សាច់ជ្រូកឡើងថ្លៃ ! អ្នកទទួលទានត្ងូញ អ្នកចឹញ្ចឹមរីករាយ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់ជ្រូកឡើងថ្លៃ ! អ្នកទទួលទានត្ងូញ អ្នកចឹញ្ចឹមរីករាយ

1 ខែ មុន
  • Phnom Penh

រាជធានីភ្នំពេញ ៖ នៅក្នុងពេលត្រី មាន់ ចុះថ្លៃ សាច់ជ្រូកបានឡើងថ្លៃ ដែលធ្វើឲ្យអ្នកចិញ្ចឹមជ្រូករីករាយនៅក្នុងមុខរបរនេះ និងមានក្តីសង្ឃឹមនៅក្នុងការជំរុញការចិញ្ចឹមសត្វទៅមុខទៀត ។ លោក…

រាជធានីភ្នំពេញ ៖ នៅក្នុងពេលត្រី មាន់ ចុះថ្លៃ សាច់ជ្រូកបានឡើងថ្លៃ ដែលធ្វើឲ្យអ្នកចិញ្ចឹមជ្រូករីករាយនៅក្នុងមុខរបរនេះ និងមានក្តីសង្ឃឹមនៅក្នុងការជំរុញការចិញ្ចឹមសត្វទៅមុខទៀត ។ លោក វន អ្នកចិញ្ចឹមជ្រូកម្នាក់នៅខេត្តកណ្តាល និយាយថាជ្រូកលោកចិញ្ចឹមមានឈ្មួញចុះទិញដល់កន្លែងក្នុងមួយ កីឡូក្រាមពី ១៣ ០០០ ទៅ ១៥ ០០០រៀល ។ អ្នកចិញ្ចឹមជ្រូកខាងលើថា តម្លៃជ្រូករស់នេះលោកទទួលយកបាន ។  «តម្លៃជ្រូករស់នេះ យើងទទួលយកបានតម្លៃប៉ុណ្ណឹងអាចឲ្យយើងចំណេញបាន ទោះបីចំណីឡើងថ្លៃក្តី ។ បច្ចុប្បន្ននេះចំណីឡើងថ្លៃពី ១០០ ទៅ ១៥០ ដុល្លារក្នុង ១តោន ។ បើចំណីផលិតក្នុងស្រុក ហើយចុះថ្លៃជាងនេះការចិញ្ចឹមជ្រូកនឹងមានការរីកចម្រើនជាងនេះបញ្ហារបស់យើងសព្វថ្ងៃនេះ គឺចំណីឡើងថ្លៃនេះឯង» លោក វន បញ្ជាក់ ។ 

Picture

ស្របពេលដែលអ្នកចិញ្ចឹមជ្រូកសប្បាយរីករាយដោយសារតម្លៃជ្រូករស់ឡើងថ្លៃតែមានពលរដ្ឋជាច្រើន អ្នកទទួលទានថាសាច់ជ្រូកឡើងថ្លៃ ធ្វើឲ្យប៉ះពាល់ដល់ជីវភាពពួកគាត់នៅគ្រាលំបាកមានវិបត្តិកូវីដ ១៩ នេះ ។ អ្នកស្រី ចាន់នី ពលរដ្ឋនៅភ្នំពេញម្នាក់និយាយថា ទំនិញលើទីផ្សារសឹងគ្រប់មុខបានឡើងថ្លៃ ប៉ុន្តែចំណូលពលរដ្ឋបានធ្លាក់ចុះ» ។ បច្ចុប្បន្ននេះគ្រួសារខ្ញុំមានសមាជិក ៦នាក់ អ្នកនៅមានចំណូលមានតែខ្ញុំម្នាក់ទៀត ។ ស្វាមីខ្ញុំគាត់ឈប់រត់ម៉ូតូកង់បី ដោយសារជំងឺរាតត្បាតពេកយើងបារម្ភពីការឆ្លង ។ ដូច្នេះយើងពិបាកណាស់ សន្សំសំចៃក្នុងការហូបចុច ។ មិនថា សាច់ជ្រូក និងគ្រឿងទេសផ្សេងៗនោះទេបានឡើងថ្លៃ សព្វមុខទាំងអស់ឡើងថ្លៃសាច់ជ្រូក សាច់គោ ហ្គាសដំាបាយ ប្រេងសំាងសុទ្ធតែឡើងថ្លៃ» ។ 

Picture

នៅថ្ងៃទី ២៤មីនានេះសាច់ជ្រូកសុទ្ធលក់នៅផ្សារអូរឬស្សីតម្លៃ ៣ម៉ឺនរៀល សាច់បីជាន់ ២៥ ០០០រៀលនៅក្នុងមួយគីឡូក្រាម ចំណែកប្រេងសំាងស៊ុបពែរមួយលីត្រ ៤ ២០០រៀល សំាងធម្មតាមួយលីត្រ៣ ៧៥០រៀល ហ្គាសមួយលីត្រ ២ ២០០រៀល ។ កាលពីពាក់កណ្តាលខែមីនាកន្លងកមនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសា រួមនឹងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានចេញសេចក្តីប្រកាសមួយជំរុញតម្លៃសាច់ជ្រូកឡើងថ្លៃនេះ ។ ការឡើងថ្លៃស្ថា ប័នពាក់ព័ន្ធទំាងពីរថាមកពីតម្លៃវត្ថុធាតុដើមដូចជា ពោត ដំឡូងក្រៀម កាកសណ្តែកសៀង ម្សៅត្រី និងសាធារតុបន្ថែមផ្សំចំណីសត្វបានកើនឡើងនាំឲ្យថ្លៃដើមចំណីសម្រេចកើនឡើងប្រមាណពី ២០ ទៅ ៣០% ហើយតម្លៃដឹកជញ្ជួនតាមផ្លូវទឹកកើនឡើងប្រមាណបីដង ចំណែកថ្លៃដើមកូនជ្រូកកើនឡើងពី ៥០ ទៅ ១០០ដុល្លារក្នុងមួយក្បាលនិងការចំណាយលើការលើកកម្ពស់ជីវសុវត្ថិភាពនៅកន្លែងចិញ្ចឹមមានការកើនឡើងដើម្បីការពារជំងឺឆ្លងសត្វ ។

Picture

 ជាមួយការរៀបរាប់លម្អិតពីមូលេហតុនាំឲ្យសាច់ជ្រូកឡើងថ្លៃ គឺដោយសារវត្ថុធាតដើម និងសេវាដឹកជញ្ជួនឡើងថ្លៃ ធ្វើឲ្យថ្លៃដើមផលិតកម្មខ្ពស់បែបនេះ ក្រសួងកសិកម្ម និងសមាគមអ្នកចិញ្ចឹមសត្វបញ្ជាក់ថា តម្លៃសាច់ជ្រូកលើទីផ្សារមិនមានបញ្ហាប្រែប្រួលច្រើននោះឡើយ គឺក្នុងចន្លោះពី ១៨ ០០០ ទៅ ២៣០០រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ ។ បើតាមការបញ្ជាក់របស់ស្ថាប័នទំាងពីរកាលពីខែមុន ៕

Picture