ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ស្នើ​ឱ្យក្រសួង​ពាក់ព័ន្ធ​និង​អភិ​បាល​ទាំង​៧​ជាប់​ព្រំដែន​ជាមួយ​ថៃ​ជួយ​សម្រួលឱ្យ​ពលករ​​បាន​ចូល​មក​ក្នុង​ប្រទេស​វិញ ​ទោះបី​គ្មាន​ឬ​មាន​ឯកសារ​

1 ម៉ោង មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​ស្នើ​ឲ្យ​ក្រសួង​ពាក់ ព័ន្ធ​និង​អភិបាលខេត្ត​ចំនួន​៧​ជាប់​ព្រំដែន​ថៃ​ជួយ​សម្រួល​ពលករ​ខ្មែរ​ឲ្យ​បាន​ចូល​មក​ក្នុង​ប្រទេស​វិញ​ទោះបីជា​គ្មាន ឬ​មាន​ឯកសារ ឲ្យ​តែ​ជា​ជនជាតិ​ខ្មែរ​។​ ​យោង​តាម​សារ​សម្លេង​សម្តេច​បវរ​ធីប​តី…

​រាជធានី​ភ្នំពេញ ​៖ ​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​ស្នើ​ឲ្យ​ក្រសួង​ពាក់ ព័ន្ធ​និង​អភិបាលខេត្ត​ចំនួន​៧​ជាប់​ព្រំដែន​ថៃ​ជួយ​សម្រួល​ពលករ​ខ្មែរ​ឲ្យ​បាន​ចូល​មក​ក្នុង​ប្រទេស​វិញ​ទោះបីជា​គ្មាន ឬ​មាន​ឯកសារ ឲ្យ​តែ​ជា​ជនជាតិ​ខ្មែរ​។​

​យោង​តាម​សារ​សម្លេង​សម្តេច​បវរ​ធីប​តី ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​គូស បញ្ជា ក់​យ៉ាង​ដូច្នេះ​ថា​៖«​ជូន​ឯកឧត្តម​ប្រាក់ សុ​ខុន ឯកឧត្តម ហេង សួរ អី​ញ្ចេះ ដោយសារ​មាន​សំណួរ សំណើរ​ជា​ច្រើន​ពី​បងប្អូន​ពលករ​ដែល​កំពុង​ធ្វើ ការ​និង​រស់នៅ​ក្នុង​ប្រទេស​ថៃ ហើយ​ចង់​វិល ត្រឡប់​មក​ប្រទេស​កម្ពុជា​យើង​វិញ ហើយ​បងប្អូន​ខ្លះ​ក៏​មាន​បញ្ហា​ឯកសារ អី​ញ្ចឹ​ង​សូម​ឯកឧត្តម ឲ្យ​គោលការណ៍​ទៅ​ស្ថានទូត​របស់​យើង​នៅ​ថៃ​(​ទីក្រុង​បាំង​កក​) ក៏​ដូច​ជា​កុងស៊ុល​របស់​យើង នៅ​ស្រះ​កែវ​និង​នៅ​កន្លែង​ណា​ផ្សេង​ទៀត​ដែល​កម្ពុជា​មាន​កុងស៊ុល គឺ​ធ្វើ​យ៉ាងណា​ឲ្យ​ស​ម្រួ ល​ឯ ក​សារ​ឲ្យ​ពួក​គាត់​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​គាត់​បាន​វិល​ត្រឡប់​មក ស្រុក​វិញ​»​។​

​សម្តេច​បវរ​ធីប​តី ហ៊ុន ម៉ា​ណែ​ត​បាន​ក៏​បាន​ឲ្យ​ពលករ​ខ្មែរ​នៅ​ថៃ​ត្រូវ​ខិតខំ​ធ្វើការ​ជាមួយ​ស្ថាន​ទូ ត​ដើម្បី​ឲ្យ​ជួយ​សម្រួល​ដល់​បងប្អូន​បាន​វិល​ត្រឡប់​មក​កម្ពុជា​។ សម្តេច​បវរ​ធិ​បតី​ក៏​បាន​ស្នើ​ឲ្យ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ថា​នៅ​ពេល​បងប្អូន ពលក រដែ​ល​វិល​ត្រឡប់​មក​វិញ​ត្រូវ​ខិតខំ​ធ្វើ​យ៉ាងណា​ភ្ជាប់​ការងារ​នៅ​ក្នុងស្រុក ដែល​កម្ពុជា​កំពុង​តែ​ខ្វះ កំលាំង​ពលកម្ម​នា​ពេល​បច្ចុប្បន្ន​។

​ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី​ក៏​បាន​ឲ្យ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួង​ម​ហ​ផ្ទៃ និង​ឯកឧត្តម សុខ​វេស​នា អគ្គនាយក នៃ​អគ្គ​នា យក​ដ្ឋា ន​អន្តោប្រវេសន៍ និង​ឯកឧត្តម លោក​ជំទាវ គណៈ​អភិបាល​រាជធានី ខេត្ត​ជាប់​ព្រំដែន​ចំ នួន ៧​ជាមួយ​ថៃ គឺ​ធ្វើ​យ៉ាងណា​ត្រូវ​តែ​ធ្វើការ​សហការ​ជួយ សម្រួល​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ទោះបី​គ្មាន ឬ​មាន​ឯកសារ​គឺ​ឲ្យ​គាត់​ចូល​មក ឲ្យ​តែ​គាត់​ជនជាតិ​ខ្មែរ​។​

​សម្តេច​បវរ​ធិ​បតី​បាន​បញ្ជាក់​ថា​៖«​ត្រូវ​ជួយ​សម្រួល​ឲ្យ​គាត់​ចូល​មក ហើយ​សហការ​ជាមួយ​អង្គ ភាព​ដោយ​បាន​ត្រៀម​រថយន្ត​ក្នុង​ករណី​ចូល​មក​យ៉ាង​កំ​ហុ​ក​ដើម្បី​ជួយ​សម្រួល​ឲ្យ​គាត់​បាន​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​គាត់​វិញ​»​។​

​សូម​ជម្រាប​ថា​ការ​លើក​ឡើង​របស់​សម្តេច​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត​បន្ទាប់​ពី​ស្ថានភាព​នៅ តាម​ព្រំ ដែន​មាន​ភាព​តានតឹង​ដោយ​ភាគី​ថៃ​បាន​ធ្វើការ​បិទ​ព្រំដែន​ដោយ​ឯកតោភាគី​មិន​បាន​ប្រាប់​ម ក​ភាគី​កម្ពុជា​ឲ្យ​បានដឹង​នោះ​ទេ​។

​ថៃ​បាន​ធ្វើ​អ្វី​ៗ​មិន​បាន​ផ្តល់​ព័ត៌មាន​ដល់​កម្ពុជា​ឲ្យ​បានដឹង​ជា​មុន​នោះ​ទេ ពោល​គឺ​កាលពី​ថ្ងៃ​ទី​២៨ ឧសភា​ឆ្នាំ​២០២៥ ទា​ហ៊ាន​ថៃ​បាន​លួច​បាញ់ប្រហារ​មក​លើ​លាន​ដ្ឋា​ន​របស់​ទា​ហ៊ាន​កម្ពុជា​កំ ពុង ឈរជើង បណ្តាល​ឲ្យ​ទា​ហ៊ាន​ខ្មែរ​ម្នាក់​ស្លាប់​នៅ​តំបន់​មុំ​បី​ខេត្តព្រះវិហារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ