សម្តេចតេជោ ស្នើសុំបញ្ចប់គោរមងារ”ឧកញ៉ា” ពី ឌួង ឆាយ
រាជធានីភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ…
រាជធានីភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ…
រាជធានីភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បញ្ចប់គោរមងារ «ឧកញ៉ា» ពីឧកញ៉ា ឌួង ឆាយ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២១ ។
ការស្នើសុំបញ្ចប់គោរមងារឧកញ៉ានេះ ត្រូវបានធ្វើឡើងភ្លាមៗ ក្រោយអតីតភរិយារបស់ឧកញ៉ា ឌួង ឆាយ បានបង្ហោះឃ្លីបវីដេអូ ថតចេញពីកាមេរ៉ាសុវត្ថិភាព ដែលឧកញ៉ា ឌួង ឆាយ បានប្រើអំពើហិ.ង្សាលើរូបនាង មុនពេលលែងលះគ្នា ។
ការស្នើសុំ បញ្ចប់គោរមងារ «ឧកញ៉ា» ពី ឧកញ៉ា ឌួង ឆាយ នេះផងដែរ ក្នុងសារលិខិត សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានក្រាបបង្គំទូលថ្វាយព្រះករុណា ព្រះមហាក្សត្រថា ត្រូវបានធ្វើ ដោយ «សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើសំណើលេខ ២១០ លស ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ មកទូលព្រះបង្គំជាខ្ញុំ ដើម្បីស្នើសុំបញ្ចប់គោមរងារ ឧកញ៉ា ពីឧកញ៉ា ឌួង ឆាយ»។
សូមបញ្ជាក់ថា ក្រោយធ្លាយវីដេអូលោកឧកញ៉ា ឌួង ឆាយ ប្រើអំពើហឹ.ង្សាលើភរិយាលោកស្រី ដេត ម៉ាលីណា ស្រាប់តែ សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ខមមិនក្នុងវីដេអូឡាយរបស់នាង ដេត ម៉ាលីណា ដោយពោលពាក្យថា «មិននឹកស្មានថា ដួង ឆាយ ឃោរឃៅដល់ម្លឹង » ។
ចែករំលែកព័តមាននេះ