ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភូមិ​២​ក្នុង​ឃុំ​ក្រាំង​ដី​វ៉ា​យ ត្រូវ​ទឹកភ្លៀង​ជន់​លិច តែ​មិន​ធ្ងន់ធ្ងរ​ទេ

10 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ដោយសារ​តែ​ប៉ុន្មាន​ថ្ងៃនេះ មាន​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា​លាយឡំ​ចំហាយ​ព្យុះ​ពី​បរទេស​ផង​នោះ បណ្តាល​ឱ្យ​ភូមិ​២​ក្នុង​ឃុំ​ក្រាំង​ដី​វ៉ា​យ ត្រូវ​ទឹកភ្លៀង​ជន់​លិច តែ​មិន​បណ្តាល​ឱ្យ​មាន​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ ។ ភូមិ​ដែល​ជន់​លិច​ដោយសារ​តែ​ជំនន់​ទឹកភ្លៀង គឺ​ភូមិ​ដូង និង​ភូមិ​ព្រៃ​កា​ហៀ​ញ ស្ថិត​ក្នុង​ឃុំ​ក្រាំង​ដី​វ៉ា​យ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​ខាងលើ​បានឱ្យ​ដឹង​ថា ការ​ជន់​លិច​នេះ បណ្តាល​មក​ពី​គេ​បើក​ទំនប់​បង្ហៀរ​ទឹកជំនន់​នៅ​ទំនប់​ពាម​ពូ​ល ឃុំ​ក្រាំង​ដឺ​វ៉ា​យ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ការ​បើក​នេះ ដោយសា​តែ​នៅ​តំបន់​ខាងលើ នៃ​ស្ទឹង​ព្រែក​ត្នោត មាន​ទឹកជោរ​ពេញ​ប្រៀប ស្ទឹង​ណាមួយ​អាជ្ញាធរ​មិន​ចង់ឱ្យ​មានការ​ជន់​លិច​នៅ​ទីនោះ ទើប​បើក​ទំនប់​បង្ហៀរ​បញ្ចៀស​ការ​លិចលង់​នៅ​តំបន់​ខាងលើ​នៅ​ស្រុក​ឪ​រ៉ា​ល់ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព