ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខេត្តព្រៃវែង​ចាត់តាំង​ក្រុមការងារ​រៀបចំ​បូជាស.ព ក្នុងករណីមានអ្នកស្លា.ប់ដោយកូវីដ

3 ឆ្នាំ មុន
  • ព្រៃវែង

​ខេត្តព្រៃវែង​ ៖ នា​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២១ រ​ដ្ធ​បាល​ខេត្តព្រៃវែង បាន​ចេញ​លិខិត​បង្គាប់ការ​ស្តី​ពី ការ​ចាត់តាំង​ក្រុមការងារ​រៀបចំ​បូជាស.ព ចំពោះករណីមាន​​អ្នក​ស្លា.ប់​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ ។​…

​ខេត្តព្រៃវែង​ ៖ នា​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២១ រ​ដ្ធ​បាល​ខេត្តព្រៃវែង បាន​ចេញ​លិខិត​បង្គាប់ការ​ស្តី​ពី ការ​ចាត់តាំង​ក្រុមការងារ​រៀបចំ​បូជាស.ព ចំពោះករណីមាន​​អ្នក​ស្លា.ប់​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ ។​

ក្រុមការងារ​ខាងលើ​ទាំង​ប្រធាន​និង​អនុប្រធាន​សរុប​សមាជិក​មាន​ចំនួន​១៦​នាក់​ ​ក្នុងនោះ​​មាន​​លោក លី សិ​ទ្ធី ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តព្រៃវែង ជា​ប្រធាន អនុប្រធាន​ចំនួន​៤​នាក់ និង​សមាជិក​ចំនួន​១១​នាក់​។​

ក្រុមការងារ​ខាងលើ​មាន​តួនាទី និង​ភារកិច្ច​ដូចតទៅ ៖ ១-​រៀបចំ​ទីតាំង​សម្រាប់​បូជា​ស.ព ចំពោះ​អ្នក​ស្លា.ប់​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ អោយ​នៅ​ដាច់​ដោយឡែក​។ ២-​រៀបចំ​ដឹក​ជញ្ជូន​ស.ព​ទៅ​កន្លែង​បូជា​ប្រកបដោយ​លក្ខណៈ​បច្ចេកទេស​និង​សុវត្ថិភាព​តាម​វិធានការ​សុខាភិបាល​។ ៣-​ទំនាក់ទំនង​ជាមួយ​គ្រួសារ​ស.ព ផ្តល់​ព៌​ត​មាន​នៃ​ការ​ស្លា.ប់ និង​ទីតាំង ពេលវេលា​នៃ​ការ​បូជាស.ព​។ ៤-​ការ​រៀបចំ​ពិធី​បូជាស.ព ត្រូវ​រៀបចំ​ស្រប​តាម​បែប​ប្រពៃណី​ព្រះពុទ្ធ​សាសនា​។ ៥-​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ការពារ​ទីតាំង​សម្រាប់​បូជាស.ព ក្នុង​ការ​គ្រប់គ្រង​តាម​វិធានការ​សុខាភិបាល​ ​។ ​៦-​រៀបចំ​សម្ភារៈ​ចាំបាច់​សម្រាប់​បូជាស.ព និង​៧-​បំពេញភារកិច្ច​ផ្សេង​ៗ​តាម​ការ​ចាំបាច់​។

ទោះជា​យ៉ាងណា​ក្នុង​លិខិត​បង្គាប់​របស់រ​ដ្ធ​បាល​ខេត្តព្រៃវែង​នេះ មិន​បាន​បញ្ជាក់​ពី​ទីតាំង​បូជាស.ព​អ្នក​ស្លា.ប់​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ នៅឡើយទេ​​។

​គួរ​បញ្ជាក់​ថា នៅ​ខេត្តព្រៃវែង​មាន​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩​ម្នាក់ វ័យ​៦៩​ឆ្នាំ​ជនជាតិ​ខ្មែរ មាន​អា​ស័​យ​ដ្ធា​ន​នៅ​ភូមិ​ជ័យ​ឧត្តម ឃុំ​ព្រែក​ខ្សាយ​«ខ​» ស្រុក​ពាម​រក៍ ខេត្តព្រៃវែង បាន​ស្លា.ប់​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២១ នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្តព្រៃវែង ដោយសារ​ជំងឺ​ស្ទះ​សរសៃ​បេះ​ដូ​ង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ