ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​វិនាសកម្ម​ក្នុង​តំបន់​ឧទ្យាន​ជាតិ​តេ​ជោ​សែន​​កូន​ឈើ​បេង​និង​ធ្នង់​៥​ម៉ឺន​ដើមឆេះ​ស្ទើរទាំងស្រុង

3 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ កូន​ឈើ​បេង​និង​ធ្នង់​ប្រមាណ​៥​ម៉ឺន​ដើម ដែល​បាន​ដាំ​នៅ​លើ​ផ្ទៃដី​ជាង​១០០​ហិ​កតា នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​តេ​ជោ​សែន​ឫស្សី​ត្រឹប ក្នុងស្រុក​ឆែប ខេត្តព្រះវិហារត្រូវ​បាន​ឆេះ​អស់​ស្ទើរតែ​ទាំងស្រុង ។ ដើមឈើ​ដែល​ក្លាយជា​ចំណី​ព្រះ​អគ្គី​នេះ បាន​ដុះ​កម្ពស់​លិច​ក្បាល​ទៅ​ហើយ…

ខេត្តព្រះវិហារ ៖ កូន​ឈើ​បេង​និង​ធ្នង់​ប្រមាណ​៥​ម៉ឺន​ដើម ដែល​បាន​ដាំ​នៅ​លើ​ផ្ទៃដី​ជាង​១០០​ហិ​កតា នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​តេ​ជោ​សែន​ឫស្សី​ត្រឹប ក្នុងស្រុក​ឆែប ខេត្តព្រះវិហារត្រូវ​បាន​ឆេះ​អស់​ស្ទើរតែ​ទាំងស្រុង ។ ដើមឈើ​ដែល​ក្លាយជា​ចំណី​ព្រះ​អគ្គី​នេះ បាន​ដុះ​កម្ពស់​លិច​ក្បាល​ទៅ​ហើយ ។ មូលហេតុ​នៃ​ការ​ឆេះ​នេះ​ត្រូវ​បាន​ប្រភព​នានា​សន្និដ្ឋាន​ថា​មក​ពី​ជនខិលខូច​លួច​ដុត ។

ករណី​ជន​មិន​ស្គាល់​អត្តសញ្ញាណ​លួច​ដុត​ដើមឈើ ដាំ​ក្នុង​ឧទ្យាន​ជាតិ​តេ​ជោ​សែន​ឫស្សី​ត្រឹប គឺជា​លើក​ទី​១ ប៉ុន្តែ​នៅ​មាន​បទ​ល្មើស​លួច​កាប់​ដើមឈើ​ធំ​ៗ​ជា​ច្រើន​ទៀត​ក៏​កើត​មាននៅ​ក្នុង​ឧទ្យាន​ជាតិ​ផង​ដែរ ដែល​ត្រូវ​បាន​អ្នក​រស់នៅ​ក្បែរ​នោះ បាន​នាំ​គ្នា​លួច​ចូល​កាប់​បំផ្លាញ​ដើមឈើ​ធំ​ៗ​ប្រមាណ​៣០០​ដើម និង​នៅ​តែ​បន្ត​រង​ការ​កាប់​បំផ្លាញ ។ ហើយ​ដើមឈើ​ប្រភេទ​ខុស​ៗ​គ្នា​រាប់រយ​ដើម​ដែល​បាន​កាប់​បំផ្លាញ​នោះ គឺ​ត្រូវ​បាន​រក​ឃើញ​ក្នុងផ្ទះ​អ្នក​ដែល​រស់នៅ​ក្នុង​ឧទ្យាន​នោះ ។

ជុំវិញ​ករណីលួច​ដុត​កូន​ឈើ​ប្រណីត​ទាំងនេះ លោក​បណ្ឌិត​សភាចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បាន​មាន​ប្រសាសន៍​នៅ​ក្នុង​វី​ដេ​អូ​ឡាយ តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​កថា «​កូន​ឈើ​ប្រណីត​ៗ​ទាំង​អស់នោះ ជា​ការ​ខិតខំ​ប្រឹងប្រែង​ដាំ​ឡើង​វិញ​ក្រោម​អធិបតីភាព​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា អញ្ជើញ​មក​ដាំ ដើម្បី​ផ្ដល់​ជា​ធនធានធម្មជាតិ​ទុក​ដល់​ក្មេង​ជំនាន់​ក្រោយ អាច​ថែរក្សា​បន្ត​ទៀត​ទៅ​ថ្ងៃ​ខាង​មុខ ។ ត្រូវ​បាន​ជន​អគតិ ធ្វើការ​ដុត​បំផ្លាញ ដែល​កូន​ឈើ​ទាំងនេះ ភាគច្រើន​ជា​ប្រភេទ​ឈើ​បេង ឈើ​ធ្នង់ មាន​ចំនួន​ជាង​៥​ម៉ឺន​ដើម​» ។

បើ​តាម​លោក​បណ្ឌិត សុខ ទូច ការ​ដុត​បំផ្លាញ​នេះ​មិនមែន​ជា​ការ​ដុត ដើម្បី​ដេញ​សត្វព្រៃ​នោះ​ទេ គឺ​មាន​បំណង​តែ​ម្ដង​ដែល​បាន​ដុត​៣​កន្លែង​នៃ​ផ្ទៃដី​១០០​ហិ​កតា ហើយ​ចាប់ផ្ដើម​ឆេះ​ពី​ម៉ោង​១១​ព្រឹក​រហូត​ដល់​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១៤ មីនា ។ ប្រធាន​រាជ​បណ្ឌិត្យ​សភាកម្ពុជា​រូប​នេះ រៀបរាប់​ពី​អារម្មណ៍​សោកស្ដាយ​ខ្លាំង​ជា​ពន់ពេក បន្ទាប់​ពី​បានឃើញ​សភាព​កូន​ឈើ​ប្រណីត​ឈើ​ដែល​​ខំ​ដាំ​ទាំងនោះ ត្រូវ​បាន​ឆេះ​អស់​ស្ទើរ​ទាំងស្រុង​ក្នុង​រយៈពេល​មួយ​ពព្រិច​ភ្នែក ដោយសារ​ជន​អគតិ ឈ្លា​នី​ស និង​ដោយសារ​កម្លាំង​ជំនួយ​ក្នុង​ការ​ពន្លត់​មាន​ចំនួន​តិច​ពេក មិន​អាច​ជួយ​ពន្លត់​បាន​ទាន់​ពេលវេលា ។ ដើម្បី​រក្សា​ព្រៃឈើ សត្វព្រៃ​ឱ្យ​នៅ​គង់វង្ស​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ រាជបណ្ឌិត្យសភា បាន​អប់រំ​ឱ្យ​គាត់​ស្រឡាញ់​ព្រៃឈើ​អស់​រយៈពេល​២​ឆ្នាំ​មក​ហើយ និង​សុំ​ឱ្យ​កុំ​កាប់​ព្រៃឈើ កាប់​ឈើ​រាន​យក​ដី ប៉ុន្តែ​គាត់​អាច​អាស្រ័យ​អនុ​ផល​ព្រៃឈើ​មាន​ដូច​ជា ផ្សិត វល្លិ ទំពាំង ។​ល​។

បន្ថែម​ពី​នេះ រាជបណ្ឌិត្យសភា​ក៏​បាន​បង្កើត​ការងារ​ឱ្យ​គាត់​មក​ចិញ្ចឹម​មេគោ​ទឹកដោះ ចៀម ពពែ ដើម្បី​ឱ្យ​គាត់​អាច​រក្សា​បាន​នូវ​វប្បធម៌​របស់​ខ្លួន ដូច​ជា​ការ​រៀបចំ​យក​ជ័រ​ពី​ដើម​ច្បោះ (​ជ័រ​ត្រាច​ជាដើម​) និង​ទីតាំង​ឡ​ស្លដែក​បុរាណ ដែល​សុទ្ធសឹងតែ​ជា​វប្បធម៌​របស់​ជនជាតិ​គួ​យ ដែល​ជា​ជនជាតិ​ដើម​ភាគតិច ។

សូម​បញ្ជាក់​ថា ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា​តេ​ជោ​សែន ឫស្សី​ត្រឹប​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះរាជក្រឹត្យ​លេខ ន​ស​/​រក​ត​/០៤១៤/៤៣៦ ចុះ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០១៤ មាន​ផ្ទៃដី​សរុប​ចំនួន ១១៤.៣៥​គីឡូ​ម៉ែ​ត​កា​រ៉េ មាន​ទីតាំង​ស្ថិត​ក្នុង ឃុំ​ឆែប​១ និង​ឃុំ​ឆែប​២ ស្រុក​ឆែប ខេត្តព្រះវិហារ ។ ឧទ្យាន​នេះ​មាន​តំបន់​ជីវចម្រុះ និង​មាន​សក្តានុពល​ជា​ច្រើន​រួម​មាន​៖ ធនធាន​ព្រៃឈើ សត្វព្រៃ កេរដំណែល​ប្រវត្តិសាស្ត្រ បុរាណវត្ថុ (​ឡ​ស្លដែក​បុរាណ​) និង​ជាតិ​ពិ​ន្ធុ ដែល​អាច​បម្រើ​ឱ្យ​មុខងារ​ក្នុង​វិស័យ​បរិស្ថាន ព្រៃឈើ វប្បធម៌​ប្រវត្តិសាស្ត្រ និង​ទេសចរណ៍​ច្រើន​យ៉ាង ៕​​

អត្ថបទសរសេរ ដោយ