ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រូពេទ្យ​មធ្យម​ម្នាក់​ពោលពាក្យប៉ុន្មានម៉ាត់​ប្រាប់មិត្តភក្តិ លុះ៣ថ្ងៃក្រោយផ្អើលពេញភូមិ​

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ សិក្ខាកាម​ដែល​កំពុង​សិក្សា​ជា​គ្រូពេទ្យ​ថ្នាក់​មធ្យម​ម្នាក់ ​ត្រូវបានគេ​ប្រទះឃើញ​បញ្ចប់ជីវិត​​លើ​ដើម​ពុទ្រា​មុខ​ផ្ទះ បង្កការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​​ម៉ោង​៨និង​៥២​នាទី​ព្រឹក​ថ្ងៃទី​១៨ ខែ​មិ​នា ឆ្នាំ ២០២១ នៅ​ភូមិ​តា​នេស ឃុំ​គោក​មន…

ខេត្តឧត្តរមានជ័យ ៖ សិក្ខាកាម​ដែល​កំពុង​សិក្សា​ជា​គ្រូពេទ្យ​ថ្នាក់​មធ្យម​ម្នាក់ ​ត្រូវបានគេ​ប្រទះឃើញ​បញ្ចប់ជីវិត​​លើ​ដើម​ពុទ្រា​មុខ​ផ្ទះ បង្កការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​​ម៉ោង​៨និង​៥២​នាទី​ព្រឹក​ថ្ងៃទី​១៨ ខែ​មិ​នា ឆ្នាំ ២០២១ នៅ​ភូមិ​តា​នេស ឃុំ​គោក​មន ស្រុក​បន្ទាយ​អំ​ពិល ខេត្តឧត្តរមានជ័យ ​។ ពាក់ព័ន្ធនឹងករណីនេះ សង្ស័យជនរងគ្រោះតូចចិត្ត ព្រោះ​មាន​​ផ្ទុក​មេ​រោគអេ​ដស៍ ។

ជន​រង​គ្រោះ​ឈ្មោះ ព្លិ​ញ សុភា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅភូមិឃុំកើតហេតុ​ខាងលើ​ ។

ទាក់ទិន​ករណី​ខាងលើ​នេះ ឆ្លង​តាម​ការ​បំភ្លឺ​ពី​ឈ្មោះ ចាប កញ្ញា ភេទ​ស្រី អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំកើតហេតុ​ខាងលើ​ បាន​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា នាង​និង​ជនរងគ្រោះ​បាន​ទៅ​​រៀន​ធ្វើ​ពេទ្យ​ដល់​ថ្នាក់​មធ្យម នៅឯ​​ខេត្តបាត់ដំបង ​អស់​​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក​ហើយ ។ លុះដល់​ថ្ងៃ​ទី​១៦ ខែ​មិ​នា ឆ្នាំ​២០២១ ជន​រង​គ្រោះ​បាន​ប្រាប់​នាង​ថា​ ​រូបគេ​​មាន​ផ្ទុកមេរោគ​អេ​ដស៍ ដោយ​ការ​រស់នៅ​រាល់ថ្ងៃ​ត្រូវ​បាន​មិត្តភក្តិ និង​អ្នក​ស្គាល់គ្នា​ គេ​រើ​ស​អើ​ង ដូច្នេះ​​រូបគេ​​មិន​ចង់​រស់នៅ និ​ង​ខំរៀន​សូត្រ​មាន​ន័យ​អ្វី​តទៅ​ទៀត​នោះ​ទេ ។

​តាមប្រភពដដែល​បាន​បន្ត​ថា ដោយ​សារ​ឮសំដី​ជន​រង​គ្រោះ​ពោល​ដូច្នោះ ភ្លាម​នោះ​នាង​បាន​លោម​លួង នឹង​លើកទឹកចិត្ត​ដល់​ជន​រង​គ្រោះ​​កុំ​ឲ្យ​គិត​ខ្លី និង​គិតតែ​ប្រឹងប្រែង​រៀនសូត្រ​ទៅ ព្រោះ​ថ្ងៃក្រោយ​ជម្ងឺ​នេះ​គេ​អាច​ព្យាបាល​បាន​ទេ ។ លុះ​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១៧ ខែមីនា ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពី​កន្លែង​ស្នាក់​នៅ​ក្រុង​បាត់ដំបង ទៅ​ផ្ទះ​របស់​គេ​​វិញ​នៅ​ឯ​ស្រុក​កំណើត ចំណែក​រូប​នាង​ក៏​បាន​ជិះ​រថយន្ត​ទៅ​តាម​ក្រោយ​ដែរ ដោយពេល​វេលា នឹង​ការ​រៀន​សូ​ត្រមិន​ត្រូវ​អនុញ្ញាត​ឲ្យ​មានការ​ជួបជុំ ​ព្រោះតែ​ការ​រីក​រាលដាល​នៃ​​ជម្ងឺឆ្លង​វីរុស​កូ​វី​ដ​.១៩ ។

តាមប្រភពដដែលបានបន្ត​​ទៀត​ថា នៅ​ពេល​ទៅ​ដល់​ផ្ទះ​រៀងៗខ្លួន លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​១៨ ខែមីនា ក៏​ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​ថា ​ជនរងគ្រោះបាន​បញ្ចប់ជីវិតនៅលើ​​លើ​ដើម​ពុទ្រា​មុខ​ផ្ទះ ។

ក្រោយពេលកើតហេតុ លោក​វរសេនីយ៍ត្រី ស៊ឹ​ម វ​ណ្ណៈ អធិការរង​ស្រុក បាន​ដឹកនាំ​កម្លាំង សហជា​មួយ​ជំនាញ និ​ង​អាជ្ញាធរ​មូលដ្ឋាន ​ចុះទៅ​ពិនិត្យ​ស.ពជនរងគ្រោះ​​នៅកន្លែង​កើតហេតុ ​ដោយ​បាន​ធ្វើការ​សន្និដ្ឋាន​ថា មូលហេតុ​ដែល​ជន​រង​គ្រោះ​​បញ្ចប់ជីវិត​ គឺ​ដោយសារ​​មានវិបត្តិ​ផ្លូវចិត្ត ពីព្រោះ​ជន​រង​គ្រោះ​មាន​ផ្ទុក​ជម្ងឺ​ប្រចាំ​កាយ​(​ជំងឺអេ​ដស៍​) ។

បន្ទាប់ពី​​ធ្វើការ​ពិនិត្យ​រួចរាល់​ហើយ សមត្ត​កិច្ច​បាន​ប្រគល់​ស.ព​ជូន​សាច់​​ញាតិ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ