ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​រោងចក្រ​ខ្សែភ្លើង១កន្លែង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស 7NG (វីដេអូ​)

3 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ ​​​កាលពីវេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២១ មានករណីអគ្កិភ័យឆាបឆេះ​រោង​បាយ​កម្មករ នៅ​រោងចក្រ​ខ្សែភ្លើង ឃ្យុ​ង​ស៊ី​ង ដែលមានទីតាំង​​ស្ថិត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​7NG ក្នុង​ភូមិ​វិហារ​សួគ៌…

ខេត្ត​កណ្តាល ​៖ ​​​កាលពីវេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២១ មានករណីអគ្កិភ័យឆាបឆេះ​រោង​បាយ​កម្មករ នៅ​រោងចក្រ​ខ្សែភ្លើង ឃ្យុ​ង​ស៊ី​ង ដែលមានទីតាំង​​ស្ថិត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​7NG ក្នុង​ភូមិ​វិហារ​សួគ៌ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្តាល ​។

របាយការណ៍​ពី​សមត្ថកិច្ច​​បាន​ឱ្យ​ដឹង​​ថា ក្នុង​​ហេតុការណ៍​ខាងលើ​នេះ​បាន​​បណ្ដាល​អោយ​មាន​កម្មករ​ម្នាក់ រង​របួសស្រាល គឺ​ឈ្មោះ ភឹ​ម រ​ដ្ឋា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​កម្មករ​ផ្នែក​ជាង រស់នៅ​ភូមិ​ព្រៃ​ចាស់​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល និង​ខូចខាត​សម្ភារៈ មានដូចជា​ ម៉ាស៊ីនភ្លើង​ធំ​ចំនួន​១​គ្រឿង ម៉ាស៊ីន​ស្កេ​ន​ក្រយៅ​ដៃ​១៥​គ្រឿង តុ​បាយ កៅអី និង កង្ហារ មួយ​ចំនួន ។

ម្ចាស់​រោងចក្រ​ឈ្មោះ ចាង សាង​ហូ ភេទប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​កូរ៉េ​ខាងត្បូង ​ហើយរោងចក្រ​ខាងលើ​​មាន​កម្មករ​-​កម្ម​ការិ​នី​សរុប​ចំនួន​១៦៧៥​នាក់​ដែល​កំពុងធ្វើការ​ងារ ។

​សមត្ថកិច្ច​បានធ្វើការ​សន្និដ្ឋាន​ថា ដោយសារ​ឆ្លង​ចរន្តអគ្គិសនី​នៅ​ក្បែរ​រោង​បាយកម្មករ​ ហើយ​បាន​ឆាបឆេះ​ផ្នែក​រោង​ម៉ាស៊ីន​រហូត​រាលដាល​ដល់​រោង​បាយ តែ​មិន​ឆេះ​ដល់​កន្លែងធ្វើការ​របស់​កម្មករ​ឡើយ ។

ក្នុង​​ហេតុការណ៍៍​ខាងលើ​​នេះ សមត្ថកិច្ច​បាន​ប្រើ​រថយន្ត​ពន្លត់អគ្គីភ័យ​ស្រុក​ខ្សាច់កណ្ដាល​១​គ្រឿង​និង​រថយន្ត​​ពន្លត់អគ្គិភ័យ​របស់​ 7NG ចំនួន​២​គ្រឿង ទើបភ្លើង​​រលត់​ទាំងស្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ