រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា នារីម្នាក់ព្រោះតែខឹងសង្សារសុំបែកគ្នា ក៏បានសម្រេចចិត្តជិះកង់បីទៅលោតទឹកនៅលើស្ពានជ្រោយចង្វារចាស់ ក្នុងបំណងប៉ុនប៉ងបញ្ចប់ជីវិតខ្លួនឯង ដោយបន្សល់ទុកនូវស្បែកជើងប៉ាត់តាមួយគូ និងកាបូបលុយនៅលើស្ពាន ប៉ុន្តែមិនបានសម្រេចនោះទេ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ នៅនៅចំណុចលើស្ពានជ្រោយចង្វាចាស់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

បើតាមប្រភពពីនារីដែលទៅលោតទឹកមិនសម្រេចបានប្រាប់ថា រូបនាងមានឈ្មោះ ណា អាយុ២៣ឆ្នាំ ស្នាក់នៅម្តុំវត្តសន្សំកុសល ក្នុងភូមិសន្សំកុសល សង្កាត់បឹងទំពុន1 ខណ្ឌមានជ័យ ហើយមានសង្សារឈ្មោះពិសី អាយុ២៥ឆ្នាំ មុខរបរជាំជាងជួសជុលរថយន្ត។

ប្រភពដដែលបានបន្តថា រូបនាងនិងសង្សារ គឺស្រលាញ់គ្នារយៈពេល៣ឆ្នាំមកហើយ តែមិនទាន់បានរៀបការទេ ប៉ុន្តែរស់នៅជាមួយគ្នាដូចជាប្តីប្រពន្ធអញ្ចឹង ។ ហើយមួយរយៈក្រោយនេះ សង្សាររបស់នាងបានសុំនាងចែកផ្លូវគ្នា ដោយលើកហេតុផលថា គ្រួសារមិនពេញចិត្តរូបនាង តែតាមការពិត គឺសង្សារនាងបានលួចទាក់ទងជាមួយស្រីផ្សេង ហើយនាងតាមទាន់ ធ្វើឲ្យនាងតូចចិត្តគិតអ្វីមិនចេញ ក៏សម្រេចចិត្តជិះកង់បីទៅលោតទឹកនៅលើស្ពានជ្រោយចង្វារតែម្តង ដោយបន្សល់ទុកនូវស្បែកជើងប៉ាត់តា១គូរ និងកាបូបស្ពាយ១នៅលើស្ពានជ្រោយចង្វា ទុកជាភស្តុតាង។

ប្រភពដដែលបន្តទៀតថា ករណីខាងលើនេះ គឺនាងលោតទឹក.ស.ម្លា.ប់.ខ្លួនតែម្នាក់ឯងប៉ុណ្ណោះ មិនពាក់ព័ន្ធនឹងករណីអ្វីផ្សេងទេ ហើយនៅពេលដែលនាងលោតទឹកនោះ គឺនាងសន្លប់បាត់ស្មារតីទៅហើយ លុះពេលដឹងខ្លួនមកវិញ គឺនាងនៅមាត់ច្រាំងទន្លេក្បែរផ្ទះប្រជាពលរដ្ឋនៅជិតកន្លែងនោះ ដោយនាងមិនដឹងថា តើអ្នកណាជាអ្នកជួយនាងទេ? តែមានគេប្រាប់នាងថា មានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណជាអ្នកជួយនាង។
ក្រោយពេលកើតហេតុ នារីរងគ្រោះត្រូវបានក្រុមគ្រួសារ និងម្តាយនាង បានមកដល់កន្លែងកើតហេតុ ដោយលួងលោមហៅនាងឱ្យត្រលប់ទៅផ្ទះវិញ ៕





ចែករំលែកព័តមាននេះ