ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​យក្ស​អា​មេ​រិ​ក ​ប្ដេជ្ញា​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​នៅ​កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក Microsoft បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គមនាគ​មន៍​កម្ពុជា​ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស និង​លើកកម្ពស់​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ពិធី​ចុះហត្ថលេខា​នេះ​ធ្វើ​ឡើង​រវាង​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក Microsoft បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គមនាគ​មន៍​កម្ពុជា​ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស និង​លើកកម្ពស់​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ពិធី​ចុះហត្ថលេខា​នេះ​ធ្វើ​ឡើង​រវាង​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​លោកស្រី Cairine HASLAM នាយកផ្នែក​ហិរញ្ញវត្ថុ និង​ជា​តំណាង​ក្រុមហ៊ុនតាម​រយៈ​ប្រព័ន្ធ​វី​ដេ​អូ​កាលពី​ថ្ងៃ​ទី ១៧ ​ខែមីនា ឆ្នាំ ២០២១ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បានឱ្យ​ដឹង​ថា អនុស្សរណៈ​នៃ​ការ​យោគយល់​នេះ​មាន​គោលបំណង​លើកកម្ពស់​បរិវត្ត​កម្ម​ឌី​ជី​ថ​ល (Digital Transformation) តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​លើ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ជំនាញការ​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍ នវានុវត្តន៍ និង​សហគ្រិនភាព ក្នុង​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ព្រមទាំង​កិច្ចសហការ​រៀបចំ​គោលនយោបាយ និង​ផែនការ​អភិវឌ្ឍ​រដ្ឋាភិបាល ឌី​ជី​ថ​ល ។

ឯកឧត្តម ជា វ៉ា​ន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា មាន​ប្រសាសន៍​ថា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ជឿជាក់​ថា ការ​ដាក់​បញ្ចូល​ចំណេះដឹងបច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​ចូល​ក្នុង​កម្មវិធី​សិក្សា​ថ្នាក់មធ្យមសិក្សា​ចំណេះ​ទូទៅ និងថ្នាក់ឧត្តម​សិក្សា គឺជា​កត្តា​សំខាន់​ដើម្បី​ជំរុញ​ការ​ចាប់​យក​នូវ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​នៅ​កម្ពុជា ។

ឯកឧត្តម​បន្ត​ថា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ សូម​លើកទឹកចិត្ត​ឱ្យ​សិស្ស​-​និស្សិត​ពិចារណា​ជ្រើសរើស​សិក្សា​ជំនាញ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ឬ​បើ​ទោះជា​កំពុង​រៀន​ជំនាញ ផ្សេង ក៏​ត្រូវ​មានចំណេះ​ដឹង​ផ្នែក​ឌី​ជី​ថ​ល និង​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​ជា​មូលដ្ឋាន ផង​ដែរ ដើម្បី​ត្រៀមខ្លួន​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ឌី​ជី​ថ​ល និង​ការ​មក​ដល់​នៃ​បដិវត្តន៍ ឧស្សាហកម្ម​ជំនាន់​ទី ៤ ។ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ នឹង​សហការ​ជាមួយ​ក្រសួង អប់រំ យុវជន និង​កីឡា ក្នុង​ការ​រៀបចំ​ផែនការមេ​រដ្ឋាភិបាល​ឌី​ជី​ថ​ល ដើម្បី​ជំរុញ​អក្ខរកម្ម​ឌី​ជីថ​ល​ទាំង​នៅ​ថ្នាក់មធ្យមសិក្សា​ចំណេះ​ទូទៅ និង​ថ្នាក់ឧត្តម​សិក្សា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ