ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រកឃើញអ្នកឆ្លងកូវីដ ៧នាក់ បិទបុរីសិរីមង្គល ដែលជាផ្ទះតម្លៃសមរម្យ សម្រាប់មន្ត្រីរាជការ នៅតាខ្មៅ!

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្តាល បានសម្រេច ផ្អាកការធ្វើដំណើរចេញ-ចូលបុរី​សិរីមង្គល ដែលជាផ្ទះតម្លៃសមរម្យ សម្រាប់មន្ត្រីរាជការ នៅជិតបន្ទាយទួលក្រសាំង ស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។…

ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្តាល បានសម្រេច ផ្អាកការធ្វើដំណើរចេញ-ចូលបុរី​សិរីមង្គល ដែលជាផ្ទះតម្លៃសមរម្យ សម្រាប់មន្ត្រីរាជការ នៅជិតបន្ទាយទួលក្រសាំង ស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។ ការសម្រេចបិទបុរីនេះ ដោយសារតែនៅថ្ងៃទី២៦ ខែមីនានេះ ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុស​កូវិដ-១៩ ចំនួន ០៧នាក់ នៅក្នុងបុរីនេះ។

ក្នុងលិខិត ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ លោក គង់ សោភ័ណ្ឌ​ អភិបាលខេត្តកណ្តាល បានសម្រេច​ថា ប្រជាពលរដ្ឋរស់នៅក្នុងបុរីសិរីមង្គល អាចអនុញ្ញាត​ឲ្យចូលស្នាក់នៅ តែមិនអនុញ្ញាត​ឲ្យចេញទេ ដោយត្រូវធ្វើការគ្រប់គ្រងទីតាំងនេះ រហូតដល់មានការជូនដំណឹង​ជាថ្មី។

អាជ្ញាធរខេត្តកណ្តាល ក៏បានប្រកាសថា នឹង​បន្តធ្វើការស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ១៩​ ដើម្បីយកសំណាកធ្វើតេស្តរកវីរុសកូវីដ១៩ និងដាក់​ឲ្យធ្វើចត្តាឡីស័ក តាមវិធានសុខាភិបាល​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ