ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​លឿនពេល​កំពុ​ង​ភ្លៀង​​​ បណ្តាល​ឱ្យដួល​​ស្លាប់ម្នាក់​​ ​​របួសធ្ងន់​ម្នាក់​ ​

10 ឆ្នាំ មុន

ខេត្តស្វាយរៀង ​៖ ​បុរស​ម្នាក់​​​​ស្លាប់​ភ្លាម​ៗ​នៅ​​នឹង​​កន្លែង រីឯ​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​រង​របួសធ្ងន់ ​បន្ទាប់​ពី​បើក​​ម៉ូតូ​ក្នុង​ល្បឿន​លឿន​​ និង​ខ្វះ​ការ​ប្រុង​ប្រ​យ័​ត្ន ​​​ពេល​កំពុង​​​​ភ្លៀង​ កាលពី​វេលា​ម៉ោង១១និង៥០នាទី​យប់​ថ្ងៃ​ទី​៨

ខេត្តស្វាយរៀង ​៖ ​បុរស​ម្នាក់​​​​ស្លាប់​ភ្លាម​ៗ​នៅ​​នឹង​​កន្លែង រីឯ​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​រង​របួសធ្ងន់ ​បន្ទាប់​ពី​បើក​​ម៉ូតូ​ក្នុង​ល្បឿន​លឿន​​ និង​ខ្វះ​ការ​ប្រុង​ប្រ​យ័​ត្ន ​​​ពេល​កំពុង​​​​ភ្លៀង​ កាលពី​វេលា​ម៉ោង១១និង៥០នាទី​យប់​ថ្ងៃ​ទី​៨ ​កញ្ញា​ ​២០១៥ ស្ថិត​ក្នុងភូមិ​ដើម​ពោធិ៍ ឃុំ​ស្វាយ​តា​យាន ស្រុក​កំ​ពង​រោ​ទិ៍ ​។

​មន្ត្រី​​សមត្ថកិច្ច​ បានឱ្យ​ដឹង​ថា​ យុវជន​រង​គ្រោះ​ដែល​ស្លាប់​​ឈ្មោះ សុខ ច​ន្ទ្រា អាយុ​២៥ឆ្នាំ ​ជា​សន្តិសុខ មាន​ទីលំនៅ​ក្នុងភូមិ​ចំបក់​កោង ឃុំ​កំពង់​ចក ស្រុក​រំដួល និង​​យុវជន​​រួម​ដំណើរ​ដែល​រង​របួសធ្ងន់​​ឈ្មោះ ឡា​ត់ ច​ន្ថា ​​អាយុ២២ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​បាទី ក្រុង​បា​វិត ។

​​សាក្សី​​នៅ​កន្លែង​កើតហេតុ​ បាន​និយាយ​ថា ​មុន​ពេល​កើតហេតុ​ ខណៈ​​ភ្លៀង​កំពុង​ធ្លាក់​យ៉ាង​ខ្លាំង​ ​ស្រាប់តែ​មាន​យុវជន២​នាក់​​​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ា​កវី​ស្តុ​ន ​ព​ណ៌​ខៀវ​ អត់​ស្លាក​លេខ​ ធ្វើ​ដំណើរ​លើ​ផ្លូវជាតិ​លេខ​១ ​​ពី​លិច​​ទៅ​​កើត ក្នុង​ល្បឿន​លឿន ​គោលបំណង​ឆ្ពោះទៅ​ក្រុង​បា​វិត ​លុះ​មក​ដល់​ចំណុច​កើតហេតុ​​​ស្រាប់​តែ​ឮសូរ​​សំឡេង​ដូច​ជា​មាន​ម៉ូតូ​ដួល​ នៅ​ពេល​ពួក​គាត់​ចេញ​មក​មើល​ ក៏​ឃើញ​មនុស្ស​និង​ម៉ូតូ​​​ដួល​នៅ​​លើ​ផ្លូវ​តែ​ម្ដង ​។

​ហើយ​​អ្នក​ឃើញ​ហេតុ​ការណ៍​ក៏​បាន​រាយ​ការ​ណ៍​ទៅ​​សមត្ថកិច្ច​នគ​របាល​មូលដ្ឋាន​​ដើម្បី​​ចុះ​​អន្តរា​គម​ន៏ ​និង​ដឹក​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ ប៉ុន្តែ​អកុស​លបុរស​ឈ្មោះ សុខ ច​ន្ទ្រា រង​របួស​បែកក្បាល​​​ធ្ងន់​​ពេក​ក៏​​បាន​ស្លាប់​​នៅ​កន្លែង​កើតហេតុ ។

​សព​​ត្រូវ​បាន​សមត្ថកិច្ច​នគ​របាល​ប្រគល់​ទៅ​​ឱ្យ​​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ​៕