ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះផ្ទះ១ខ្នង របស់ជនជាតិភាគតិច នៅខេត្តរតនគិរី ងាប់កូនឆ្កែ ៣ក្បាល និងសម្ភារៈជាច្រើន

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី៖ ផ្ទះប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គិភ័យ លេបត្របាក់អស់ទាំងស្រុង ខូចខាត និងបាត់បង់អស់សំភារៈ​ជាច្រើន។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង១០ និង៣០នាទីថ្ងៃទី១៩…

ខេត្តរតនគិរី៖ ផ្ទះប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គិភ័យ លេបត្របាក់អស់ទាំងស្រុង ខូចខាត និងបាត់បង់អស់សំភារៈ​ជាច្រើន។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង១០ និង៣០នាទីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅ​ភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

ប្រភពព័ត៌មាន​បានឱ្យដឹងថា ផ្ទះ ដែលឆេះនោះ មានទទឹងទំហំ ៥ម៉ែត្រ បណ្តោយ ៩ម៉ែត្រសង់អំពីឈើ ប្រក់ស័ង្សសី បានឆាបឆេះអស់ទាំងស្រុងតែម្តង។

ផ្ទះដែលឆេះនោះ មាន​ម្ចាស់ឈ្មោះ ពូយ ស្វីន ភេទប្រុស អាយុ ២១ឆ្នាំ ជា​ជនជាតិដើមភាគតិចចារាយ ដែលមានទីលំនៅភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ រីឯ​ប្រពន្ធឈ្មោះ សេវ ធៀន អាយុ ២០ឆ្នាំ ជា​ជនជាតិចចារាយ មានទីលំនៅភូមិឃុំខាងលើ។

​សម្ភារៈ ដែលបាត់បង់​ រួមមាន លុយចំនួន ពីរលានម្ភៃម៉ឺនរៀល ថ្នាំបាញ់ស្មៅ ចំនួន ៦កេះម៉ាស៊ីនត្រង់ស៊ីន័រ (ម៉ាស៊ីនអារឈើ) មួយគ្រឿង ម៉ាស៊ីនកាត់ស្មៅ មួយគ្រឿង ម៉ាស៊ីនបាញ់ថ្នាំមួយគ្រឿង ម៉ូតូកែច្នៃ​មួយគ្រឿង កង់ ២គ្រឿង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរពីរសន្លឹកសៀវភៅស្នាក់នៅមួយក្បាល សូឡាមួយផ្ទាំង និងអាគុយ ២គ្រាប់ ស្រូវចំនួនមួយបេ និងអង្ករចំនួនមួយបេ ផ្ទាំងរូបចាក់ចំនួន ៥ផ្ទាំង កូនឆ្កែចំនួន ៣ក្បាល ក៏ងាប់អស់ដែរ។ ក្រៅពីនោះ ក៏នៅមានសម្ភារៈប្រើប្រាស់ ក្នុងផ្ទះផ្សេងៗមួយចំនួនទៀតផងដែរ។

ឯមូលហេតុ បណ្តាលឱ្យមានឆេះផ្ទះនេះ ត្រូវបានម្ចាស់ផ្ទះសង្ស័យថា អាចមកពី​ផ្ទុះសេផ្ទាំងសូឡា ដោយសារកំដៅថ្ងៃ​ ក្តៅ​ខ្លាំងពេក៕ ដោយ៖ ផង់វិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ