បាតុករ​​មី​យ៉ា​ន់​ម៉ា​បាន​ផ្គើន​របប​យោធា​ទាំង​ថ្ងៃ​ទាំង​យប់​​ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុករ​​មី​យ៉ា​ន់​ម៉ា​បាន​ផ្គើន​របប​យោធា​ទាំង​ថ្ងៃ​ទាំង​យប់​​

1 ខែ មុន

មី​យ៉ា​ន់​ម៉ា ៖ ពួក​បាតុករ​ក្នុង​នោះ​ មាន​បណ្ដា​គ្រូពេទ្យ និង​គិលានុប្បដ្ឋាយិកា ដែល​ស្លៀកពាក់​ស បាន​សម្រេច​ដើរ​ហែ​ក្បួន​ទាំង​ថ្ងៃ​ផង​យប់​ផង ដែល​នោះ​ជា​ការ​ផ្គើន​ថ្មី ចំពោះ​ការ​គាបសង្កត់​បង្ហូរឈាម​របស់​របប​យោធា ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់…

មី​យ៉ា​ន់​ម៉ា ៖ ពួក​បាតុករ​ក្នុង​នោះ​ មាន​បណ្ដា​គ្រូពេទ្យ និង​គិលានុប្បដ្ឋាយិកា ដែល​ស្លៀកពាក់​ស បាន​សម្រេច​ដើរ​ហែ​ក្បួន​ទាំង​ថ្ងៃ​ផង​យប់​ផង ដែល​នោះ​ជា​ការ​ផ្គើន​ថ្មី ចំពោះ​ការ​គាបសង្កត់​បង្ហូរឈាម​របស់​របប​យោធា ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់ ប្រមាណ​ជា​២៥០​នាក់​ហើយ​តាំង​តែ​ពី​រដ្ឋប្រហារ​ថ្ងៃ​ទី​១​កុម្ភៈ​ មក​។

នៅ​ក្រុង​ម៉ា​ន់​ដា​ឡៃ ពួក​បាតុករ​បាន​លើកគ្នា​ដើរ​ហែរ​ក្បួន ដោយ​លើក​បដា​ដែល​ចារ​ថា ចូរ​ជួយ​មេដឹកនាំ​របស់​យើង លោកស្រី​អ៊ួ​ង​សាន់​ស៊ូ​ជី ដែល​ពួក​យោធា​ឃុំ​ទុក​នៅ​កន្លែង​សម្ងាត់​ចាប់តាំងពី​៤៩​ថ្ងៃ​មក​ហើយ​។ មាន​បដា​ខ្លះ​ទៀត​សរសេរ​ថា ចូរ​ជួយ​សង្គ្រោះ​អនាគត​របស់​យើង​។ បាតុកម្ម​នានា​ទៀត​បាន​រៀបចំ​ធ្វើ នៅ​ចុង​ខាងជើង​និង​ភាគ​កណ្ដាល​ប្រទេស កាលពី​យប់​ថៃ្ង​ទី ២១​មីនា​ប៉ុនប៉ង​បង្វែរ​ការ​បង្ក្រាប​បង្ហូរឈាម ពី​សំណាក់​កងកម្លាំង​សន្តិសុខ​។ ពួក​បាតុករ​បាន​ដុត​ទៀន​ទាមទារ​ឲ្យ​អ​.​ស​.​ប​ជួយ​ធ្វើ​អន្តរាគមន៍​។

បណ្ដា​គ្រូពេទ្យ គ្រូបង្រៀន និយោជិត​ធនាគារ​ឬ​ផ្លូវដែក បាន​នាំ​គ្នា​ធ្វើ​កូដកម្ម ចាប់​តាំង​ពិ​៦​ស​ប្ដា​ហ៍​មក​ហើយ ដើម្បី​បរិហារ​របប​យោធា​។ ពួក​គេ​ធ្វើ​ឲ្យ​ស្ទះ​ផ្នែក​នានា​ទាំងមូល​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​។នៅ​តាម​ដង​វិ​ថី​នានា​ពួក​បាតុករ​ដែល​មាន​មិនសូវ​ច្រើន រយៈពេល​ចុង​ក្រោយ​នេះ ដោយ​ពលរដ្ឋ​មី​យ៉ា​ន់​ម៉ា​ជា​ច្រើន​នាំ​គ្នា​ស្ថិត​ក្នុងផ្ទះ ខ្លាច​ការ​សងសឹក​។ ចំនួន​មនុស្ស​ស្លាប់មាន​កាន់តែ​ច្រើន​។ បុរស​ម្នាក់​បាន​ត្រូវ​ស្លាប់​និង​២​នាក់​ទៀត​រង​របួស កាលពី​ថៃ្ង​ទី​២១​មីនា នៅ​ក្រុង​ម៉ូ​នី​វ៉ា​ពេល​កងកម្លាំង​សន្តិសុខ បាញ់​លើ​មនុស្ស​១​ក្រុម ដែល​ប្រមូលផ្ដុំ​គ្នា​នៅ​ត្រង់​បា​រ៉ា​ស់​មួយ​។ ប៉ូលិស​និង​ទាហាន បាន​គប់​គ្រាប់បែក​ធ្វើ​ឲ្យ​ហឹ​ង​ត្រចៀក និង​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក បន្ទាប់​មក​ក៏​ចាប់ផ្ដើម​បាញ់​។

ក្រុង​រ៉​ង់​ហ្គូ​ន​រដ្ឋធានី​សេដ្ឋកិច្ច សភាពការណ៍​នៅ​តែ​តានតឹង​បំផុត ចាប់តាំងពី​ប្រជាជន ២​លាន​នាក់ ក្នុង​ចំណោម​ប្រជាជន​ក្រុង​ទាំង​៥​លាន​នាក់ ត្រូវ​ស្ថិត​ក្រោម​ច្បាប់អាជ្ញាសឹក​។​សង្កាត់​មួយ​ចំនួន​នៃ​ក្រុង​នោះ ធ្លាក់​ក្នុង​ភាព​ចលាចល រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ជាមួយ​ពួក​បាតុករ គប់​របស់របរ​ផ្សេង​ៗ​និង​ដប​សាំង​ដុត ដាក់​កងកម្លាំង​សន្តិសុខ​ដែល​បាញ់​គ្រាប់​ពិត​។
ការ​បង្ក្រាប​ក៏​មាន​ខាង​ផ្នែក​តុលាការ ជាមួយ​មនុស្ស​ជាង​២.៣០០​នាក់​ហើយ​ត្រូវ​ចាប់ខ្លួន​៕ ដោយ៖ ខាន់ សុឃន

Picture