ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រួស​ៗ​ជុំវិញ​លទ្ធផល​ប្រកួត​ជម្រុះ World Cup 2022 កាលពី​យប់មិញ

3 ឆ្នាំ មុន

អន្តរជាតិ ៖ ការ​ប្រកួត​បើក​ឆាក​នៃ​ការ​ជម្រុះ World Cup ឆ្នាំ ២០២២ ប្រចាំ​តំបន់​អឺរ៉ុប​បាន​ចាប់ផ្តើម​ហើយ​។ ដោយ​កាលពី​យប់មិញ ក្រុម​ជម្រើសជាតិ​ខ្លាំង​ៗ​មួយ​ចំនួន​មាន​ទាំង​ឈ្នះ…

អន្តរជាតិ ៖ ការ​ប្រកួត​បើក​ឆាក​នៃ​ការ​ជម្រុះ World Cup ឆ្នាំ ២០២២ ប្រចាំ​តំបន់​អឺរ៉ុប​បាន​ចាប់ផ្តើម​ហើយ​។ ដោយ​កាលពី​យប់មិញ ក្រុម​ជម្រើសជាតិ​ខ្លាំង​ៗ​មួយ​ចំនួន​មាន​ទាំង​ឈ្នះ ស្មើ និង​ចាញ់​។

ពូ​ល A ព័រ​ទុ​យ​ហ្គា​ល់យ​កបាន​៣​ពិន្ទុ​ទាំង​លំបាក​បំផុត​ពី​អា​ស៊ែ​បៃ​ហ្ស​ង់ បន្ទាប់​ពី​ឈ្នះ​ដោយ​លទ្ធផល ១-០​។ ខណៈ​១​គ្រាប់​នេះ ទទួល​បាន​ដោយ​បាល់​ចូល​ទី​ខ្លួនឯង​ពី​សំណាក់​កីឡាករ Maksim Medvedev ថែម​ទៀត​ផង​។

ពូ​ល D បារាំង​ម្ចាស់​ជើងឯក World Cup ឆ្នាំ ២០១៨ បាន​ត្រឹម​ស្មើ ១-១ ទល់​នឹង​អ៊ុយ​ក្រែ​ន​។ ស្រប​ពេល​ដែល​ក្រុម​លេខ​១​ពិភពលោក (FIFA World Ranking) បែ​ល​ហ្ស៊ិ​ក​ដែល​ស្ថិត​នៅ​ពូ​ល E បាន​បំបាក់​វ៉ែ​ល​ដោយ​លទ្ធផល ៣-១​។

ដោយឡែក​ជើង​ខ្លាំង​ហូ​ឡង់​ដែល​ស្ថិត​នៅ​ពូ​ល G បាន​ចាញ់​តួ​ក​គី​យ៉ាង​អាម៉ាស់​ដោយ​លទ្ធផល ៤-២​។ ខណៈ​ក្រុម​រងជើង​ឯក World

Cup ឆ្នាំ ២០១៨ ក្រូ​អាត​ភ្លាត់​ចាញ់​ស្លូ​វេ​នី​ដោយ​លទ្ធផល ១-០ នៅ​ក្នុង​ពូ​ល H៕

https://www.youtube.com/watch?v=d42PrleoUMQ
https://www.youtube.com/watch?v=-Aoma2MzQ3s
https://www.youtube.com/watch?v=6mUGGb–1iw

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ