ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ទំនើង​២​ក្រុម ប្រដេញ​ឌឺដង​បម្រុង​វាយតប់​គ្នា​លើ​ផ្លូវ​សាធារណៈ​ត្រូវ​សមត្ថកិច្ច​ក្របួច​បាន​៥​នាក់

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ក្មេង​ទំនង​២​ក្រុម ម្ខាង​មាន​គ្នា​ជាង​១០​នាក់ និង​ម្ខាង​ទៀត​មាន​គ្នា​ប្រហែល​៧​ទៅ​នាក់ បាន​ជិះ​ម៉ូតូ​ប្រសាច​ដេញ​ឌឺដង​បម្រុង​ធ្វើ​សកម្មភាព​វាយតប់​គ្នា តាម​ដងផ្លូវ​សាធារណៈ​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​លើក​ដែក ខេត្តកណ្តាល ក្របួច​បាន​៥​នាក់​យក​មក​សួរនាំ និង​ធ្វើការ​អប់រំ…

ខេត្តកណ្តាល ៖ ក្មេង​ទំនង​២​ក្រុម ម្ខាង​មាន​គ្នា​ជាង​១០​នាក់ និង​ម្ខាង​ទៀត​មាន​គ្នា​ប្រហែល​៧​ទៅ​នាក់ បាន​ជិះ​ម៉ូតូ​ប្រសាច​ដេញ​ឌឺដង​បម្រុង​ធ្វើ​សកម្មភាព​វាយតប់​គ្នា តាម​ដងផ្លូវ​សាធារណៈ​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​លើក​ដែក ខេត្តកណ្តាល ក្របួច​បាន​៥​នាក់​យក​មក​សួរនាំ និង​ធ្វើការ​អប់រំ ។

លោក​វរៈសេនីយ៍ឯក អាំ ធូ អធិការ​នគរបាល​ស្រុក​លើក​ដែក បាន​ប្រាប់​អោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង​១៥​និ​៣០​នាទី មាន​ក្មេង​ទំនើង​២​ក្រុម មួយ​ក្រុម​មាន​បក្ខពួក​គ្នា​ជាង​១០​នាក់ និង​មួយ​ក្រុម​ទៀត​មាន​បក្ខពួក​គ្នា​ប្រហែល​៧​ទៅ​៨​នាក់ បាន​ជិះ​ម៉ូតូ​ប្រសាច​ដេញ​គ្នា​លឿន​ៗ ហើយ​ឌឺដង​បម្រុង​វាយតប់​គ្នា​តាម​ផ្លូវ​កៅស៊ូ​លេខ​១៤ ចាប់ពី​ឃុំ​ពាម​រាំង​ដល់​ឃុំ​ព្រែក​ដាច់ នាំ​អោយ​ប៉ះពាល់​បាត់បង់​សណ្តាប់ធ្នាប់​សង្គម និង​ធ្វើ​អោយ​ប្រជា​ពលរ​ដ្ធ​មានការ​ភ័យ​ខ្លាច​ក្នុង​ដំណាក់​ការ​ជំងឺ​កូ​វី​ដ​-១៩​កំពុង​រីក​រាលដាល ក៏​រាយការណ៍​មក​ប្តឹង​សមត្ថកិច្ច​នគរបាល ។

ភ្លាម​នោះ​ដោយ​មានការ​ណែនាំ​ពី​លោក ចាប ច័ន្ទ​វិទ្យា អភិបាលស្រុក​លើក​ដែក និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ស្រុក និង​ដឹកនាំ​កម្លាំង​បញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក អាំ ធូ អធិការ​នគរបាល​ស្រុក ចុះ​អន្តរាគមន៍​ស្ទាក់​ចាប់​បាន​ក្រុម​ក្មេង​ទំនើង​ចំនួន​៥​នាក់ មានឈ្មោះ​ដូច​ខាងក្រោម​៖

១.​ឈ្មោះ លី សុខ​ហេង ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ ជា​សិស្ស មាន​ទីលំនៅ​ភូមិ​កំពង់​ពោធិ៍ ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក​។ ២.​ឈ្មោះ ហួត សុ​ជា ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​ជនជាតិ​ខ្មែរ ជា​សិស្ស មាន​ទីលំនៅ​ភូមិ​ក្បាលជ្រោយ ឃុំ​កំពង់​ភ្នំ​។
៣.​ឈ្មោះ សំបួរ វិច្ឆិកា ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ ជា​សិស្ស មាន​ទីលំនៅ​ភូមិ​ក្បាលជ្រោយ ឃុំ​កំពង់​ភ្នំ​។
៤.​ឈ្មោះ សុ​ភ័​ក្រ ចាន់​ណា​រី ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​ជនជាតិ​ខ្មែរ ជា​សិស្ស មាន​ទីលំនៅ​ភូមិ​ក្បាលជ្រោយ ឃុំ​កំពង់​ភ្នំ​។
៥.​ឈ្មោះ រ៉ា គី​ម​ហេង ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ជនជាតិ​ខ្មែរ ជា​សិស្ស មាន​ទីលំនៅ​ភូមិ​ក្បាលជ្រោយ ឃុំ​កំពង់​ភ្នំ​។

រួម​ជាមួយ​វត្ថុ​តាង​សមត្ថកិច្ច​រឹម​អូស​បាន​រួម​មាន ៖ ម៉ូតូ​២​គ្រឿង ១​គ្រឿង​ម៉ាក HONDA DREAM ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ​1GC.2502 ។ ២.​ម៉ូតូ​ម៉ាក HONDA C.125 ស៊េរី​ឆ្នាំ​2014 ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1AB.2502 ។ មួក​បា​រ៉ា​ចំនួន​២ ពណ៌​ក្រហម​១ និង​ពណ៌​ការ៉ូ​១ ខ្សែ​ក្រ​វ៉ា​ត់​១ និង​ទូរស័ព្ទ​ដៃ​ចំនួន​៥​គ្រឿង​។

លោក អធិការ​បញ្ជាក់​ថា ករណី​នេះ គឺ​ផ្តើម​ចេញពី​ភាគី​ខាង​ក្រុម​ក្មេង​ទំនើង​ដែល​មាន​គ្នា​ប្រហែល​៧ ទៅ​៨​នាក់ ជិះ​ម៉ូតូ​ឌឺដង និង​ចង្អុលមុខ និង​បក់ដៃ​ហៅ ភាគី​ខាង​ក្រុម​ក្មេង​ទំនើង​ដែល​មាន​គ្នា​ជាង​១០​នាក់ ទើប​មានការ​ជិះ​ម៉ូតូ​លឿន​ៗ ប្រដេញ​តាម​បម្រុង​វាយ​គ្នា​ត្រូវ​សមត្ថកិច្ច​ក្របួច​បាន​៥​នាក់ រីឯ​បក្ខពួក​ជា​ច្រើន​ទៀត ជិះ​ម៉ូតូ​គេច​ចូល​ព្រៃ​បាត់​អស់ ។ ទោះ​យ៉ាងណា ភាគី​ទាំង​សងខាង​មិន​ទាន់​បង្ក​អោយ​អោយ​មាន​របួស​ស្នាម​ទេ ហើយ​លោក អធិការ ក៏​សូម​គោលការណ៍​ថ្នាក់លើ អោយធ្វើ​ការ​ស្រាវជ្រាវ​រក​អ្នក​ដែល​ពាក់ព័ន្ធ​ដែល​រត់គេច​ខ្លួន​រួច ទាំង​អ្នក​ដែល​ឃាត់ខ្លួន ធ្វើ​កិច្ចសន្យា​ណែនាំ​អប់រំ និង​អោយ​ឪពុក​ម្តាយ អាណាព្យាបាល មក​ទទួលយក​កូន​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​វិញ ដើម្បី​ចងក្រង​កំណត់ហេតុ​ទុកជា​ឯកសារ បើ​ថ្ងៃក្រោយ​មិន​រាងចាល​សមត្ថកិច្ច​និង​បន្ត​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ