​ទីផ្សារ ដើម្បី​ផ្សា​ភ្ជាប់​អាជីវកម្ម​របស់​ពួក​គេ​ជាមួយ​អតិថិជន និង​រក្សា​ផលិតផល និង​សេវាកម្ម របស់​ពួក​គេ​នេះ​ជា​គំនិត​ចំបង​ដែល​ពួក​គេ​ត្រូវ​តែ​គិត​និង​ផ្លាស់​ប្តូរ​ ។ អ្នក​ត្រូវ​តែ​ព្យាយាម​ធ្វើ​យ៉ាងណា បន្ត​ទំនាក់ទំនង​អ្នក​ជាមួយ​អតិថិជន តាម​រយៈ​បណ្តាញ​សង្គម​នានា ឬ​ក៏​តាម​អ៉ី​ម៉ែ​ល​ជាដើម ​។ អាជីវកម្ម​ទាំងអស់​ត្រូវ​មាន​សកម្មភាព​យ៉ាង​សកម្ម​នៅ​លើ​បណ្តាញ​សង្គម ឬ​ក៏​ត្រូវ​តែ​មានការ​លក់​នៅ​តាម​អ៊​ន​ឡាញ​ដូច​ជា​ការ​ឡាយ​ជាដើម​នឹង ​។

គន្លឹះ​ទី​ ២) បង្កើត​ផែនការ ដើម្បី​សងបំណុល​គេ (​ប្រសិនជា​មាន​) ៖ យោង​តាម​របាយការណ៍ a Lending Tree survey found បានឱ្យ​ដឹង​ថា កាលពី​ខែកញ្ញា ឆ្នាំ ២០២០ ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​ឬ​មធ្យម ប្រមាណ​ជា​ជាង ៧៤ ​ភាគរយ បាន​ជំពាក់​បំណុល​គេ ព្រោះ​ខ្ជី​លុយ​ដើម្បី​ទប់ទល់​នឹង​ការ​ខាតបង់​ផ្នែក​ហិរញ្ញវត្ថុ ដោយសារ​ការ​រាតត្បាត​នៃ​កូ​វី​ដ ​១៩​ នេះ​ ។ អ្នកជំនាញ​រូប​នេះ​បាន​បន្ត​ថា ៖ «​បើ​ទោះបី​ជំងឺ​រាតត្បាត​ត្រូវ​បាន​បញ្ចប់​ក្តី ក៏​អាជីវកម្ម​ទាំងនោះ ត្រូវ​តែ​ដោះស្រាយ​បំណុល​ដដែល​នឹង​ ។ វា​ជា​ការ​ពិតជា​ពិសេស​សម្រាប់​អាជីវកម្ម​ខ្នាត​តូច​បំផុត​ ។ ដូចនេះ​អ្នក​ត្រូវ​មាន​ផែនការ​ល្អ​ឬ​ច្បាស់លាស់ ជា​ពិសេស​ត្រូវ​មាន​ដៃគូ​ផ្នែក​ហិរញ្ញវត្ថុ​ផង​ដែរ ដែល​យើង​អាច​ជឿ​ទុកចិត្ត​បាន​គ្នា​បាន ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា អាជីវកម្ម​ខ្នាត​តូច​ឬ​មធ្យម​មាន​ដើមទុន​គ្រប់គ្រាន់​សម្រាប់​បំរុង ហើយ​ពេល​ខ្លះ​វា​ក៏​អាច​ទាញ​យក​អត្ថប្រយោជន៍ ពី​ការ​ពង្រីក​សេដ្ឋកិច្ច​ផង​ដែរ​ ។

គន្លឹះ​ទី​ ៣) ចំ​បាច់​ណាស់​ក្នុង​ការ​រក្សា​វិធានការ​សុខភាព និង​សុវត្ថិភាព​នៅ​កន្លែង​របស់​អ្នក ៖ លោក Hollander មាន​ប្រសាសន៍​ថា ៖ «​ការ​អនុវត្ត ផែនការ​សុខភាព​និង​សុវត្ថិភាព សម្រាប់​អតិថិជន ពិតជា​ចាំបាច់​ណាស់ ដូចនេះ​យើង​ត្រូវ​តែ​សម្រួល​ឬ​លើកកម្ពស់​ភាព​ងាយស្រួល ដល់​អតិថិជន ដែល​ម្ចាស់​អាជីវកម្ម​គួ​គិត​ថា​ទាល់តែ​អតិថិជន​មក​ដល់​ហាង​បាន​ញុំ​ា​បាន​នោះ​ទេ មាន​ន័យ​ថា​យើង​ត្រូវ​មាន​សេវា​វេច​ខ្ចប់ ឬ​ដឹក​ជញ្ជូន​ឱ្យ​អតិថិជន បន្ទាប់​មក​អ្នក​ត្រូវ​តែ​ធ្វើការ​ទូទាត់​លុយ​តាម​រយៈ​ធនាគារ (pay by credit card) ដូចនេះ​ទាំង​អតិថិជន​និង​អ្នកលក់ គឺ​មាន​សុវត្ថិភាព​ដូច​គ្នា ​។ ការ​ស្ទាបស្ទង់​មតិ​របស់​ធនាគារ Union បាន​បង្ហាញ​ថា ៤០% អតិថិជន​ចង់ឱ្យ មាន​វិធានការ​សុវត្ថិភាព ដូច​ជា​ការ​ទិញ​ប៉ុន្តែ​មិន​នៅ​នឹង​កន្លែង​នឹង​យូរ​ទេ ដោយ​អ្នកទិញ​អាច​ធ្វើការ​វេច​ខ្ចប់​តែ​ប៉ុណ្ណោះ ហើយ​សេវាកម្ម​នេះ​ឥឡូវ​ត្រូវ​បាន​គេ​អនុម័ត​ទូទៅ ហើយ​កាន់តែ​ទូ​ទំ​ទូលាយ​ទៀត​ផង​»​ ។

គន្លឹះ​ទី​ ៤) ផ្តល់​ជូន​ការ​ទិញ​ទំនិញ ​និង​សេវាកម្ម​ផ្សេង​ទៀត តាម​អ៊ីនធឺណិត​ដល់​អតិថិជន​ ៖ លោក Hollander បាន​និយាយ​ថា​៖ «​ការ​ស្ទង់​មតិ​របស់​ធនាគារ Union បាន​បង្ហាញ​ថា អ្នក​ចូល​ចិត្ត​ដើរ​ទិញ​ឥ​វ៉ា​ន់ នៅ​ថ្ងៃ​ឈប់​សម្រាក​គឺ​មាន ៥១% ដែល​ពួក​គេ​ចូល​ចិត្ត​ចាយ​និង​ទិញ​អីវ៉ាន់​ហាង​អាជីវកម្ម​ខ្នាត​តូច​ឬ​មធ្យម ដូចនេះ​ប្រសិនជា​អាជីវកម្ម​របស់​អ្នកធ្វើការ​លក់​តាម​អ៊​ន​ឡាញ នោះ​អតិថិជន​នឹង​មានការ​បញ្ជា​ទិញ​តាម​អ៊ិ​ន​ធរ​ណេ​ត​កាន់តែ​ច្រើន​»​ ។ បច្ចុប្បន្ន​ភាគច្រើន​នៃ​អតិថិជន បាន​រំពឹង​ថា​អាជីវកម្ម​ខ្នា​តូច​នឹង​មធ្យម មាន​ជម្រើស​ឱ្យ​ពួក​គេ ដោយ​ការ​បញ្ជា​ទិញ​អីវ៉ាន់​តាម​អ៊ិ​ន​ធរ​ណេ​ត​ឬ​អន​ឡាញ​ជាដើម​ ។ ហើយ​សម្រាប់​អ្នក​លក់រាយ និង​ភោជនីយដ្ឋាន​វិញ គួរ​ផ្លាស់​ប្តូរ​ការ​លក់ ពី​ការ​ចូល​ទៅ​ញុំ​ា​អាហារ​ផ្ទាល់​មក​ជា កា​រក​ម្ម៉​ង់​អាហារ​បាន​តាម​រយៈ​សេវាកម្ម​ឌី​ជី​ថ​ល​វិញ​ ។

គន្លឹះ​ទី​ ៥) រក​មើល​វិធី ដើម្បី​កាត់​បន្ថយ​ចំណាយ និង​បង្កើន​លំហូរ​សាច់ប្រាក់ ៖ តាម​រយៈ​អ្នកជំនាញ​ម្នាក់​ទៀត គឺ​លោក Fazio បាន​មាន​ប្រសាសន៍​ថា ​៖ «​អ្នកជំនួញ​ត្រូវ​តែ​ចំណាយ​ពេលវេលា ដើម្បី​វាយតម្លៃ​ការ​លក់ និង​បណ្តាញ​ផ្គត់ផ្គង់​របស់​ពួក​គេ គឺ​ក្នុង​ន័យ​ថា​តើ ការ​ចំណាយ​អ្វី​ដែល​ចាំបាច់ និង​មិន​ចាំបាច់​ត្រូវ​កាត់​បន្ថយ ដោយ​ពឹងផ្អែក​លើ​តម្រូវការ​អាជីវកម្ម​របស់​ពួក​គេ ធ្វើ​ដូចនេះ​ដើម្បី​ដឹង​ថា​ពួក​គេ​មាន​លំហូរ​សាច់ប្រាក់​ចេញ​ច្រើន​ជាង​ចំណូល​ដែរ​ឬទេ ដូចនេះ​ហើយ​ពួក​គេ​អាច​គ្រប់គ្រង​ទុន​បាន ​។ ប្រសិនជា​អាជីវកម្ម​ខ្នាត​តូច​របស់​អ្នកមាន​បញ្ហា​ប្រឈម អ្នក​គួរតែ​ពិភាក្សា​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ ដើម្បី​ស្វែង​យល់​ពី​របៀប​និង​ការ​គាំទ្រ ដែល​ធ្វើ​យ៉ាង​ឱ្យ​អាជីវកម្ម​របស់​ពួក​គេ​នៅ​តែ​បន្ត ហើយ​ត្រូវ​ស្វែង​យល់​ពី​ថ្លៃ​ឈ្នួល​ណាមួយ​បន្ថែម ដែល​អាច​ស្រោចស្រង់​លំហូរ​សាច់ប្រាក់​នោះ​មក​វិញ​»​ ។

គន្លឹះ​ទី​ ៦) អ្នក​មានបទពិសោធន៍​ហើយ ដូចនេះ​ត្រូវ​មាន​ផែនការ​សម្រាប់​អាជីវកម្ម​អ្នក សម្រាប់​អាសន្ន​នា​ពេល​អនាគត​ដែល​មើល​មិនឃើញ ៖ លោក Fazio បាន​បន្ត​ថា​៖ «​មេរៀន​ដ៏​ធំ​បំផុត​មួយ​ក្នុង​ឆ្នាំ​កន្លង​ទៅ គឺ​ការ​រៀបចំ​ដើម្បី​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន ប្រសិនបើ​មាន​វិបត្តិ​កើតឡើង​ម្តងទៀត​ ។ តាម​ពិត​ការ​ស្ទង់​មតិ​អាជីវកម្ម​ធុន​តូច ប្រមាណ​ជា ៨១ ភាគរយ មិន​មាន​ផែន សម្រាប់​គ្រោះ​មហន្តរាយ​ឬ​នៅ​ពេល​មាន​ភាព​អាសន្ន​កើតឡើង​នៅ​ពេល​អនាគត​នោះ​ទេ​ ។ ប៉ុន្តែ​ក្រោយ​ពី​ពួក​គេ​បាន​ជួប​ប្រទះ​នូវ​គ្រោះ​មហន្តរាយ​នេះ​មក ប្រមាណ​ជា ៦៩ ភាគរយ បាន​ផ្លាស់​ប្តូរ​ឥរិយា​បទ ដោយ​ពួក​គេ​បាន​រៀបចំ​ផែនការ សម្រាប់​វិបត្តិ​នា​ពេល​អនាគត ដើម្បី​ប្រាកដ​ថា​អាជីវកម្ម​របស់​ពួក​គេ​នឹង​មាន​ស្ថិរភាព​និង​មាន​ភាព​បត់បែន​ទៅ​តាម​សភាព​ការ ស្ថានការណ៍​បច្ចុប្បន្ន និង​ការ​អភិវឌ្ឍន​អាជីវកម្ម​ឱ្យទៅ​ជា​អាជីវកម្ម​បែប​ឌី​ជី​ថ​ល​ ៕

អត្ថបទសរសេរ ដោយ