ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រស់នៅ​ក្នុង​ក្រុងភ្នំពេញ បើ​ចេញ​អាការ​រោគសង្ស័យ ប្រញាប់​ទៅ​ធ្វើតេស្តរ​កកូ​វី​ដ​-១៩ ដោយ​ឥត​គិតថ្លៃ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) សូម​ជម្រាប​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​មានការ​ពាក់ព័ន្ធ​ផ្ទាល់ ឫ​ប្រយោល ទៅ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ…

រាជធានី​ភ្នំពេញ ៖ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) សូម​ជម្រាប​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​មានការ​ពាក់ព័ន្ធ​ផ្ទាល់ ឫ​ប្រយោល ទៅ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ហើយ​ដែល​មាន​អាការ​សង្ស័យ​នោះ សូម​បងប្អូន​អញ្ជើញ​ទៅ​ធ្វើតេស្ត​ជំងឺ​កូ​វី​ដ​-១៩ ជាមួយនឹង​ក្រុម​គ្រូពេទ្យ​សម្តេច​តេ​ជោ​ប្រឆាំង​កូ​វី​ដ​-១៩ រៀងរាល់ថ្ងៃ ចាប់ពី​ម៉ោង ០៩:០០​ព្រឹក ដល់​១២:០០ ថ្ងៃត្រង់ និង​ពី​ម៉ោង ១៤:០០ រសៀល ដល់​១៧:០០ ល្ងាច ឥត​គិតថ្លៃ នៅ​តាម​ទីតាំង​ដូច​ខាងក្រោម ៖

១. សាលា​វិទ្យាល័យ បឹង​ត្របែក ស្ថិត​ក្នុង សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។
២. សាលា​វិទ្យាល័យ​បាក់​ទូក (​ចូល​តាម​ច្រក​ចំហៀង​) ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ ៧​មក​រា ។
៣. សាលា​បឋម​សិក្សា សុភមង្គល ស្ថិត​ក្នុងភូមិ​តា​ងួ​នទី​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ (​ក្រោយ​ផ្សារ​ស៊ិ​ន ជូ​រី បណ្តោះអាសន្ន​) ។

ក្រៅពី​នេះ បងប្អូន​ប្រជាពលរដ្ឋ​​ក៏​អាច​ទៅ​ធ្វើតេស្ត​ជំងឺ​កូ​វី​ដ​-១៩ នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ​ក្រោម​, ​មន្ទីរពេទ្យ​ខ្មែរ​-​សូ​វៀត​
និងមន្ទីរពេទ្យ​បង្អែក​ នៅ​តាម​បណ្តា​ខេត្ត​នានា ផងដែរ ​។

បើ​យោង​តាម​អនុ​គណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វី​ដ​១៩ អោយ​ដឹង​ថា រោគ​សញ្ញា​កូ​វី​ដ​-១៩ មាន​ដូច​ជា ៖

  • ក្អក ថប់ដង្ហើម ឬ ពិបាក​ដកដង្ហើម
  • ក្ដៅខ្លួន ឬ ញាក់
  • ឈឺ​សាច់ដុំ ឬ​ដងខ្លួន
  • ក្អួត ឬ រាគ
  • ការ​បាត់បង់​រសជាតិ ឬ ក្លិន​ថ្មី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ