ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្ត​កំពង់​ចាមត្រៀម១២០០០កន្លែង សម្រាប់ពលករ​ខ្មែរមក​ពី​ប្រទេសថៃ

9 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ បច្ចុប្បន្ន មាន​រោងចក្រ​សហគ្រាស​ធំ​ៗ​ចំនួន​២៧ កំពុង​បើកទ្វារ​ចាំ​ទទួលពលករ​ដែល​ចង់​ចូល​បម្រើ​ការងារ ដោយ​ប្រាក់ខែ​ទទួល​បាន​ក្នុង​រង្វង់​២២៥​ដុល្លារ​ទៅ ១០០០​ដុល្លារ​តាម​ជំនាញ​របស់​ខ្លួន ។ នេះ​ជា​ការ​លើក​ឡើង​របស់​ឯកឧត្តម អ៊ុ​ន…

ខេត្តកំពង់ចាម ៖ បច្ចុប្បន្ន មាន​រោងចក្រ​សហគ្រាស​ធំ​ៗ​ចំនួន​២៧ កំពុង​បើកទ្វារ​ចាំ​ទទួលពលករ​ដែល​ចង់​ចូល​បម្រើ​ការងារ ដោយ​ប្រាក់ខែ​ទទួល​បាន​ក្នុង​រង្វង់​២២៥​ដុល្លារ​ទៅ ១០០០​ដុល្លារ​តាម​ជំនាញ​របស់​ខ្លួន ។ នេះ​ជា​ការ​លើក​ឡើង​របស់​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​នៅ​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ជាតិ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​លើក​ទី​៨ ក្រោម​ប្រធានបទ​«​ការ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ បង្កើត​ឱកាស​ការងារ​សាង​ក្តី​សង្ឃឹម​ដល់​យុវជន​» នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ចាម កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ ២០២៥​កន្លង​ទៅ ។ ក្នុង​ឱកាស​នោះ មានការ​ចូលរួម​ពី​សំណាក់​ឯកឧត្តម ខ្លូត ផ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​សិស្ស និស្សិត យ៉ាងច្រើន​កុះករ ។

ឯកឧត្តម​អភិបាលខេត្ត មាន​ប្រសាសន៍​ថា តាម​រយៈ​សាលា​បណ្ដុះបណ្ដាល​នេះ គឺ​ពិតជា​បាន​ផ្ដល់​ជំនាញ​ពិតប្រាកដ​ដល់​យុវជន សំខាន់​យុវជន​ម្នាក់​ត្រូវ​តែ​មាន​ជំនាញ​យ៉ាងតិច​ណាស់​ក៏​មួយ​ដែរ ។ ដើម្បី​ឈាន​ឆ្ពោះទៅ​ក្នុង​ឱកាស​នៃ​ការងារ តាម​រយៈ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់​ចេញ ដែល​យុវជន​ចំនួន​១​លាន​៥​សែន​នាក់ មក​ពី​គ្រួសារ​ក្រីក្រ​និង​គ្រួសារ​មាន​ហានិភ័យ ឬ​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត​ដែល​គ្មាន​ការងារ​ធ្វើ ត្រូវធ្វើ​យ៉ាងណា​ឲ្យ​ពួក​គាត់​ទទួល​បាន​ជំនាញ​ការងារ​ធ្វើ ។

ឯកឧត្តម អ៊ុ​ន ចាន់​ដា មាន​ប្រសាសន៍​បន្ត​ថា ជាមួយ​នេះ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​ដោយ​បាន​បង្កើត​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​តាម​រាជធានី ខេត្ត សម្រាប់​ផ្ដល់​ឱកាស​ក្នុង​ការ​ជ្រើសរើស​យុវជន​ឲ្យ​បាន​ចូល​រៀន​ជំនាញ​នីមួយ​ៗ ដែល​មាន​រយៈពេល​៤​ខែ​ទៅ​៦​ខែ ហើយ​សិក្ខាកាម​ម្នាក់​ៗ​ទទួល​បាន​ប្រាក់ខែ​ចំនួន​២៨​ម៉ឺន​រៀល ។ សូម​បញ្ជាក់​ថា ចាប់តាំងពី​ឆ្នាំ​២០២៤ ដល់ ឆ្នាំ​២០២៥​នេះ នៅ​សាលា​បណ្ដុះបណ្ដាល​បាន​ទទួល​សិក្ខាកាម​ជាង ១ ០០០​នាក់ ។ ជាមួយ​នេះ ក៏​មាន​អ្នកខ្លះ​បាន​ចេញ​ទៅ​ប្រកបការងារ​អាជីព​របស់​ខ្លួន តាម​ក្រុមហ៊ុន​ឬ​បើក​អាជីវកម្ម​ដោយ​ខ្លួនឯង ដើម្បី​ទទួល​បាន​ប្រាក់​កម្រៃ​ទ្រទ្រង់​ជីវភាព​គ្រួសារ ។

ឯកឧត្តម​អភិបាលខេត្ត បាន​លើក​ឡើង​ទៀត​ថា សម្រាប់​នៅ​ក្នុង​ខេត្តកំពង់ចាម​ទាំងមូល ក្នុង​នោះ​មានគ្រួសារ​ក្រីក្រ​ជាង ៧៧ ០០០​គ្រួសារ ហើយ​តាម​រយៈ​សាលា​បណ្ដុះបណ្ដាល​នេះ គឺជា​ឱកាស​មួយ​អាច​ឲ្យ​ពួក​គាត់​បាន​ចុះ​ឈ្មោះ​មក​ចូល​រៀន​យក​ជំនាញ ។ ជាមួយ​នេះ ក៏​មាន​ពលករ​ពល​ការិនី​ដែល​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ ក្នុង​ស្ថានភាព​តានតឹង​ពី​វិវាទ​ព្រំដែន​កម្ពុជា​-​ថៃ ត្រៀម​នឹង​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​។

រដ្ឋបាល​ខេត្តកំពង់ចាម ក៏​បាន​ត្រៀម​រថយន្ត​ចំនួន ៤០​គ្រឿង ដើម្បី​ទៅ​ដឹក​ពួក​គាត់​ដែល​វិល​ត្រឡប់​មក​វិញ​តាម​ច្រក​ខេត្តកោះកុង ពោធិ៍សាត់ បន្ទាយ​មាន​ជ័យ និង​ឧត្តរមានជ័យ ហើយ​ក៏​មាន​កន្លែង​សម្រាប់​ជូន​ដល់​ពួក​គាត់​ឲ្យ​បម្រើ​ការងារ​ដែល​មាន​រហូត​ទៅ​ដល់​ចំនួន ១២ ០០០​កន្លែង ។​បើ​មិន​ចង់​ត្រឡប់​ទៅ​វិញ ធ្វើការ​នៅ​ក្នុងស្រុក​គឺ​មាន​ប្រាក់ខែ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ