ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ព្រះ​សីហ​នុ​នៅ​បន្ត​ដាក់​កម្លាំង​សមត្ថកិច្ច​តាម​គោលដៅ​ផ្លូវជាតិ​លេខ​៤

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២១ រដ្ឋបាល​ខេត្ត​នៅ​បន្ត​ដាក់​កម្លាំង​សមត្ថកិច្ច​តាម​គោលដៅ​ផ្លូវជាតិ​លេខ​៤ ក្នុងស្រុក​កំពង់​សីលា និង​ផ្លូវជាតិ​លេខ​៣ (​វាល​រេញ​-​ត្រពាំងរ​ពៅ​)…

ខេត្ត​ព្រះ​សីហ​នុ ៖ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២១ រដ្ឋបាល​ខេត្ត​នៅ​បន្ត​ដាក់​កម្លាំង​សមត្ថកិច្ច​តាម​គោលដៅ​ផ្លូវជាតិ​លេខ​៤ ក្នុងស្រុក​កំពង់​សីលា និង​ផ្លូវជាតិ​លេខ​៣ (​វាល​រេញ​-​ត្រពាំងរ​ពៅ​) ត្រួតពិនិត្យ ។

រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ផ្អាក​អាជីវកម្ម​ដឹក​អ្នកដំណើរ​តាម​រថយន្តក្រុង រថយន្តឈ្នួល តាក់ស៊ី និង​មធ្យោបាយ​ដឹក​អ្នកដំណើរ​គ្រប់​ប្រភេទ​ចេញ​-​ចូល​ខេត្ត​ព្រះ​សីហ​នុ ដែល​ជា​បម្រាម​មិន​ឲ្យ​មនុស្ស ចេញ និង​ចូល​ខេត្ត​ព្រះ​សីហ​នុ លើកលែងតែ​រថយន្ត​សង្គ្រោះ និង​រថយន្ត​ដឹក​ទំនិញ ។

បើ​តាម​មន្ត្រី​ដដែល​បញ្ជាក់​ថា ការ​បិទ​ផ្អាក​មួយ​រយៈ​នេះ​នឹង​ធ្វើ​បន្ត​រហូត​ដល់​មាន​សេចក្តីជូនដំណឹង​ជា​ថ្មី ដើម្បី​ទប់ស្កាត់ ការ​ឆ្លង​រាលដាល​ជម្ងឺ​កូ​វី​ដ​-១៩ ក្នុង​សហគមន៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ