ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាង«សេង ពិសិដ្ឋ​ណេ​ត និង​ទទួល​បញ្ចាំ»ត្រូវ​បិទ​​​ផ្គើន​​ការ​ណែនាំ​របស់​ក្រសួងសុខាភិ​បាល​ណាស់​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ ​ក្រុមការងារ​ព័ត៌មាននិង​ប្រតិកម្ម​រហ័សនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល សូម​ឆ្លើយ​តប​ជូន​សាធារណជន និង​ម្ចាស់​គណនី​ហ្វេ​ស​បុក សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​បាន​ផ្ញើ​សារ​ចូល​ទៅ​ក្នុង facebook page របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល…

ខេត្ត​កណ្តាល ​៖ ​ក្រុមការងារ​ព័ត៌មាននិង​ប្រតិកម្ម​រហ័សនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល សូម​ឆ្លើយ​តប​ជូន​សាធារណជន និង​ម្ចាស់​គណនី​ហ្វេ​ស​បុក សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​បាន​ផ្ញើ​សារ​ចូល​ទៅ​ក្នុង facebook page របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល កាលពី​ថ្ងៃ​ទី​២៥ ​មីនា ឆ្នាំ​២០២១ មាន​ខ្លឹមសារ​ថា «​សូម​គោរព​រាយការណ៍ តាម​ការ​សង្កេត​របស់ខ្ញុំ នៅ​ផ្លូវ​បេតុង ច្រកចូល​ទៅ​វិហារ យេស៊ូ ក្នុង​ក្រុម​44 ភូមិ​ថ្មី​1 សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ មាន​កន្លែង​ណេ​ត​មួយ​ឈ្មោះ​ថា ពិសិដ្ឋ​ណេ​ត និង​ទទួល​បញ្ចាំ គឺ​មានការ​ពពាក់ ពពូន​ក្មេង​ៗ​ញៀន​ហ្គេ​ម ដោយ​មិន​មានការ​ខ្លាច​ជំងឺ Covid-19 សោះ​ឡេ​ី​យ សូម​មេត្តា​ចុះ​ណែនាំ​ផង​ទាន»។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​រួច ដោយ​មានការ​ចង្អុលបង្ហាញ​ពី​ក្រុមការងារ​ប្រតិកម្ម​រហ័ស​ខេត្ត លោក​អធិការ​នគរបាល​ក្រុង​តា​ខ្មៅ​បាន​ចាត់​ឱ្យ​លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តា​ខ្មៅ​ចុះ​ស្រាវជ្រាវ​ទីតាំង​ ដែល​ប្រជាពលរដ្ឋ​បាន​រាយការណ៍​។បន្ទាប់​ពី​ចុះ​ទៅ​ដល់ទី​តាំង​ខាងលើ កម្លាំង​សមត្ថកិច្ច​បាន​សង្កេត​ឃើញ​ថា​ មាន​មនុស្ស​ចូល​លេង​ហ្គេ​ម Internet ជា​ច្រើន​នាក់​ដែល​គួរ​ឱ្យ​មានការ​ព្រួយបារម្ភ​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​។

ក្រោយ​ពី​ពិនិត្យ​ឃើញ​យ៉ាង​ដូច្នេះ​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តា​ខ្មៅ បាន​បិទ​ទីតាំង​ខាងលើ​ជា​បណ្តោះអាសន្ន តាម​សំណូម​ពរ​របស់​លោក​ចៅសង្កាត់​តា​ខ្មៅ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី​។ អាស្រ័យ​ហេតុនេះ​សូម​សាធារណជន ដែល​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​មេត្តា​ជ្រាប​។ដោយ៖ ឆ ដា

អត្ថបទសរសេរ ដោយ