ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ឃាត់ខ្លួន​ឃាត​.​ក​២​នាក់ ដែល​អារ​.​កស​.​ម្លា​.​ប់​បុរស​ម្នាក់​នៅ​ខណ្ឌ​ច្បារ​អំពៅ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​បើក​ការ​ស្រាវជ្រាវ​យ៉ាង​យកចិត្ដទុកដាក់​ពី​សមត្ថកិច្ច ទីបំផុត​ជនសង្ស័យ​ដែល​ជា​ជន​ដៃដល់​ទាំង​២​នាក់ បាន​អារ​-​ក​សម្លាប់​បុរស​ម្នាក់ នៅ​ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២១…


រាជធានី​ភ្នំពេញ ៖ ក្រោយ​បើក​ការ​ស្រាវជ្រាវ​យ៉ាង​យកចិត្ដទុកដាក់​ពី​សមត្ថកិច្ច ទីបំផុត​ជនសង្ស័យ​ដែល​ជា​ជន​ដៃដល់​ទាំង​២​នាក់ បាន​អារ​-​ក​សម្លាប់​បុរស​ម្នាក់ នៅ​ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២១ ត្រូវ​កម្លាំង​នគរបាល​តាម​បង្ក្រាប​បាន​ហើយ នា​រសៀល​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២១ នៅ​ស្រុក​គី​រី​វង់ ខេត្តតាកែវ​។

ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​, ឧត្តមសេនីយ៍ឯក អ៊ិ​ន បូ​រ៉ា អគ្គស្នងការ​រង និង​ដឹកនាំ​បញ្ជា​ដោយ លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​ដឹកនាំ​កម្លាំង​ផ្ទាល់​លោក​ឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​លោក​វរសេនីយឯក ហែម បូ​ណា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដែល​មានការ​សម្របសម្រួល​នីតិវិធី ដោយ​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​កម្លាំង នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ​បាន​ដឹកនាំ សហការ​ជាមួយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​, អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ និង​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​។

នគរបាល​ជំនាញ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២១​នេះ​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នោះ ទី​១-​ឈ្មោះ ម៉ៅ រ​ដ្ឋា ហៅ​ជិប ភេទ​ប្រុស ឃាត់ខ្លួន​បាន​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ មុខ​មណ្ឌល​សុខភាព ព្រែក​ឯង សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ និង​ទី​២-​ឈ្មោះ ម៉េ​ង ណា​ឃី​ម ភេទ​ប្រុស អាយុ ២១​ឆ្នាំ ឃាត់ខ្លួន​បាន​នៅ​ស្រុង​គិរីវង់ ខេត្តតាកែវ​។ ក្រុម​ជនសង្ស័យ​សារភាព​ឲ្យ​ដឹង​ថា

កាលពី​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២១ នៅ​ថ្ងៃ​កើតហេតុ​ពួក​ខ្លួន​បាន​រៀប​គម្រោង និង​បបួល​ជន​រង​គ្រោះ​មក​ហូប​អី​ជុំ​គ្នា​នៅ​កោះ​ពេជ្រ ដោយ​ស្ថានភាព​មិន​ប្រក្រតី ក៏​បាន​នាំ​គ្នា​ទៅ​ផ្ទះ​វិញ​រៀងខ្លួន មិន​បាន​ប៉ុន្មាន ក្រុម​ជនសង្ស័យ​បាន​ហៅ​ជន​រង​គ្រោះ​មក​ក្រៅ​ម្ដងទៀត មក​ម្ដុំ​ផ្លូវជាតិ​លេខ​១ លុះ​មក​ដល់​ចំណុច​ងងឹត ក៏​បាន​ធ្វើ​សកម្មភាព​តែ​ម្ដង​។ ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​ទាំង​២​នាក់ បាន​ចែក​សម្ភារ​គ្នា ក្នុង​ឈ្មោះ ម៉ៅ រ​ដ្ឋា ហៅ​ជិប យក​ចិ​ញ្ជៀ​ន​មាស និង​ខ្សែ​ក ចំណែកឯ​ឈ្មោះ ម៉េ​ង ណា​ឃី​ម យក​ម៉ូតូ​, ទូរស័ព្ទ​ដៃ និង​ខ្សែដៃ រួច​នាំ​គ្នា​គេចខ្លួន​ទៅ​ស្រុក​គិរីវង់ ខេត្តតាកែវ​។

បច្ចុប្បន្ន​កម្លាំង​ជំនាញ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កំពុង​សាកសួរ និង​រៀបចំ​ឯកសារ​ប្រគល់​ជនសង្ស័យ និង​វត្ថុ​តាង​ឲ្យ​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី និង​ត្រៀម​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕ ដោយ ៖ ម៉េ​ង ធា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ