ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានករណី​បរិភោគអណ្ដើកសមុទ្រ​​ពុល​ មនុស្ស​ស្លា.ប់​​រហូត​ដល់​​១៩នាក់​

3 ឆ្នាំ មុន

ប្រទេស​ម៉ា​ដា​ហ្គា​ស្កា ៖ យោង​តាម​ព័ត៌មាន​មួយ​របស់​AFP​ចេញផ្សាយ​ នា​ថ្ងៃ​ទី​១៨​ មីនា​ ថា ការ​ពុល​អាហារ​មួយ​បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​ដល់​ទៅ​១៩​នាក់ ក្នុង​នោះ​ មាន​កុមារ​៩​នាក់់​នៅ​ប្រទេស​ម៉ា​ដា​ហ្គា​ស្កា ក្រោយ​ពី​ពួក​គេ​បរិភោគ​អណ្ដើក​សមុទ្រ​មួយ​មក​។…

ប្រទេស​ម៉ា​ដា​ហ្គា​ស្កា ៖ យោង​តាម​ព័ត៌មាន​មួយ​របស់​AFP​ចេញផ្សាយ​ នា​ថ្ងៃ​ទី​១៨​ មីនា​ ថា ការ​ពុល​អាហារ​មួយ​បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​ដល់​ទៅ​១៩​នាក់ ក្នុង​នោះ​ មាន​កុមារ​៩​នាក់់​នៅ​ប្រទេស​ម៉ា​ដា​ហ្គា​ស្កា ក្រោយ​ពី​ពួក​គេ​បរិភោគ​អណ្ដើក​សមុទ្រ​មួយ​មក​។

ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​រាយការណ៍​ប្រាប់​AFP​ថា មនុស្ស​៣៤​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ក្រុង​VATOMANDRY ភាគ​ខាងកើត​ប្រទេស​ដែន​កោះ​នោះ ចាប់តាំងពី​ថ្ងៃ​ទី​១៥​មីនា​មក​ក្នុង​នោះ​១០​នាក់​បាន​ត្រូវ​ស្លា.ប់​។ កុមារ​៩​នាក់​បាន​ត្រូវ​ស្លា.ប់​នៅផ្ទះ​របស់​ពួក​គេ ក្រោយ​ពី​បរិភោគ​សាច់​អណ្ដើក​សមុទ្រ​នោះ​ដែរ​។

ការ​បរិភោគ​អណ្ដើក​សមុទ្រ​និង​ត្រី​សមុទ្រ​២៤​ប្រភេទ​ទៀត ត្រូវ​បាន​អាជ្ញាធរ​សុខាភិបាល​ម៉ា​ដា​ហ្គា​ស្កា​ណែនាំ ឲ្យ​ចៀសវាង​បរិភោគ​ក្នុង​រដូវក្ដៅ​។ ពពួកសត្វ​សមុទ្រ​ទាំងនេះ​សី​ុ​បណ្ដា​ស្លែ ដែល​ចាប់​ពិ​ខែវិច្ឆិកា​ទៅ​ខែមីនា មាន​ជាតិពុល ហើយ​បណ្ដា​អ្នក​បរិភោគ​សាច់​ពួក​វា​អាច​រង​ការ​ពុល​។ នា​ឆ្នាំ​នេះ​តាម​បណ្ដា​តំបន់​ជាប់មាត់​សមុទ្រ នៃ​ប្រទេស​ម៉ា​ដា​ហ្គា​ស្កា មនុស្ស​ជាង​៥០​គ្រួសារ រង​ការ​ពុល​ហើយ​ពេល​មានការ​ពុល​តែង​មាន​មនុស្ស​ស្លា.ប់​។

កាលពី​ខែមករា​ឆ្នាំ​២០១៨ មនុស្ស​៨​នាក់​បាន​ត្រូវ​ស្ល.ាប់ ដោយសារ​ការ​ពុល​នៅ​ភាគ​ខាងជើង​ប្រទេស​និង​៨​នាក់​ស្លា.ប់​នា​ខែ
​មុន​នេះ​៕

អត្ថបទសរសេរ ដោយ