ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម័យ​ប្រឡង​បាក់​ឌុបឆ្នាំ​២០១៥ ​នៅ​ខេត្ត​ក្រចេះ ​​បេក្ខជន​ប្រឡង​ជាប់​ជាង​៦៥% ​​​

9 ឆ្នាំ មុន

ខេត្តក្រចេះ​ ៖ មន្ត្រី​នៃ​មន្ទីរ​អប់រំ​ខេត្តក្រចេះ​បាន​បញ្ជាក់​ថា សម្រាប់​ការ​ប្រលង​សញ្ញាបត្រ​ទុតិយភូមិ ក្នុង​សម័យ​ប្រលង​ឆ្នាំ​២០១៥ មាន​បេក្ខជន​ចំនួន​១៩៧​នាក់

ខេត្តក្រចេះ​ ៖ មន្ត្រី​នៃ​មន្ទីរ​អប់រំ​ខេត្តក្រចេះ​បាន​បញ្ជាក់​ថា សម្រាប់​ការ​ប្រលង​សញ្ញាបត្រ​ទុតិយភូមិ ក្នុង​សម័យ​ប្រលង​ឆ្នាំ​២០១៥ មាន​បេក្ខជន​ចំនួន​១៩៧​នាក់ នៃ​ចំនួន​បេក្ខជន សរុប​១.៤១៤​នាក់​ត្រូវ​បាន​ប្រលង​ជាប់​មាន​អត្រា​ស្មើនឹង​ជាង​៦៥​ភាគរយ​។

លោក​ឡាយ បូ​រ៉ា ប្រធាន​មន្ទីរ​អប់រំ​ យុវជន ​និង​កិ​ឡា​ខេត្ត បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី១៣ ​កញ្ញា នេះ​ថា ក្នុង​ចំណោម​បេក្ខជន​ទាំង​ចំនួន​១១៧​នាក់ ក្នុង​នោះ​មាន​បេក្ខជន​ចំនួន២​នាក់​ទទួល​បាន​និ​ទេ្ទ​ស​A និង​មាន​ចំនួន​១៧​នាក់​ ទទួល​បាន​និទ្ទេស​B, ៦៨​នាក់​ទទួល​បាននិទ្ទេស​C, ​១៣៤​នាក់​ទទួល​បាន​និទ្ទេស​D  និង​៦៩៦​នាក់​ទទួល​បាន​និទ្ទេស​ E​។

លោក​ប្រធាន​មន្ទីរ​បាន​ប្រៀបធៀប​ថា ការ​ប្រលង​ជាប់​របស់​បេក្ខជន​ក្នុង​សម័យប្រឡង​ទុតិយភូមិ​ឆ្នាំ​២០១៥​នេះ​ គឺ​មាន​អត្រា​កើនឡើង​ជាង​ឆ្នាំ​មុន​ដល់​ទៅ​ជាង​២០% ខ​ណៈដែល​សម័យ​ប្រឡង​ឆ្នាំ​២០១៤ កន្លង​ទៅ​រាប់​ទាំង​ការ​ប្រលង​ចំនួន​២​ដង គឺ​មាន​តែ​បេក្ខជន ចំនួន​៤៦% ​​ប៉ុណ្ណោះ​ដែល​បាន​ប្រឡង​ជាប់​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព