ជិះ​ម៉ូតូ​ត្រឡប់​មក​ពី​យក​ប្អូន​ធ្វើការ​នៅ រោងចក្រ​កាត់ដេរ​អា​កុងតឺន័រ​បុក​ស្លាប់


រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់ បាត់បង់​ជីវិត​គួរ​ឱ្យ​រន្ធត់ ដោយសារ​រថយន្ដ កុងតឺន័រ បើក​បុក​ហើយ​កិន និង​អូស​ចម្ងាយ ១៨​ម៉ែត្រ ខណៈ​ជិះ​ម៉ូតូ​លើ​កំណាត់​ផ្លូវជាតិ លេខ​៤ កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​៩ ឧសភា ឆ្នាំ​២០១០ ស្ថិត​ក្នុងភូមិ​គល់ ឃុំ​កន្ទោក ស្រុក​អង្គស្នួល ។
បុរស​រង​គ្រោះ​ដល់​ជីវិត​ឈ្មោះ​ភឿន ផៃ អាយុ​២៥​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក ជ​១០០ ស៊េរី​ឆ្នាំ ២០០០ ពណ៌​ស្លែ ពាក់​ស្លាក​លេខ ព​-០៤៤៥ ភព​១ ចេញដំណើរ​ទៅ​យក​ប្អូន​ធ្វើការ​នៅ រោងចក្រ​កាត់ដេរ ម្ដុំ​កំ​បូល លុះ​មក​ដល់​ខាង កើត​ចម្ងាយ​ជាង​៥០​ម៉ែត្រ ពី​បញ្ជោរ​បង់ប្រាក់ ផ្លូវជាតិ​លេខ​៤ ទល់មុខ​សាលា​កង​រាជ​អាវុធ ហត្ថកំ​បូល ស្រាប់តែ​វាក់​នឹង​រថយន្ដ​កុងតឺន័រ ម៉ាក​ហ្វុ​យ​សូ​កង់​១៨ ពាក់​ស្លាក​លេខ ទ​-០២៧៣ ភព​៣ ពណ៌​ក្រហម ធ្វើ​ដំណើរ​មក​ពី មុខ (​បញ្ច្រាសទិស​គ្នា​) រថយន្ដ​នោះ​ក៏​បុក រួច ហើយ​អូស​ចម្ងាយ​ជាង​១៨​ម៉ែត្រ បណ្ដាល​ឱ្យ អ្នក​ជិះ​ម៉ូតូ​ស្លាប់​យ៉ាង​វេទនា និង​គួរ​ឱ្យ​រន្ធត់ បំផុត ។
ក្រោយ​ពេល​បុក​មនុស្ស​ស្លាប់​អ្នកបើកបរ រថយន្ដ​កុងតឺន័រ បាន​លោត​ចុះ​ពី​ឡាន​រត់គេច ខ្លួន​បាត់​…​។ សព​អ្នក​រង​គ្រោះ​ត្រូវ​ក្រុម គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ ព័ត៌មាន លំអិត​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ ។

Facebook Google Twitter Email

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ