ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បង្កបង្កើន​ផល​ស្រូវ​រដូវប្រាំង​ទូ​ទាំង​ប្រទេស​សម្រេច​ធ្វើការ​ស្ទូង និង​ព្រោះ​លើ​ផ្ទៃដី​ជាង​៦៤​ម៉ឺន​ហិ​កតា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ថា គិត​មក​ត្រឹម​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២១ ការងារ​បង្កបង្កើន​ផល​ស្រូវ​រដូវប្រាំង​ទូ​ទាំង​ប្រទេស​សម្រេច​ធ្វើការ​ស្ទូង…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ថា គិត​មក​ត្រឹម​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២១ ការងារ​បង្កបង្កើន​ផល​ស្រូវ​រដូវប្រាំង​ទូ​ទាំង​ប្រទេស​សម្រេច​ធ្វើការ​ស្ទូង និង​ព្រោះ​លើ​ផ្ទៃដី​ចំនួន ៦៤៩ ៥៣៩ ហិ​កតា​ស្មើនឹង ១៤២,៤៥% នៃ​ផែនការ ៤៥៩ ២០០ ហិ​កតា លើស​ពី​ឆ្នាំ​មុន ៥២០៣១ ហិ​កតា ។

យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា ប្រមាញ់ និង​នេសាទ នា​ថ្ងៃ​ទី​២៦ មីនា នេះ​ថា រីឯ​ការងារ​ប្រមូល​ផល​ស្រូវ​រដូវប្រាំង ឆ្នាំ​២០២១ នេះ​សម្រេច​បាន​ចំនួន​៤៨៦ ៦៤៦ ហិ​កតា​ស្នើ​នឹង ៧៤,៩២% នៃ​ផ្ទៃដី​អនុវត្ត​បាន​សរុប​ចំនួន ៦៤៩ ៥៣៩ ហិ​កតា ដោយ​ទទួល​បាន​បរិមាណ​ផល​សរុប​ចំនួន ២ ១៧៥ ១៩៧ តោន ក្នុង​នោះ ទទួល​បាន​ទិន្នផល​ជា​មធ្យម​ប្រមាណ​ជា ៤,៤៧ តោន ក្នុង​១​ហិ​កតា ។

ដោយឡែក ដំណាំ​សាកវប្បកម្ម​ដូច​ជា ពោតស​, ដំឡូងជ្វា​, បន្លែ​គ្រប់មុខ​, ម្ទេស​, ឪឡឹក អនុវត្ត​បាន​ចំនួន ៣៨ ១៧០ ហិ​កតា​ស្មើនឹង ១០២,៣០% នៃ​ផែនការ ៣៧ ៣១២ ហិ​កតា លើស​ឆ្នាំ​មុន ៥៤៤ ហិ​កតា ។ ដំណាំ​ឧស្សាហកម្ម ដូច​ជា ពោតក្រហម​, ដំឡូង​មី​, សណ្តែកបាយ​, សណ្តែកដី​, សណ្តែកសៀង​, ល្ង​, អំពៅ​, ក្រចៅ​, ថ្នាំជក់ និង​ឈូក អនុវត្ត​បាន​ចំនួន ៨៩ ៨៦៤ ហិ​កតា ស្មើនឹង ១០៥,៥៤% នៃ​ផែនការ ៨៤ ៧៧០ ហិ​កតា លើស​ឆ្នាំ​មុន ១០ ១៩០ ហិ​កតា ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​បញ្ជាក់​ថា ជា​រួម​ការងារ​បង្កបង្កើន​ផលដំណាំ ស្រូវ​រដូវប្រាំង​ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ នៅ​ទូ​ទាំង​ប្រទេស ។ ទន្ទឹម​នឹង​នេះ ក្រសួង បាន​បន្ត​ជំរុញ​ដល់​កសិករ​ឲ្យ​ត្រៀមលក្ខណៈ​ការងារ​បង្កបង្កើន​ផលដំណាំ​ស្រូវ​រដូវវស្សា​ដែល​នឹង​ចូល​មក​ដល់ ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ដូច​ជា ការ​ពង្រាប​ដីស្រែ ការ​ភ្ជួរ​រាស់​ដី និង​ការ​ត្រៀម​ពូជស្រូវ ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ